Friday, April 26, 2024
Homeព័ត៌មានជាតិគាត់យករបស់ហ្នឹងទៅធ្វើក្នុងបន្ទប់ទឹក ក្រុមគ្រួសារភ័យសឹងលស់ព្រលឹង

គាត់យករបស់ហ្នឹងទៅធ្វើក្នុងបន្ទប់ទឹក ក្រុមគ្រួសារភ័យសឹងលស់ព្រលឹង

ខេត្តកោះកុង ៖ យុវជនម្នាក់បានផឹកថ្នាំកណ្តុរសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកសាធារណៈ តែត្រូវក្រុមគ្រួសារជួយទាន់ បន្ទាប់ពីចេញញពីផ្ទះ៣ថ្ងៃ ដោយមិនមានដំណឹង បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកសួនច្បារ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

យុវជនគំនិតខ្លីដែលប៉ុនប៉ងសម្លាប់ខ្លួន២ដងរូបនេះ មានឈ្មោះម៉េន ហៃ ជាជនជាតិខ្មែរឥស្លាម អាយុ២០ឆ្នាំ មុខរបរគ្មាន មានស្រុក កំណើតនៅភូមិខ្នាយរមាស ឃុំឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត។

តាមសម្តីស្ត្រីឈ្មោះម៉េន ទូច ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា កន្លងមក ដោយសារតែអាការជំងឺធ្វើទុក្ខខ្លាំងពេក កូនប្រុសនេះទ្រាំមិនបាន ក៏ទៅយកថ្នាំជាតិដែកចំនួន២០គ្រាប់ មកលេបប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចបំណង ដោយសារគាត់ជាម្តាយ និងអ្នកជិតខាងប្រទះឃើញ ក៏ជួយសង្គ្រោះទាន់ពេលវេលា។ លុះមកដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ កូនរបស់គាត់បានដើរចេញពីផ្ទះមិនដឹងទៅណាទេ? ស្រាប់តែមកដល់វេលាម៉ោង៣រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញកូនប្រុសនេះកំពុងដេកបែកពពុះមាត់នៅក្នុងបន្ទប់ទឹកខាងលើ ទើបផ្អើលឆោឡោ ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ ដឹកទៅសង្គ្រោះជីវិតភ្លាមៗនៅឯមន្ទីរពេទ្យ។

យ៉ាងណា ក្រោយបញ្ជូនមកដល់មន្ទីរពេទ្យ ជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា ខណៈដែលពេលនេះកំពុងសម្រាកព្យាបាលនៅឡើយ៕

RELATED ARTICLES