Friday, April 26, 2024
Homeតារាខ្មែរសុវណ្ណ រ៉ាផា ស្និទ្ធស្នេហ៍ថៅកែពោះម៉ាយកូន១ ផលិតកម្ម BKS

សុវណ្ណ រ៉ាផា ស្និទ្ធស្នេហ៍ថៅកែពោះម៉ាយកូន១ ផលិតកម្ម BKS

តារាសម្តែងសុវណ្ណ រ៉ាផា បានសម្តែងការស្និទ្ធស្នាលជាមួយលោកឈុន សុវណ្ណភក្តី ថៅកែផលិតកម្ម BKS ហាក់លើសពីអ្នករួមអាជីពធម្មតា ទើបធ្វើឱ្យគេសង្ស័យថា ពួកគេកំពុងតែបង្កាត់ភ្លើងស្នេហាជាមួយគ្នា។

ការល្បីថា ស្រីស្អាតសុវណ្ណ រ៉ាផា មានទំនាក់ទំនងស្នេហាជាមួយលោកថៅកែពោះម៉ាយ BKS នេះ កើតមានឡើងដោយគេចាប់អារម្មណ៍ទៅលើរូបភាពរ៉ាផា បណ្តើរលោកភក្តី  ទៅដើរលេងនៅខេត្តសៀមរាប តែ២នាក់យ៉ាងផ្អែមល្ហែម ហើយថ្មីៗនេះទៀត រ៉ាផា ថែមទាំងធ្វើខួបកំណើតឱ្យភក្តី ដោយនៅលើនំខេកនោះ ពួកគេបានឆ្លាក់អក្សរ P&K ដោយមានបេះដូងនៅកណ្តាល បញ្ជាក់ថា ជាគូស្នេហ៍និងគ្នាទៀតផង។

គួរបញ្ជាក់ថា ការបង្ហាញភាពស្និទ្ធស្នេហ៍រវាងតារាសម្តែង សុវណ្ណ រ៉ាផា ជាមួយថៅកែផលិតកម្ម BKS នៅពេលនេះ កើតមានឡើងក្រោយពេលដែលលោកឈុន សុវណ្ណភក្តី បានលែងលះប្រពន្ធកូន២ដាច់ស្រេចទៅហើយ ទើបធ្វើឱ្យមានការលើកឡើងថា រ៉ាផា នឹងចូលខ្លួនទៅស្អំរបួសបេះដូងលោកថៅកែឱ្យមានកំដៅឡើងវិញ។

ទោះជាយ៉ាងណា អ្នកដែលសប្បាយចិត្ត និងអបអរសាទរលោកថៅកែ BKS រកបានស្រីស្នេហ៍ថ្មីជាស្រីស្អាតរ៉ាផា នោះ គឺនាយចឺម ព្រោះថា ក្រោយពីរ៉ាផា និងភក្តី កាន់តែស្អិតល្មួតនឹងគ្នាដោយចំហបែបនេះ ដំណឹងដែលគេសង្ស័យថា នាយចឺម និងនាយក្តី (ភក្តី) ស្រលាញ់ភេទដូចគ្នានោះ នឹងត្រូវសាបបន្តិចម្តងៗទៅវិញជាមិនខាន ទើបធ្វើឱ្យនាយចឺម អរស្ទើរហោះ៕

RELATED ARTICLES