Friday, April 26, 2024
Homeព័ត៌មានជាតិឃើញច្បាស់ប៉ុណ្ណឹងហើយ ពួកគាត់សុខចិត្តអត់អ្មត់ ហៅសមត្ថកិច្ចមកចាប់

ឃើញច្បាស់ប៉ុណ្ណឹងហើយ ពួកគាត់សុខចិត្តអត់អ្មត់ ហៅសមត្ថកិច្ចមកចាប់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ហើយក៏ឡើងទៅលើសំយាបផ្ទះស័ង្កសី បំណងចូលលួចទ្រព្យសម្បត្តិ តែម្ចាស់ផ្ទះបានឃើញ ហើយក៏ស្រែកឱ្យចុះមកក្រោមចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅត្រង់ចំណុចជិតផ្ទះសំណាក់ស្ទឹងលាភ ស្ថិតនៅក្នុងផ្លូវលូ ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋាន បានប្រាប់ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាង យ៉ុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបររៀនជួសជុលរថយន្ត ស្នាក់នៅម្តុំពោធិ៍ចិនតុង។

ចំណែកឯម្ចាស់ផ្ទះ មានឈ្មោះសម្រិត សឿន ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្ត្រីរាជការចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ២៥B ផ្លូវលេខ២៧១ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមសម្តីរៀបរាប់របស់ម្ចាស់ផ្ទះ បានប្រាប់ឱ្យដឹងថា ដំបូងឡើយ គាត់ឮសូរសំយាបស័ង្កសី លាន់សម្រិបដូចជើងមនុស្សដើរ គាត់ក៏បានចេញមកខាងក្រៅផ្ទះរកមើល ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់ប្រុងផ្លោះចូលទៅតាមបង្អួចផ្ទះរបស់គាត់នៅជាន់ទីមួយ ទើបគាត់ស្រែកប្រាប់បងប្អូនរបស់គាត់ចេញមកព្រមគ្នា ក៏ឱ្យជនសង្ស័យចុះតាមសម្រួល ហើយបងប្អូនរបស់គាត់ ដោយមានអ្នកខ្លះកាន់ដំបងខ្លះកាន់កាំបិតនិងកាន់ដែក ដើម្បីការពារខ្លួនកុំឱ្យជនសង្ស័យតដៃ ចាប់ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ យកទៅសួរនាំ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសួរនាំ និងឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង ដើម្បីដាក់បន្ទុកទៅលើជនសង្ស័យ និងបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌមានជ័យ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES