Friday, April 26, 2024
Homeព័ត៌មានជាតិស្រាបៀរអាន់ឆ័រ ចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ២០១៨-២០១៩

ស្រាបៀរអាន់ឆ័រ ចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ២០១៨-២០១៩

រាជធានីភ្នំពេញ៖ កាលពី​​ថ្ងៃអាទិត្យ ទី២៦ ​ខែឧសភា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីចាប់រង្វាន់ជ័យមង្គលលើកទីពីរ រដូវកាលថ្មីនៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្រ្តី “Anchor Fun Zone” ដើម្បីផ្តល់រង្វាន់ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​ក្នុង​​ឆ្នាំ​២០១៨-​​២០១៩​ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធីចាប់រង្វាន់រដូវកាលឆ្នាំ​២០១៨-​​២០១៩នេះ ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ ក្នុង​កម្មពិធីអាពាហ៍​ពិ​ពា​ហ៍​​របស់ខ្លួន។ រង្វាន់ដែលបានចាប់​​រង្វាន់ផ្តាច់ព្រ័ត្រនេះ​  គូស្វាមីភរិយាថ្មីចំនួន ១៥ ដែលមាន​សំណាង​បានឈ្នះ​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើប គឺ៖

លោក​អ្នក​អាចស្វែងរកឈ្មោះរបស់លោកអ្នកនៅលើ​កាសែត ឬលើតំណគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរអាន់ឆ័រ ៖ https://www.facebook.com/AnchorBeerKH/។ ចំពោះគូស្វាមីចំនួន១៥គូ ដែលបានឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់​។​

កម្មវិធីប្រូម៉ូសិន​អាពាហ៍​ពិពាហ៍របស់ស្រាបៀរអាន់ឆ័រ រដូវកាលថ្មីនេះ៖

  • រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន20-49កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល។
  • រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន50-99កេស ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល  ​ធុងទឹកកដំណើរកម្សាន្ត 1ធុង។
  • រាល់ការជាវស្រាបៀរអាន់ឆ័រ ចំនួន100កេសឡើងទៅ ថែមជូនសៀវភៅកត់ចំណងដៃ ចំនួន2ក្បាល ​ធុងទឹកកកដំណើរកម្សាន្ត 1ធុង និងប័ណ្ណផ្សងសំណាង1សន្លឹក។

គូស្វាមីភរិយាថ្មីចំនួន50គូ នឹងមានឱកាសដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ។ សម្រាប់​​ការចាប់​​រង្វាន់​ផ្តាច់ព្រ័ត្រនេះ​ ស្រា​បៀរ​​អាន់​ឆ័​រ នឹង​​ប្រគល់​​រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំដ៏អស្ចារ្យ រយៈពេលបួនថ្ងៃបីយប់ នៅលើនាវាកម្សាន្តដ៏ទំនើបទៅកាន់កោះភូកេត ​ចំនួន១៥រង្វាន់ ជូន​គូស្វាមីភរិយាថ្មីដែលមានមហាសំណាង។ នេះគឺជាដំណើរកម្សាន្តលើកដំបូងតាមនាវាកម្សាន្តដ៏ទំនើប ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ដែលគូស្វាមីភរិយានឹងហោះហើរទៅកាន់ប្រទេសសិង្ហបុរី ហើយបន្ទាប់មកធ្វើដំណើរតាមនាវាទៅកាន់កោះភូកេត។ នាវានឹងឈប់ចតនៅប្រទេសម៉ាឡេស៊ី សម្រាប់ដំណើរកម្សាន្តរយៈពេលមួយថ្ងៃផងដែរ។ ដំណើរកម្សាន្តនេះនឹងកាន់តែមានរំភើបខ្លាំងពីព្រោះគូស្វាមីភរិយានឹងរីករាយធ្វើទស្សនកិច្ចក្នុងប្រទេសចំនួន3 គឺ សិង្ហបុរី ម៉ាឡេស៊ី និងកោះភូកេត ប្រទេសថៃ។ មានការចាប់រង្វាន់ដ៏អស្ចារ្យនេះចំនួនមួយលើកទៀត គឺថ្ងៃទី20 ខែតុលា ឆ្នាំ 2019។

ប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យទាំងនេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំ តាមរយៈលេខ 011 222 400 / 011 333 500

ពិសាដោយការទទួលខុសត្រូវ៕

RELATED ARTICLES