Friday, April 26, 2024
Homeព័ត៌មានជាតិកូនស្រីប្រាប់ថាឈឺ... លុះពិនិត្យទៅឃើញជាំ ទើបធ្លាយរឿងគ្មានសល់

កូនស្រីប្រាប់ថាឈឺ… លុះពិនិត្យទៅឃើញជាំ ទើបធ្លាយរឿងគ្មានសល់

ខេត្តកំំំពង់ចាម ៖ ក្មេងស្រីវ័យ៥ឆ្នាំម្នាក់បានយំរៀបរាប់ប្រាប់ម្តាយថា នាងឈឺត្រង់ប្រដាប់ភេទខ្លាំងណាស់ លុះម្តាយនឹកឆ្ងល់ ពិនិត្យមើលក៏ឃើញមានសភាពជាំហើយ ទើបឈ្លេចសួរកូនស្រីថាកើតអី? ទើបកូនស្រីទម្លាយប្រាប់ថា នាងត្រូវក្មេងស្ទាវល្មោភកាមម្នាក់ចាប់រំលោភ ទើបស្ត្រីជាម្តាយប្រញាប់នាំកូនស្រីទៅ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមយកទៅចាត់ការតាមច្បាប់។

លុះចាប់ឃាត់ខ្លួនបាន ជនសង្ស័យបានព្យាយាមឆ្លើយដោះសាថា ខ្លួនបានត្រឹមតែញុលៗប៉ុណ្ណោះ មិនបានស៊ីជម្រៅនោះទេ។

ករណីរំលោភសេពសន្ថវៈខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ នៅ ចំណុចភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់។

ក្មេងស្ទាវល្មោភកាមដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរិត រិទ្ធី ហៅវិត អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ភ.ដ អាយុ៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ចប្ចានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងផ្ទាល់មាត់ពីស្ត្រីជាម្តាយរបស់ក្មេងស្រីរងគ្រោះដោយបានប្តឹងចោទប្រកាន់ទៅលើ ឈ្មោះរិត រិទ្ធី ហៅវិត ថាបានចាប់រំលោភសេពសន្ថវៈលើកូនស្រីគាត់ ដែលទើបនឹងមានអាយុ៥ឆ្នាំ រហូតដល់បានសម្រេច។ 

ប្រភពដដែលបន្តថា ស្ត្រីជាម្តាយបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់បានយំស្រែក និងរត់មកប្រាប់គាត់ជាម្តាយថា នាងឈឺត្រង់ប្រដាប់ភេទខ្លាំងណាស់ ភ្លាមនោះគាត់ក៏ពិនិត្យមើល ស្រាប់តែឃើញប្រដាប់ភេទរបស់កូនស្រីហាក់មានសភាពហើមនិងជាំ ទើបនឹកឆ្ងល់សួរនាំកូនស្រីថាកើតអី? ស្រាប់តែកូនស្រីគាត់បានប្រាប់ថា នាងត្រូវជនសង្ស័យល្មោភកាមឈ្មោះរិត រិទ្ធី ហៅវិត ចាប់រំលោភ ទើបគាត់ប្រញាប់នាំកូនស្រីមកដាក់ពាក្យបណ្តឹងតែម្តង។

ក្រោយទទួលបានបណ្តឹងផ្ទាល់មាត់ខាងលើ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ដងក្តារ និងកម្លាំងប្រជាការពារបានបើកកិច្ចប្រតិបត្តិការជាបន្ទាន់ ចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញហេតុការណ៍នេះ។

នៅពេលនោះ កម្លាំងសមត្ថកិច្ចបានតាមរកជនសង្ស័យ ហើយបានរកឃើញជនសង្ស័យនៅចំណុចលើកុដិព្រះសង្ឃក្នុងវត្តស្រែរំដួល ហើយក៏បានធ្វើការឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះខាងលើប្រាកដមែន ដោយរូបគេបានយកប្រដាប់ភេទដាក់ញល់ៗ លើប្រដាប់ភេទជាច្រើនដង តែមិនចូល ហើយពេលនោះក្មេងស្រីរងគ្រោះបានយំ ទើបរូបគេក៏ឈប់ធ្វើសកម្មភាព ហើយនាំក្មេងស្រីរងគ្រោះទៅកន្លែងម្តាយនាងវិញទៅ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវីធី៕

RELATED ARTICLES