Friday, April 26, 2024
Homeព័ត៌មានជាតិគ្រូឲ្យសិស្សក្រមុំ ឆ្ពង់តាំងពីលើផ្ទះដល់ក្នុងព្រៃ ដើម្បីដោះអំពើ តែមានកូនទៅវិញ

គ្រូឲ្យសិស្សក្រមុំ ឆ្ពង់តាំងពីលើផ្ទះដល់ក្នុងព្រៃ ដើម្បីដោះអំពើ តែមានកូនទៅវិញ

ខេត្តកំពង់ធំ ៖ នារីវ័យក្មេងម្នាក់សង្ស័យថា ខ្លួនត្រូវអំពើគេ ក៏ស្វះស្វែងទៅរកគ្រូអូមអាម ដែលខ្លាំងពូដែរ ដើម្បីដោះអំពើចេញវិញ ដឹងអី! ប៉ះគ្រូប៉ោក ប្រើល្បិចនាំចូលព្រៃដោះអំពើ ដោយប្រើដៃស្ទាបចាប់ច្របាច់ដោះ លូកប្រដាប់ភេទ រហូតឈានដល់រំលោភរហូតដល់បានសម្រេចជាច្រើនលើកច្រើនសារ ទីបំផុត ចាប់ផ្តើមមានផ្ទៃពោះ ត្រូវក្រុមគ្រួសារឈ្លេចសួរ ទើបបែកធ្លាយរឿងរ៉ាវ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនគ្រូប៉ោក នាំយកមកចាត់ការតាមច្បាប់ និងប្តឹងទាមទារសំណងជំងឺចិត្តចំនួន៣ពាន់ដុល្លារ។

ករណីក្រមុំត្រូវអំពើរកគ្រូដោះ បែរជាត្រូវគ្រូហេងស៊យ ប្រើល្បិចបបោសអង្អែលចាប់រំលោភ រហូតដល់មានផ្ទៃពោះនេះ បានកើតឡើងតាំងពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ ២០១៩ នៅចំណុចភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង។ លុះក្រោយពីរឿងរ៉ាវបែកធ្លាយ ជនសង្ស័យក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបាន នៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

នារីរងគ្រោះ ដែលត្រូវគ្រូដោះអំពើចាប់រំលោភរហូតដល់មានផ្ទៃពោះ ទើបនឹងមានអាយុ១៩ឆ្នាំ មុខរបរជាសិស្ស មានលំនៅក្នុងស្រុកស្ទោង។ ចំណែកជនសង្ស័យ មានឈ្មោះឈឹម ភ័ត្រា ហៅឆាំ អាយុ៣៧ឆ្នាំ មុខរបរធ្វើជាគ្រូដោះអំពើ មានលំនៅក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង។

លោកវរសេនីយ៍ទោ វ៉ន សុភ័ណ្ឌ អធិការរងនគរបាលស្រុកស្ទោង ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់ថា កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីនារីរងគ្រោះខាងលើថា នាងត្រូវបានជនសង្ស័យម្នាក់ជាគ្រូដោះអំពើ ប្រើល្បិចស្ទាបច្របាច់សុដន់ លូកប្រដាប់ភេទ និងល្បួងនាំនាង យកទៅរួមភេទបានសម្រេចជាច្រើនដង នៅក្នុងព្រៃ ដោយទាមទារជម្ងឺចិត្តចំនួន៣០០០ដុល្លារ និងសូមឱ្យធ្វើការផ្តន្ទាទោស ជនសង្ស័យទៅតាមច្បាប់។

 បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីនារីរងគ្រោះរួចមក នៅវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ក៏បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះឈឹម ភ័ត្រា ហៅឆាំ តាមបញ្ជារបស់ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណីប្រទូស្តកេរ្តិ៍ខ្មាស និងរំលោភសេពសន្ថវៈ។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ នៅពេលដែលនាងចេញពីសាលាទៅដល់ផ្ទះ ក៏បានជួបជាមួយជនសង្ស័យកំពុងតែព្យាបាលជម្ងឺអោយបងស្រីរបស់នាងនៅលើផ្ទះ ខណៈនោះ នាងក៏ឱ្យជនសង្ស័យទស្សន៍ទាយមើល ព្រោះអីនៅក្នុងខ្លួននាងមិនសូវស្រួលសោះ ចេះតែឈឺ។ ពេលនោះជនសង្ស័យក៏បានទស្សន៍ទាយ មើលឱ្យរួចហើយប្រាប់ថា នាងត្រូវអំពើរបស់គេហើយ បើចង់ជាត្រូវតែធ្វើតាមលោកតាទៅ។ ឮថាត្រូវអំពើគេដូច្នេះ នាងភ័យណាស់ ហើយក៏យល់ព្រម ធ្វើតាមការបង្គាប់របស់ជនសង្ស័យភ្លាម។ ពេលនោះ ជនសង្ស័យបានតម្រូវឱ្យនាងចូលទៅទទូលភួយឆ្ពុងថ្នាំ លុះពេលដែលនាងកំពុងតែឆ្ពុងនោះ ស្រាប់តែជនសង្ស័យក៏បានលូកដៃទៅស្ទាបច្របាច់សុដន់ និងលូកចូលក្នុងប្រដាប់ ភេទរបស់នាង ដែលជាហេតុធ្វើឱ្យនាងមានអារម្មណ៍ផ្លូវភេទពុះកញ្ជ្រោលរោលរាលជាខ្លាំង ទោះចង់ហាមាត់ស្រែក ឬរករឿងជនសង្ស័យ ក៏ហាមាត់មិនរួចឡើយ។ 

នារីរងគ្រោះបន្តថា លុះដល់ថ្ងៃបន្ទាប់មកទៀត នៅថ្ងៃទី១០-១១ និងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ជនសង្ស័យក៏បានទៅធ្វើសកម្មភាព លូកស្ទាបច្របាច់ដូចពេលមុនៗដដែល រហូតដល់ថ្ងៃទី១៣ ខែមីនា ជនសង្ស័យបានទៅជួបនាង ហើយប្រាប់នាងថា ទាល់តែទៅឆ្ពង់នៅក្នុងព្រៃ ទើបមានប្រសិទ្ធភាព។ ពេលឮសម្តីនេះ នាងក៏យល់ព្រមទៅឆ្ពង់នៅក្នុងព្រៃជាមួយជនសង្ស័យ ធ្វើឱ្យមានតម្រូវការផ្លូវភេទ ហើយជនសង្ស័យក៏បានរួមភេទជាមួយនាង បានសម្រេចចំនួនពីរដង។

នារីរងគ្រោះបានបន្ថែមថា បន្ទាប់មកទៀត នាងតែងតែទៅរួមភេទជាមួយគ្នា រហូតដល់ចុងក្រោយ នៅរសៀលថ្ងៃទី២១ ខែមីនា ជនសង្ស័យ បាននាំនាងទៅក្នុងព្រៃរួមភេទបានម្តងទៀត។ ក្រោយមក នាងបានទៅពិនិត្យសុខភាពជាមួយបងស្រីរបស់នាងនៅឯមន្ទីរពេទ្យ ហើយគ្រូពេទ្យប្រាប់ថា នាងមានផ្ទៃពោះហើយ ទើបនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នាងក៏មកប្តឹងទារជំងឺចិត្តតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈឹម ភ័ត្រា ហៅឆាំ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន របស់នារីរងគ្រោះខាងលើមែន ក៏ប៉ុន្តែ ដោយសារតែមានការយល់ព្រមពីភាគីខាងនាងផងដែរ ទើបខ្លួនហ៊ានធ្វើយ៉ាងដូច្នេះ។

ជនសង្ស័យថែមទាំងបានសារភាពទៀតថា កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារចំនួនជាង ៧ឆ្នាំ ពីបទជាប់ចោទដូចករណីខាងលើនេះដែរ និងទើបតែចេញពីពន្ធនាគារ នៅក្នុងឆ្នាំ២០១៨ នេះទេ។

ក្រោយពីកសាងសំណុំរឿងចប់សព្វគ្រប់ សមត្ថកិច្ចក៏បញ្ជូនជនសង្ស័យទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES