ម៉ូលីកា ចុះពីរថយន្តឃើញក្មេងប្រុសបង្កហេតុ ស្រក់ទឹកភ្នែកទៅហើយ និងសូមផ្តាំរឿងមួយ

0
114

អតីតតារាចម្រៀង ម៉ូលីកា បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញ ដោយត្រូវរុឺម៉កម៉ូតូដែលបើកបរដោយក្មេងប្រុសម្នាក់មិនគ្រប់អាយុកៀរចំចំហៀងទ្វារខាងស្តាំបណ្តាលធ្លុះនិងក្រពិតទ្វារចំហៀងខាងស្តាំងធ្ងន់ធ្ងរ ប៉ុន្តែអ្វីដែលមហាជនសរសើរមិនដាច់ពីមាត់នោះ នាងមិនបានយកទៅសពៃពីក្មេងប្រុសម្នាក់នោះទេ គ្រាន់តែឃើញក្មេងប្រុសរូបនេះលើកដៃសំពះសុំទោស និងមានម្តាយមកយំសំពះសំទោសផងនោះ។

រុឺម៉កម៉ូតូបង្កហេតុ ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1E-5179 បានបើកកៀររថយន្តទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-៣៧៧៧ ដែលបើកបរដោយកញ្ញាម៉ូលីកា។

ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ស្ថិតលើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងបានបើកបរដោយកញ្ញាម៉ូលីកា ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរុឺម៉កម៉ូតូបង្កហេតុខាងលើបានបើកមកស្របទិសគ្នា វា៉ស្តាំដៃរថយន្ត ស្រាប់តែវាក់អឺស្ពាននៅខាងមុខ ក៏បានរេចង្កួតចូលឡានតែម្តង។

ប្រភពបានបន្តថា ភ្លាមនោះ គេឃើញម្តាយក្មេងប្រុសនោះបានរត់មក ដោយបានស្រែកយំសំពះសុំទោស ហើយក្មេងប្រុសរូបនោះក៏បានសំពះសុំទោសកញ្ញាម៉ូលីកា ធ្វើឲ្យនាងមានអារម្មណ៍ក្តុកក្តួល ហើយក៏បានលើកលែងទោសកំហុស ដោយមិនទាមទារសំណងខូចខាតនោះទេ។

ក្រោយកើតហេតុប៉ុន្មានម៉ោង ម៉ូលីកា បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ខ្ងុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង Mo Lika សូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេងណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ”។

ថៅកែជ្រក់ជើងមាន់រូបនេះ បានបន្តថា “ទុកដូចកាត់គ្រោះ កាត់ចង្រៃចោលចុះចែកាអើយ Mo Lika”៕