Friday, April 26, 2024
Homeតារាខ្មែរបេប៊ី ចេញបើកឆាក៤បទ មុនចូលឆ្នាំ ទាញយកការគាំទ្រ

បេប៊ី ចេញបើកឆាក៤បទ មុនចូលឆ្នាំ ទាញយកការគាំទ្រ

នៅចំពោះមុខអ្នកកាសែត ស្រីស្អាតបេប៊ី បានអះអាងថា បទចម្រៀងរបស់នាងនឹងចេញជាលើកដំបូងនៅផលិតកម្មថោន  ក្នុងពេលឆាប់ៗនេះហើយ ដោយត្រៀមបើកឆាក៤បទ ក្នុងនោះ មានបទញាក់៣បទ និងបទស្លូវ១បទ។

ទោះជាយ៉ាងណា នៅពេលដែលសួរថា តើបេប៊ី មានជំនឿចិត្តថា អាចដណ្តើមទីផ្សារចម្រៀងនៅថោន ពីមាស សុខសោភា និងរ៉ាប៊ី បានដែរឬអត់នោះ?

ស្រីស្រស់រូបនេះហាក់ស្ទាក់ស្ទើរក្នុងចិត្ត ហើយវាចាថា គ្មានចេតនាប្រជែងជាមួយតារា ណាម្នាក់ឡើយ ព្រោះកន្លងមក នាងធ្លាប់ចាត់ទុកសោភា ជារាជិនីសំឡេងមាស ហើយរ៉ាប៊ី ជាមិត្តភក្តិ។

ថ្វីត្បិតតែកញ្ញាជុំ រចនាពេជ្រ អះអាងថា គ្មានបំណងប្រជែងទីផ្សារតារាចម្រៀងនៅថោន ក៏ដោយ តែមុនចូលថតសំឡេងនៅផលិតកម្មនេះ ស្រីស្អាតរូបនេះបានស្វែងរកជំនួយពីសង្សារទេព បូព្រឹក្ស គឺអតីតតារាច្រៀងហង្សមាស ងួន ចាន់ដេវីត ឱ្យធ្វើបទចម្រៀងឱ្យនាងច្រៀង ដែលនេះបញ្ជាក់ថា បេប៊ី មិនមែនទៅធ្វើជាតួរងទេ គឺនាងចង់ល្បីឈ្មោះនៅថោន ហើយចង់ជោគជ័យអាជីពចម្រៀងដូចការសម្តែង និងពិធីការិនីដែរ។

ទោះជាយ៉ាងណា អ្នកជំនាញសិល្បៈបានលើកឡើងថា បេប៊ី ពិបាកទប់ទល់ជាមួយមាស សុខសោភា និងរ៉ាប៊ី ដែលជាតារាសំខាន់របស់ថោន ព្រោះពួកគេមានគ្រឹះរឹងមាំទៅហើយ ខណៈដែលបេប៊ី មានទឹកដមសំឡេងដូចសុខ ស្រីនាង នោះ ត្រូវគេចាប់អារម្មណ៍ទៅលើរូបសម្រស់ និងក្បាច់រាំ ជាងទឹមដមសំឡេង។

ប៉ុន្តែបេប៊ី ដែលក្លាយជាតារាមានទ្រព្យច្រើនទាំងវ័យក្មេង ព្រោះរស់នៅផ្ទះវីឡាយ៉ាងហ៊ឺហា និងលេងម៉ូដរថយន្តទំនើបៗគ្រប់ម៉ូដនោះ មិនពឹងលើអាជីពសិល្បៈទាំងស្រុងឡើយ ដោយគេល្បីថា ស្រីស្អាតរូបនេះមានគូស្នេហ៍នៅក្រោយខ្នងចាំជួយឧបត្ថម ប៉ុន្តែបេប៊ី ប្រកែក៕

RELATED ARTICLES