Friday, April 26, 2024
Homeព័ត៌មានជាតិម្តាយព្យាយាមការពារកូនស្រី តែត្រូវប្តីកំណាចតាមទាន់ កាប់ស្លាប់នៅនឹងមុខ

ម្តាយព្យាយាមការពារកូនស្រី តែត្រូវប្តីកំណាចតាមទាន់ កាប់ស្លាប់នៅនឹងមុខ

ខេត្ត​ត្បូងឃ្មុំ​ ៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យជាប្តី ដែលបានកាប់ប្រពន្ធស្លាប់ កាលពីព្រឹកមិញ យោងតាមស្ត្រីជាម្តាយនារីរងគ្រោះបានទម្លាយរឿងហេតុដែលនាំឲ្យកូនប្រសាកំណាចរូបនេះហ៊ានកាប់ប្រពន្ធ មិនញញើតដៃនេះ។

ម្តាយនារីរងគ្រោះ ឈ្មោះ​អួន គឹ​ម​លី បានឱ្យ​ដឹងថា​ មុនពេលកើតហេតុ ​​គាត់​នៅ​ក្រោមផ្ទះ​ជុំគ្នាជជែកលេងជាមួយកូនស្រីបង្កើត (ប្រពន្ធជនសង្ស័យ) និង​ចៅប្រុស​អាយុ​ជាង១​ខួប​៨​ខែ។ លុះនៅវេលា ម៉ោងជាង​១​រសៀល ​ថ្ងៃ​ទី​១៤​ ខែមិថុនា ឆ្នាំ២០១៩ ស្រាប់តែ​លេចមុខកូនប្រសារកំណាចនេះ ជិះម៉ូតូ១គ្រឿង ម៉ាកគុប មកដល់ មិននិយាយស្តីអ្វីនោះទេ រួច​ស្ទុះ​មក​ចាប់​ទាញ​យក​ចៅប្រុស (កូណជនសង្ស័យ)​ ពី​ក្នុង​អង្រឹង ​ដោយ​និយាយថា “​យក​ទៅ​លេង​នៅផ្ទះ​ស្រែសៀម​ ២​ទៅ​៣​ថ្ងៃ”។ ភ្លាមៗនោះ កូនស្រីរបស់គាត់ (នារីរងគ្រោះ) បានស្រែកទាមទារកូនមកវិញ ក៏កើតជាជម្លោះ។

ស្ត្រីជា​ម្តាយនារីរងគ្រោះ ​បន្ត​ថា ពេលផ្ទុះជម្លោះនោះ កូន​ប្រសារ​​បាន​ចោទ​មក​លើ​ប្រពន្ធ​ថា​ “នាងឯង​​មាន​ប្រុស​ថ្មី​ ហើយ​លេងទូរស័ព្ទ​ បង្ហោះ​ Facebook រកតែ​ប្រុស​…​ ភ្លេច​បអញនិង​កូន​”។ ​ពេលនោះដែ កូនប្រសារកំណាចនេះដាក់កូន​តូចងអង្គុយនៅលើ​ដី រួចចាប់​អូស​ដៃ​ប្រពន្ធ​ឲ្យ​ឡើង​ជិះ​ម៉ូតូ ក៏ផ្ទុះហិង្សាវាយ​ប្រតាយប្រតប់​គ្នា ហើយកូនប្រសារនេះបានទាញប្រពន្ធ​យក​ទៅ​​​​ចង្ក្រាន​បាយ។

ប្រភពដដែលបានបញ្ជាក់ថា ពេលឃើញ​កូនប្រសារូបនេះកាន់តែកញ្ជ្រោលហិង្សា​ គាត់បាន​យក​ព្រនង់​ឈើ​១​កំណាត់​ មក​​កំ​ញើញ ​ទើប​​លែងប្រពន្ធ។ បន្ទាប់​មក ​​​កូនប្រសា​​ររូបននេះ នៅតែពុលនឹងកំហឹងក៏បានរ​ត់ទៅ​យក​កាំ​បិតប៉័ងតោ​នៅ​ចង្ក្រាន​បាយ​ ភ្លាមៗនោះ គាត់​បានឱ្យ​កូនស្រី​រត់​ចេញ​ទៅ​ មុខ​ផ្ទះ ​បាន​ប្រមាណ​៦០​ម៉ែត្រ ​ក៏កូនប្រសារតាម​ទាន់ កាប់ត្រូវ​ក​​ស្លាប់​​ក្នុង​ថ្លុកឈាម​តែ​ម្តង។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បុរសម្នាក់បានកាប់ប្រពន្ធស្លាប់ ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ព្រោះតែខឹងនារីរងគ្រោះជាប្រពន្ធបានរើបង្វេចចេញមករស់នៅផ្ទះឪពុកម្តាយបង្កើតវិញ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

ក្រោយពីកាប់ប្រពន្ធស្លាប់ បុរសជាប្តីបានរត់គេចខ្លួនស្រមោល លុះនៅវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងែទី១៥ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានដឹកនាំកម្លាំងចុះចាប់បាន នៅភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ខេត្តត្បូងឃ្មុំ។

ប្តីកំណាចដែលសម្លាប់ប្រពន្ធរួចរត់គេចខ្លួននេះ មានឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកនារីរងគ្រោះជាប្រពន្ធ មានឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ៕

RELATED ARTICLES