Friday, April 26, 2024
Homeព័ត៌មានជាតិប្រុសចិន និងស្រីវៀតណាម២នាក់ យកកាំបិតភ្ជង់ប្លន់ទូរស័ព្ទ

ប្រុសចិន និងស្រីវៀតណាម២នាក់ យកកាំបិតភ្ជង់ប្លន់ទូរស័ព្ទ

ស្វាយរៀង៖ បុរសម្នាក់ និងស្ត្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់យកទូរស័ព្ទពីជនរងគ្រោះម្នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ជួលជនរងគ្រោះ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យទាំង៣នាក់ ទី១. មានឈ្មោះ គ័រ ជឺម៉ក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូ ឡឺ ម៉ាកាវ មានទីលំនៅក្នុងខេត្ត ហឹម៉ី ប្រទេសចិន ទី២. មានឈ្មោះ យ៉ ធីហ្វឿងអែម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី៣. មានឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។ ក្រោយពេលឃាត់ខ្លូន សមត្ថកិច្ចដកហូតបានទូរស័ព្ទ១គ្រឿង ម៉ាក IPhone 6s។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ថាមានមនុស្សប្រុសម្នាក់ ជនជាតិចិន និងស្រី២នាក់ជនជាតិវៀតណាម បានភ្ជង់ប្លន់យកទូរស័ព្ទដៃមួយគ្រឿង ម៉ាក IPhone 6s។ ភ្លាមៗនោះដែរ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា រហូតចាប់ខ្លួនជនសង្ស័យបាន៣នាក់ខាងលើតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីបំពេញសំណុំរឿងចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់ ៕

RELATED ARTICLES