កីឡាករខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាល់ពិន័យប៉េណាល់ទីបាន១គ្រាប់ នៅនាទី៥០ ជួយឱ្យក្លឹប Barcelona នាំមុខ At Madrid បណ្ណោះអាសន្ន មុនពេលដែលកីឡាករខ្សែបម្រើ Saul Niguez របស់ក្លឹប At Madrid ទទួលបានបាល់សំណាងប៉េណាល់ទី១គ្រាប់ដែរ តាមស្មើ ២-២ នៅនាទី៦២ ហើយបានរក្សាលទ្ធផលរហូតចប់៩០នាទី។
នេះគឺជាគ្រាប់បាល់លើកទី៧០០ របស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន នៅក្នុងអាជីពបាល់ទាត់។
កីឡាករវ័យ៣៣ឆ្នាំ ដែលជាអ្នករកគ្រាប់បញ្ចូលទីបានច្រើនជាងគេបំផុតឱ្យក្លឹប Barcelona គឺរហូតដល់៦៣០គ្រាប់ ចាប់តាំងពីមកកាន់ពហុកីឡដ្ឋាន Camp Nou។ ចំណែកឯអាជីពនៅក្នុងក្រុមជម្រើសជាតិ ខ្សែប្រយុទ្ធ Lionel Messi ស៊ុតបាល់បញ្ចូលទី៧០គ្រាប់ ក្នុងការបង្ហាញវត្តមាន១៣៨ប្រកួត ចាប់តាំងពីឆ្នាំ២០០៥។
ទោះបីជាជួយឱ្យក្លឹប Barcelona ទទួលបានលទ្ធផលស្មើ At Madrid ២-២ យ៉ាងណាក៏ដោយ ក្លឹបរបស់គេនៅតែឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង Spain Primera Liga ចាញ់ Real Madrid ១ពិន្ទុ ខណៈដែលចំនួនប្រកួតរបស់គេក៏លើស Real Madrid ១ប្រកួតដែរ។ សម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ ក្លឹប Barcelona ត្រូវជួបជាមួយ Villarreal៕
ប្រភពពី ៖ Reuters
ប្រែសម្រួលដោយ ៖ ដេត