Friday, April 26, 2024
Homeកីឡាអន្ដរជាតិZidane ដាក់លក្ខខណ្ឌ២ ដល់ក្លឹប Chelsea

Zidane ដាក់លក្ខខណ្ឌ២ ដល់ក្លឹប Chelsea

បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនចុះផ្សាយថា អតីតគ្រូបង្វឹកក្លឹប Real Madrid គ្រោងនឹងមកដឹកនាំក្លឹបបាល់ទាត់ក្របខណ្ឌអង់គ្លេសប្រឺមីញេលីក Chelsea លោក Zinedine Zidane បានដាក់ លក្ខខណ្ឌធំៗ២ចំណុច។

លក្ខខណ្ឌទី១. ដែលលោក Zidane ចង់បានបំផុតនោះ គឺធានាថា កីឡាករខ្សែប្រយុទ្ធ Eden Hazard ត្រូវតែមានកៅអីមួយបន្តនៅជាមួយក្លឹបនេះ និងទី២-ត្រូវផ្តល់ថវិកាចំនួន២០០លានផោន ស្មើនឹងជាង២៥៧លានដុល្លារ សម្រាប់ទិញដូរកីឡាករ។

ការចុះផ្សាយរបស់បណ្តាញសារព័ត៌មានពាក់ព័ន្ធទៅនឹងលោក Zidane ចាប់អារម្មណ៍ចង់ដឹកនាំក្លឹប Chelsea បានកើតឡើង បន្ទាប់គ្រូបង្វឹកបច្ចុបន្ន គឺលោក Maurizio Sarri កំពុងរងការបណ្តេញចេញពីតំណែង ក្រោយពីដឹកនាំមិនបានល្អ។

អនាគត់របស់លោក Maurizio Sarri គឺពឹងផ្អែកទៅលើលទ្ធផលចប់រដូវកាលថា តើក្លឹប Chelsea ស្ថិតនៅលំដាប់កំពូលតារាងទាំង៤ដែរ ឬអត់?

គ្រូបង្វឹកដែលដឹកនាំ Real Madrid ទទួលបានពានរង្វាន់យូហ្វាឆេមពានលីក ៣រដូវកាលជាប់ៗគ្នា មិនទាន់បានដឹកនាំក្លឹបបាល់ទាត់ណាមួយនៅឡើយទេ ក្រោយពេលចាកចេញពីក្លឹបបាល់ទាត់អេស្ប៉ាញ។

ប្រភពព័ត៌មានស្និទនឹងគ្រូបង្វឹកសញ្ជាតិបារាំង បានឱ្យដឹងថា លោក Zidane អាចនឹងមកដឹកនាំក្លឹប Chelsea នៅរដូវកាលថ្មី៕

RELATED ARTICLES