Friday, April 26, 2024
Homeព័ត៌មានជាតិប្រពន្ធថា តែមួយភ្លែតប៉ុណ្ណោះ... ប្តីគាត់ក៏មានរឿងចឹងទៅ

ប្រពន្ធថា តែមួយភ្លែតប៉ុណ្ណោះ… ប្តីគាត់ក៏មានរឿងចឹងទៅ

ភ្នំពេញ ៖ បុរសម្នាក់ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាលរួចមក ចាប់ផ្តើមប្រែប្រួលអត្តចរិតអារម្មណ៍ពុំហ្នឹងហ្ន៎ ចេះតែរវើរវាយមិនឈប់ លុះឆ្លៀតពេលដែលប្រពន្ធរវល់ចេញទៅក្រៅផ្ទះមួយភ្លែត ស្រាប់តែបុរសរូបនេះបែរជាសម្រេចចិត្តចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅផ្ទះលេខ១២២ ផ្លូវលំ ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល។

បុរសគិតខ្លីដែលចងកសម្លាប់ខ្លួន មានឈ្មោះប៉ែន ស៊ីថាត អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធនិងកូនស្រី២នាក់ក្នុងបន្ទុក ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមាន្រុកុកំណើតនៅឃុំកណ្តាល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងកាលពីពេលកន្លងមកធ្លាប់ជួបគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ក្បាល ហើយតាំងពីនោះមកប្តីរបស់នាងក៏ចាប់ផ្តើមប្រែប្រួលអត្តចរិខុសប្លែកពីធម្មតា ពោលគឺអារម្មណ៍ពុំសូវហ្នឹងហ្ម៎ប៉ុន្មានទេ និងចេះតែរវើរវាយមិនឈប់។

ស្ត្រីជាប្រពន្ធរូបនេះ បន្តថា លុះមកដល់រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នាងរវល់មានការចេញទៅក្រៅផ្ទះ ចំណែកកូនៗក៏ចេញទៅរៀនអស់ដែរ ដោយទុកឱ្យប្តីនៅចាំផ្ទះតែម្នាក់ឯងប៉ុណ្ណោះ។ ស្រាប់តែមកដល់វេលាម៉ោង៣រសៀលថ្ងៃដដែល ខណៈដែលនាងត្រឡប់មកដល់ផ្ទះវិញ ឃើញបើកទ្វារផ្ទះបើកជំហរ ទើបនាងនឹកឆ្ងល់ចូលទៅដល់ក្នុងផ្ទះមើល ស្រាប់តែប្រទះឃើញប្តីរបស់នាងបានចងកសម្លាប់ខ្លួនបាត់ទៅហើយ ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់អ្នកជិតខាង នាំគ្នាជួយកាត់ចំណងដាក់ប្តីរបស់នាងចុះមកក្រោម បំណងសង្គ្រោះជីវិតដែរ តែអកុសល ប្តីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ មិនដឹងជាស្លាប់តាំងពីថ្មើរណាទេ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនិងគ្រូពេទ្យបានចុះពិនិត្យ និងកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES