Friday, April 26, 2024
Homeនយោបាយមន្ត្រីកម្ពុជាថា EBA ជាសង្គ្រាមដណ្តើមអំណាច សម រង្ស៊ី-កឹម សុខា

មន្ត្រីកម្ពុជាថា EBA ជាសង្គ្រាមដណ្តើមអំណាច សម រង្ស៊ី-កឹម សុខា

ភ្នំពេញ ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា រឿងពិតនៃប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាសង្គ្រាមដណ្តើមអំណាចរបស់លោកសម រង្ស៊ី និងកឹម សុខា អតីតប្រធាននៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ)។

លោកជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ថា “រឿងពិតប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាសង្គ្រាមដណ្តើមអំណាចរបស់សម រង្ស៊ី និងកឹម សុខា។

លោកជា ច័ន្ទបរិបូរណ៌

នៅពេលដែលសហភាពអឺរ៉ុប ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ពីកម្ពុជា តើរវាងក្រុមកឹម សុខា និងក្រុមខាងសម រង្ស៊ី ក្រុមណាសប្បាយចិត្តជាងគេ ហើយអ្នកណាឈ្នះអ្នកណា?

បើមើលឱ្យជ្រៅបន្តិច ក្រុមសម រង្ស៊ី ជាអ្នកសប្បាយ និងឈ្នះលើក្រុមកឹម សុខា ព្រោះថា កន្លងមក យើងដឹងស្រាប់ហើយ ទោះបីសម រង្ស៊ី តែងប្រកាសថា ជាមនុស្សតែមួយ ជាមួយកឹម សុខា តែធាតុពិតនៅពីក្រោយ គឺបែងចែកគ្នាដាច់យ៉ាងច្បាស់រវាងក្រុមរបស់សម រង្ស៊ី និងកឹម សុខា ពួកនេះនៅតែប្រកាន់គោលជំហរបក្សចាស់របស់ខ្លួន អាចនិយាយបានថា ក្រុមបក្សភ្លើងទៀននៅតែជាក្រុមភ្លើងទៀន ក្រុមបក្សសិទ្ធិមនុស្សរបស់កឹម សុខា នៅតែខាងកឹម សុខា សូម្បីរបៀបធ្វើការក៏បែងចែកគ្នាដាច់ មិនដែលធ្វើការងារចូលគ្នានោះទេ ព្រោះពួកគេចង់បានអំណាចរៀងៗខ្លួន។

លោកសម រង្ស៊ី

-មូលហេតុអ្វីបានជាក្រុមទាំងពីរ មិនអាចចូលគ្នាបាន?
ជាចេតនារបស់សម រង្ស៊ី នៅតែចង់ធ្វើប្រធានបក្ស ព្រោះល្បែងរៀបការដោយបង្ខំ កន្លងមកពីពួកច្រមុះស្រួច ភ្នែកប្រាក់ ធ្វើឱ្យសម រង្ស៊ី ចាញ់ប្រៀបកឹម សុខា សម្បើមណាស់ ព្រោះគេបានប្រមាថកឹម សុខា ជាបក្សឆ្កែនោមដាក់ជាដើម Sic អ៊ីចឹងហើយបានជាសម រង្ស៊ី ព្យាយាមរុញបញ្ហានិងទម្លាយវីដេអូនិងសកម្មភាពកឹម សុខា ដែលក្បត់ជាតិ ដើម្បីទម្លាក់កំហុសទៅឱ្យកឹម សុខា។

យើងសង្កេតឃើញថា ជារឿយៗ សម រង្ស៊ី តែងប្រព្រឹត្តរឿងខុសច្បាប់រហូតដល់រត់ទៅក្រៅប្រទេស ក្នុងចេតនារត់ចោលកឹម សុខា ហើយព្យាយាមញុះញង់អុជអាលរាជរដ្ឋាភិបាល ក្រោមស្លាកបក្សសង្គ្រោះជាតិ ដើម្បីសង្កត់កឹម សុខា ម្តងហើយម្តងទៀត។

ចេតនារបស់សម រង្ស៊ី គឺចង់ឱ្យកឹម សុខា ជាប់គុករហូត ដើម្បីខ្លួនធ្វើមេបក្ស ក្នុងនាមជាប្រធានស្តីទីនៃបក្សខ្មោចក៏បាន”។

លោកជា ច័ន្ទបរិបូរណ៍ សរសេរបន្តថា “ឥឡូវនេះយើងបើកកញ្ចប់ EBA មើលវិញម្តង។ EBA បើយើងមើលឱ្យជ្រៅបន្តិច គឺជាល្បែងនយោបាយរបស់សម រង្ស៊ី និងកឹម សុខា ឯណោះទេ រីឯគណបក្សប្រជាជន កំពុងតែអង្គុយលើកំពូលភ្នំ មើលខ្លាពីរកំពុងខាំគ្នា ក្រោយពីមានមួយងាប់ និងមួយទៀតត្រូវរបួសយ៉ាងធ្ងន់ធ្ងរ ចុះមកបង្ហើយតែប៉ុណ្ណោះ។

ចំណែករឿង EBA ដែលសម រង្ស៊ី និងបក្ខពួកទុច្ចរិតរបស់ខ្លួនបានព្យាយាមទៅភូតភរ និងបន្តុះបង្អាប់កម្ពុជា ឱ្យសហភាពអឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ គឺបង្ហាញឱ្យឃើញភាពល្ងង់ខ្លៅរបស់ខ្លួនដែលចូលរួមដៃជាមួយសម រង្ស៊ី ដើម្បីសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

រីឯក្រុមកឹម សុខា ល្ងង់តាំងពីដំបូងដៃ ជាពិសេស កឹម មនោវិទ្យា ដែលរួមដៃយកខ្សែចងកឪពុកខ្លួនឯង លុះក្រោយមកដឹងថា ចូលអន្ទាក់របស់សម រង្ស៊ី ហើយ នៅតែមិនព្រមបញ្ចេញកណ្តាប់ដៃតបនឹងសម រង្ស៊ី វិញ នៅតែពួនសម្ងំមិនធ្វើសកម្មភាពអ្វីទាល់តែសោះ។

លោកកឹម សុខា

-តើក្រុមកឹម សុខា អស់ពេលហើយឬនៅ?
ចម្លើយថានៅសល់ឱកាសចុងក្រោយដែលជាឱកាសមាស ប្រសិនបើសហភាពអឺរ៉ុប ប្រកាសកាត់ EBA  ពេលណា ក្រុមកឹម សុខា បញ្ចេញសកម្មភាពតវ៉ានឹងសហភាពអឺរ៉ុប ដើម្បីឱ្យលុបសេចក្តីសម្រេចរបស់ខ្លួន ដោយឈរលើហេតុផលដើម្បីសង្គ្រោះកឹម សុខា និងប្រជាធិបតេយ្យនៅកម្ពុជា។

ដូច្នេះ EBA ២០% នេះ វានៅក្នុងដៃកឹម សុខា នេះជាឱកាសមាស ដូចក្បាច់កុងហ្វូ យកកម្លាំងសត្រូវ វាយបកលើសត្រូវវិញ”៕

RELATED ARTICLES