Friday, April 26, 2024
Homeកីឡាអន្ដរជាតិLionel Messi ស៊ុតប៉េណាំងទីចូល១គ្រាប់ កាលពីយប់មិញ ជាគ្រាប់ទី៧០០

Lionel Messi ស៊ុតប៉េណាំងទីចូល១គ្រាប់ កាលពីយប់មិញ ជាគ្រាប់ទី៧០០

កីឡាករខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាល់ពិន័យប៉េណាល់ទីបាន១គ្រាប់ នៅនាទី៥០ ជួយឱ្យក្លឹប Barcelona នាំមុខ At Madrid បណ្ណោះអាសន្ន មុនពេលដែលកីឡាករខ្សែបម្រើ Saul Niguez របស់ក្លឹប At Madrid ទទួលបានបាល់សំណាងប៉េណាល់ទី១គ្រាប់ដែរ តាមស្មើ ២-២ នៅនាទី៦២ ហើយបានរក្សាលទ្ធផលរហូតចប់៩០នាទី។

កីឡាករ Messi ចាប់ដៃកីឡាករក្លឹប At Madrid ក្រោយចប់ការប្រកួត កាលពីយប់មិញ

នេះគឺជាគ្រាប់បាល់លើកទី៧០០ របស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នៅក្នុងអាជីពបាល់ទាត់។

កីឡាករវ័យ៣៣ឆ្នាំ ដែលជាអ្នករកគ្រាប់បញ្ចូលទីបានច្រើនជាងគេបំផុតឱ្យក្លឹប Barcelona គឺរហូតដល់៦៣០គ្រាប់ ចាប់តាំងពីមកកាន់ពហុកីឡដ្ឋាន Camp Nou។ ចំណែកឯអាជីពនៅក្នុងក្រុមជម្រើសជាតិ ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាល់បញ្ចូលទី៧០គ្រាប់ ក្នុងការបង្ហាញវត្តមាន១៣៨ប្រកួត ចាប់តាំងពីឆ្នាំ២០០៥។

ទោះបីជាជួយឱ្យក្លឹប Barcelona ទទួលបានលទ្ធផលស្មើ At Madrid ២-២ យ៉ាងណាក៏ដោយ ក្លឹបរបស់គេនៅតែឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង Spain Primera Liga ចាញ់ Real Madrid ១ពិន្ទុ ខណៈដែលចំនួនប្រកួតរបស់គេក៏លើស Real Madrid ១ប្រកួតដែរ។ សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ ក្លឹប Barcelona ត្រូវជួបជាមួយ Villarreal៕

ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត

RELATED ARTICLES