Friday, April 26, 2024
Homeព័ត៌មានជាតិម៉ែយំហើមភ្នែក ពេលបានជួបកូនប្រុសវិញ អរស្ទើរហោះ

ម៉ែយំហើមភ្នែក ពេលបានជួបកូនប្រុសវិញ អរស្ទើរហោះ

ភ្នំពេញ ៖ បន្ទាប់ពីកម្លាំងនគរបាលរាជធានីភ្នំពេញ បានប្រទះឃើញក្មេងប្រុសម្នាក់ដែលវង្វេងបាត់ម្តាយនៅមុខព្រះបរមរាជវាំង កាលពីយប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រូវបានសមត្ថកិច្ចធ្វើការប្រកាសស្រាវជ្រាវរកក្រុមគ្រួសាររហូតបានជួបម្តាយរបស់ខ្លួនវិញហើយ។

ករណីក្មេងវង្វេងម្តាយខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចគោលដៅ៩ ផ្លូវលេខ១៣ កែងផ្លូវលេខ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ក្មេងប្រុសដែលវង្វេងម្តាយ មានឈ្មោះប្រាក់ ដារារិទ្ធិ អាយុ៦ឆ្នាំ។ ចំណែកស្ត្រីជាម្តាយ មានឈ្មោះលុញ ពណ្ណារី អាយុ២៩ឆ្នាំ មានលំនៅក្នុងភូមិអូរដឹម ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីមន្ត្រីនគរបាលដែលប្រចាំការនៅគោលដៅ៩ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញក្មេងប្រុសម្នាក់ឈរយំតែម្នាក់ឯង ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏សួរនាំទើបដឹងថាក្មេងប្រុសរូបនេះបាត់ម្តាយ។

បន្ទាប់មក សមត្ថកិច្ចក៏ធ្វើការប្រកាសតាមគោលដៅដើម្បីស្វែងរកម្តាយក្មេង រហូតដល់រកឃើញម្តាយមកទទួលយកកូនត្រលប់ទៅផ្ទះវិញដោយសុវត្ថិភាព៕

RELATED ARTICLES