Friday, April 26, 2024
Homeបច្ចេកវិទ្យារថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

រថយន្ត Ford Ecosport 2020 បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុនហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូលនិងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Ecosport ស៊េរីថ្មី 2020 ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី – អ៊ីអន 2) កាលពីថ្ងៃទី23 ខែសីហា ឆ្នាំ2019 ។

រថយន្ត Ford EcoSport 2020 ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវនេះ ដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់នៅពេលបើកបរ។

កាន់តែពិសេស Ford Ecosport​ 2020 ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀត  និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford Ecosport 2020 នោះ រួមមានដូចជា បច្ចេកវិទ្យា SYNC 3 និងអេក្រង់ Touch Screen 8 អ៊ិញ, កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន, ផ្នែកខាងក្រៅ នឹងខាងក្នុងរចនាថ្មីស្រឡាងយ៉ាងស្រស់ស្អាត, ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងហ្វាកូដអូតូ, សេនសឺ 8 គ្រាប់ ខាងមុខ និងក្រោយជំនួយចូលចត, ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត, ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង និងរអិល,បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ, ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ, ប្រអប់ត្រជាក់ និងកន្លែងដាក់អីវ៉ាន់ 25កន្លែង និងមានពោងសុវត្ថិភាព ចំនួន6។

ក្រុមវិស្វកររថយន្តFord ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសំឡេងរំខាន ដូចជាសំលេងពេលបើកលើផ្លូវ សំឡេងខ្យល់ និងសំឡេងម៉ាស៊ីន ជាដើម ដែលជាកត្ដាធ្វើឲ្យមានសំលេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់ 110km/h ក៏មិនមានសំឡេងរំខានខ្លាំងដែរ។

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន Ford ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានមានប្រសាសន៍ថា “ការកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឱ្យអតិថិជនរីករាយនឹងបទពិសោធន៍បើកបររបស់ពួកគេ ដូច្នេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការផលិតរថយន្តនេះឡើង”។

សម្រាប់ការបើកបរលើផ្លូវរលាក់ ក៏បង្កឲ្យមានសំឡេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួរថយន្តបានរចនាថ្មី កាត់បន្ថយសំឡេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មី កាត់បន្ថយភាពរលាក់ រួមជាមួយនឹងសំបកកង់ថ្មីមិនបង្កើតឲ្យមានសំលេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់កាត់បន្ថយសំឡេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសំឡេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អ និងកាត់បន្ថយកំដៅក្នុងរថយន្ត។

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួរថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈ Aerodynamics (មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford Ecosport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ 1.0L ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុនអ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា “ក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត SUV ខ្នាតតូចមួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។ យើងឃើញថាអ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹក ដោយសារពួកគេយល់ថា រថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាក ដោយត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់សឹងគ្រប់ចំណុច  ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន អ អិម​ អេ បាននាំចូលនូវរថយន្ត Ford Ecosport មកកាន់កម្ពុជាហើយ ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ2ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ”។

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួល រួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើន រួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ Ford Ecosport ក៏មានផ្ដល់ជម្រើសនៃព៌ណជាច្រើនឲ្យជ្រើសរើស រួមមានដូចជា ពណ៌ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ៕

RELATED ARTICLES