Friday, April 26, 2024
Homeព័ត៌មានជាតិនិស្ស័យស្នេហ៍ គ្រូពេទ្យឆាតញ៉ែប៉ះអ្នកជំងឺស្រីស្អាត

និស្ស័យស្នេហ៍ គ្រូពេទ្យឆាតញ៉ែប៉ះអ្នកជំងឺស្រីស្អាត

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានទម្លាយពីប្រវត្តិស្នេហ៍របស់ខ្លួនជាមួយបុរសជាគូដណ្តឹង ដែលនាងជឿថា ដោយសារតែនិស្ស័យទើបពួកនាងបានជួបគ្នា ក្លាយជាគូដណ្តឹង និងត្រៀមរៀបការនៅខែមករា ឆ្នាំ២០២០ខាងមុខ ខណៈដែលកំណើតស្នេហ៍កើតពីភាគីប្រុសជាគ្រូពេទ្យបានព្យាយាមឆាតមកនាងពេលដែលនាងកំពុងឈឺ ដោយប្រាប់ឈ្មោះថ្នាំឱ្យនាងលេប ហើយដោយសារការតស៊ូព្យាយាមរបស់គ្រូពេទ្យកំលោះបានធ្វើឱ្យបេះដូងអ្នកជំងឺស្រីស្អាតទន់ជ្រាយ ក្លាយជាគូស្នេហ៍នៅពេលនេះ។

 នារីដែលទម្លាយរឿងជួបស្នេហ៍ព្រោះតែនិស្ស័យនោះ មានឈ្មោះឡៃ ស្រីភួង អាយុជាង២០ឆ្នាំ មុខរបរលក់ផលិតផលរក្សាសម្រស់តាមអនឡាញ មានស្រុកកំណើតនៅខេត្តកំពង់ធំ តែសព្វថ្ងៃស្នាក់នៅរាជធានីភ្នំពេញ។ ចំណែកបុរសជាគូដណ្តឹង ឈ្មោះវង្ស អាយុជាង២០ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

នារីឈ្មោះស្រីភួង បានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់នាងនូវរូបភាពនាងនិងបុរសជាគូដណ្តឹង ក្នុងពិធីភ្ជាប់ពាក្យកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយសំណេរថា “ខ្ញុំជឿលើនិស្ស័យពិតមែន ទោះមនុស្សប្រុសម្នាក់ហ្នឹង គាត់ព្យាយាមឆាតមកខ្ញុំច្រើនណាស់ តែខ្ញុំមិនដែលតប គឺរាប់មិនអស់…

តែខ្ញុំមិនដែលខ្វល់មិនមើល មិនតបអ្វីទាំងអស់ តែដល់ថ្ងៃមួយ ខ្ញុំផុសសេងតូប គាត់ក៏ឆាតមកសួរនាំខ្ញុំ ខ្ញុំក៏ឆ្លើយតបនឹងគាត់។ គាត់សួរខ្ញុំនៅឯណា? ខ្ញុំថាខ្ញុំនៅខេត្ត តូបខ្ញុំនៅភ្នំពេញ។ គាត់ក៏ថា ខ្ញុំនៅភ្នំពេញដែរ និយាយចុះទ្បើងៗ គាត់ថាសំឡេងខ្ញុំដូចឈឺ ខ្ញុំក៏ឆ្លើយថា ខ្ញុំឈឺ គាត់ក៏ប្រាប់ខ្ញុំឱ្យលេបថ្នាំ ប្រាប់ទាំងឈ្មោះថ្នាំទៀត។

ស្តាប់ហើយគិតថា ប្រុសអីស្គាល់ថ្នាំម៉េស តាមពិត គេគ្រូពេទ្យសោះ”។

នារីដដែលបានសរសេរបន្តថា “តាមញ៉ែ ចង់ឃើញខ្ញុំមិនមកជួប សេដ ពិបាកចិត្ត បើកទ្បានទៅខេត្ត ផ្ទះអាហ៊ាផឹក Hea Rith”។ តែខ្ញុំឃើញការតស៊ូនិងព្យាយាមតាមស្រលាញ់ ធ្វើឱ្យខ្ញុំមានចិត្តអាណិត ព្រមទាក់ទងលេងៗបាន១ឆ្នាំ ក៏មានថ្ងៃពិសេសទាំង២នាក់។ ចង់រៀបការណាស់លោកគ្រូពេទ្យហ្នឹង មិនដូចខ្ញុំ ព្រោះវ័យរកលុយមិនចង់ទាន់គិត តែចង់បំពេញបំណងគ្រួសារ។

ចុងក្រោយ អរគុណគ្រប់យ៉ាងសម្រាប់ក្តីស្រលាញ់ដ៏ធំធេងមួយនេះ Bong Vong soon 11.01.2020”។

 បន្ទាប់ពីបានឃើញសំណេររៀបរាប់ពីប្រវត្តិស្នេហារបស់នារីខាងលើ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ជាពិសេសមិត្តភក្តិរបស់នារីខាងលើបានចូលមកបញ្ចោញយោបល់ (Comment) អបអរសាទរគូស្នេហ៍ខាងលើ និងជូនពរឱ្យចំណងស្នេហ៍ឋិតថេរយូរអង្វែង៕

RELATED ARTICLES