ប្តីសារភាពខុសគ្រប់យ៉ាង វិលវិញមកអូនរ៉ែន

0
77

ភ្នំពេញ ៖ បុរសម្នាក់បានអះអាងថា ប្រពន្ធរបស់ខ្លួនព្រោះតែលង់ស្នេហ៍ជាមួយនឹងក្មេងស្ទាវ ណាមួយធ្លាប់កើតមានរឿងរកាំរកូសក្នុងគ្រួសារខ្លះផងក៏ដាច់ចិត្តវេចបង្វេចរត់ចោលខ្លួនជាប្តីនិងកូនប្រុសតូចម្នាក់ អស់រយៈពេល៤-៥ថ្ងៃមកហើយ ដោយមិនដឹងជាទៅសម្ងំរួមរស់ជាមួយនឹងក្មេងស្ទាវម្នាក់នោះ ល់ណាទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី បុរសជាប្តីដែលមិនដាច់អាល័យពីប្រពន្ធបានទួញយំសោកបោកខ្លួនអង្វរសុំឱ្យប្រពន្ធវិលមកវិញរួមរស់ជុំប្តីជុំកូន ហើយរឿងកន្លងហួសប្តីដឹងខ្លួនខុសសុំទោស គ្រប់យ៉ាង។

បុរសជាប្តីដែលត្រូវប្រពន្ធរត់ចោលខាងលើនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគណនីហ្វេសប៊ុកឈ្មោះ Reach Chhuk។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះរ៉ែន និងមានគណនីហ្វេសប៊ុកឈ្មោះ Da Ra Love។ ប្តីប្រពន្ធអ្នកទាំង២មានកូនប្រុសតូចម្នាក់ជាចំណងនិស្ស័យ និងទើបមានវ័យប្រមាណជាង១ខួបប៉ុណ្ណោះ។

យោងតាមវីដេអូឃ្លីបរយៈពេលជាង៥នាទី គេឃើញបុរសអភ័ព្វដែលត្រូវប្រពន្ធរត់ចោលខាងលើ បានទួញយំបណ្តើររៀបរាប់បណ្តើរថា “អូនបងសន្យាឱ្យតែអូនឯងមកវិញ បងដឹងខ្លួនខុសហើយ បងដឹងថាបងធ្វើខុសពីមុនមក តែឥឡូវបងសុំអង្វរអូនឯងវិលវិញមក ណាអូនណា ជួបជុំប្តី ជួបជុំកូនយើងវិញណាអូនណា”

បុរសរូបនេះបន្តថា “អូនគួរអាណិតកូនបើមិនអាណិតបងក៏ដោយអូនឯងអាណិតកូន សូមអូនមកវិញមកបងសុំអង្វរបងនឹកអូនឯងខ្លាំងណាស់ សន្យាឱ្យតែអូនឯងមកវិញបងអត់ធ្វើបាបអូនឯងទេ បងដឹងខ្លួនខុសហើយដែលបងធ្វើខុសពីមុនមក ពីមុនកន្លងមកដែលបងធ្វើបាបអូនបងសន្យាបងអត់អូនឯងអត់បានទេណា រ៉ែន បងនឹកអូនឯងណាស់ បងដឹងថាខ្លួនបងខុសហើយដែលធ្វើបាបអូន”។

បុរសរូបនេះបន្តទៀតថា “៣-៤-៥យប់ហើយ ណាអូនមកវិញមកបងអត់ដឹងអូនឯងទៅទីណាទេ បងរកអស់ហើយរកអត់ឃើញទេ ឥឡូវអូនឯងមកវិញមកណាចង់និយាយថាបងនឹកអូនធ្លាប់តែជួបជុំគ្នា ឥឡូវមកបែកបាក់គ្នាអូនទៅដោយស្ងាត់ៗអត់មានប្រាប់បងតិចសោះ ឥឡូវបងសុំអង្វរណាអូនណា បងដឹងខ្លួនខុសហើយអូនមកវិញមកបងកែខ្លួនទាំងអស់ឱ្យតែអូនឯងមកវិញណា អូនសម្លាញ់ណា”។

បុរសត្រូវប្រពន្ធរត់ចោលនេះបន្ថែមថា “រ៉ែន បងសុំអង្វរអូនឱ្យបងធ្វើអីក៏បងធ្វើដែរឱ្យតែអូនឯងមកវិញ កូនភ្ញាក់ឡើងដឹងតែយំរកអូនឯងហើយណាអូនណា មកវិញមកណាពៅណា អូនអូនឃើញអត់រូបថតយើងនិងកូន៣នាក់ កូនយើងណាអូនណាបងសុំអង្វរអូនហា បងនឹកអូនឯងមែន បងសុំអង្វរណាអូនណាមកវិញមកអូន បងសុំអង្វរមែនទែនហ្មង បងសន្យាបងកែខ្លួនហើយឱ្យតែអូនឯង មកវិញ…”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាប្រពន្ធ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕