Saturday, April 27, 2024
Homeនយោបាយខាន់ សុវណ្ណ ចំអកសម រង្ស៊ី រត់ចោលស្រុក ចំតិតស្រែកស្នេហាជាតិ

ខាន់ សុវណ្ណ ចំអកសម រង្ស៊ី រត់ចោលស្រុក ចំតិតស្រែកស្នេហាជាតិ

ភ្នំពេញ ៖ លោកខាន់ សុវណ្ណ ប្រធានអង្គព្រោកប្រាជ្ញ បានចំអកឱ្យលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ថា រត់ចោលស្រុកបាត់ហើយ តែចំតិតស្រែកថា ស្នេហាជាតិ”។

លោកសម រង្ស៊ី

លោកខាន់ សុវណ្ណ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថា “អាណាថាអញជាប់គុកបាត់ហើយ? អាណាថាអញកំពុងតែរត់ចោលស្រុកបាត់ហើយ? តាសុវណ្ណ នៅខាំស្មៅនគរមួយនេះតាំងពីកើតង៉ាមកម្លេះ។ អញដាច់ខាតមិនរត់ចោលនគររបស់អញ ហើយចំតិតក្តិតស្រែកពីបរទេសមកថា ជាអ្នកស្នេហាជាតិស្អីនោះឡើយ”។

គួរបញ្ជាក់ថា លោកខាន់ សុវណ្ណ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ បានសរសេរនៅលើ Facebook របស់ខ្លួនឈ្មោះថា “សុវណ្ណ ខាន់ អពប” ថា “កម្ពុជាកំពុងខ្វះខាតកម្លាំងពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។ ១ ៖ ចាត់ការផ្សឹក លោកសង្ឃដែលកំពុងពេញកម្លាំងក្រោមអាយុ៥៦ឆ្នាំចោលឱ្យអស់”។

លោកខាន់ សុវណ្ណ

ក្រោយការបង្ហោះសារបែបនេះ ធ្វើឱ្យគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានប្រតិកម្ម និងបានចេញសេចក្តីថ្លែងការណ៍បង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយមិនអាចទទួលយកបានការលើកឡើងបែបនេះនោះឡើយ។ គណៈសង្ឃនាយក បានចាត់ទុកការលើកឡើងនេះ “ជាគំនិតខ្វះវិចារណញ្ញាណ”។

ទោះបីយ៉ាងណា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ថា “ដើមចមនៃបញ្ហាជាមួយនឹងសង្ឃមួយអង្គគឺចេញមកពីអត្ថបទមួយនេះឯងហើយ។

គេថាយើងមានចេតនាចង់ផ្សឹកលោក ក្មេងៗចោលឱ្យអស់ទុកតែចាស់ៗ គឺជាការចង់បំផ្លាញសាសនារបស់ខ្មែរទាំងមូលហើយ។

១, តើត្រឹមជាសំនួរ១ឃ្លាសោះនេះពិត ជាអាចបណ្តាលឱ្យសង្ឃក្មេងៗនោះ សឹកមកធ្វើជាជាងសំណង់បានមែនឬ?

២, បើមហាជនលោកជំទាស់មិនព្រម ដោយហេតុផលផ្សេងៗ តើសំណើមួយនេះវាអាចមានប្រសិទ្ធិភាពដែរទេ?

៣, បើលោកយល់ថា ប្រយោគនោះជាប្រយោគបញ្ជា ឬអុជអាលហើយមិនមែនជាសំនួរទេ តើឥទ្ធិពលតាសុវណ្ណម្នាក់នេះពិតជាអាចបង្ខំផ្សឹកសង្ឃរាប់ម៉ឺននាក់នោះបានដែរឬទេ?

៤, ធាតុពិតទៅអត្ថបទមួយនេះគឺយើង ពិតជាបានបញ្ចប់ដោយប្រយោគសំណួរមួយឃ្លាថា (តើអាចទៅរួចដែរទេ?) មែនហើយ។ ឬលោកមានចេតនាមើលរុំលងដោយអគតិភាព?

៥,ដើម្បីយុត្តិធម៌មួយទាំងអស់គ្នា អពប ស្នើសុំស្ថាប័ន្តរាជបណ្ឌិតសភាផ្នែកអក្សរសាស្ត្រជាតិ ជួយកាត់សេចក្តីលើកអត្ថបទតូចមួយនេះ ផងទៅចុះ”៕

កុលបុត្រ

RELATED ARTICLES