Saturday, April 27, 2024
Homeកីឡាអន្ដរជាតិប្រធានក្លឹប Paris SG ចង់ឱ្យ Neymar ចាកចេញឱ្យបានឆាប់

ប្រធានក្លឹប Paris SG ចង់ឱ្យ Neymar ចាកចេញឱ្យបានឆាប់

លោក Leonardo ប្រធានក្លឹប Paris SG បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស Daily Mail ថា លោកចង់ឱ្យកីឡាករខ្សែប្រយុទ្ធ Neymar ចាកចេញពីក្លឹបបានកាន់តែឆាប់កាន់តែល្អ។

ការលើកឡើងរបស់លោកបែបនេះ ដោយសារតែលោកធុញទ្រាន់នឹងពាក្យចចាមអារ៉ាម និងការមន្ទិលសង្ស័យមិនចេះចប់មិនចេះ ហើយពីអនាគតរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។

បើទោះជាស្ទើរតែពេញមួយរដូវកាលដោះដូរ កីឡាករ Neymar ត្រូវបានគេដឹងថា ចង់វិលត្រឡប់ទៅ Barcelona វិញក៏ដោយ ប៉ុន្តែទីបំផុត ត្រូវបរាជ័យ ហើយសុខចិត្តបន្តរួមជាមួយក្លឹបនេះ រយៈពេល1ឆ្នាំទៀត។

ក្លឹប Barcelona បានខិតខំប្រឹងប្រែងប្រើគ្រប់មធ្យោបាយតាមរូបមន្ត ប្រើប្រាស់លុយនិងថែមកីឡាករចំនួន2នាក់ទៅ ឱ្យក្លឹប Paris SG តែនៅតែមិនអាចទៅរួច។

កីឡាករវ័យ27ឆ្នាំរូបនេះ ក៏ត្រូវបានក្លឹប Real Madrid ស្កាត់ជួបចរចាម្តងជាពីរដងដែរ តែចុងក្រោយបរាជ័យដូចគ្នា។ កាលពីសប្តាហ៍មុន Real Madrid បានបង្ហើបឱ្យដឹងថា សម្រាប់រដូវកាលដោះដូរខែមករា គេនឹងតាមប្រមាញ់កីឡាកររូបនេះម្តងទៀត។

ឪពុករបស់ Neymar បានឱ្យដឹងដែរថា ការចរចារវាងក្លឹប Paris SG និង Barcelona បញ្ចប់ទៅដោយខុសគ្នាឆ្ងាយណាស់។

ទោះជាយ៉ាងណាក្តី នៅកិច្ចសម្ភាសន៍ជាមួយទស្សន៍ Fox Sports កីឡាករ Neymar បាននិយាយថា កិច្ចចរចារវាងក្លឹបទាំង2មិនទាន់ចប់នៅឡើយទេ។ ទោះបីជាការចរចាកាលពីរដូវក្តៅកន្លងមក មិនបានជោគជ័យ ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ នៅតែបង្ហាញអារម្មណ៍ចង់វិលត្រឡប់ទៅទ្រនំចាស់ Barcelona វិញ ហើយហាក់ដូចជាមិនចាប់អារម្មណ៍ទៅនឹងការចង់របស់ Real Madrid ទេ៕

កែសម្រួលអត្ថបទដោយ ៖ ដេត
រូបថត ៖ Daily Mail

កីឡាករខ្សែប្រយុទ្ធ Neymar
RELATED ARTICLES