Friday, March 29, 2024
Homeបច្ចេកវិទ្យាក្រុមហ៊ុន Ford បានប្រកាសធ្វើកំណែទម្រង់ និងតែងតាំងអ្នកដឹកនាំថ្មី

ក្រុមហ៊ុន Ford បានប្រកាសធ្វើកំណែទម្រង់ និងតែងតាំងអ្នកដឹកនាំថ្មី

លោក Jim Farley​​ បានបង្ហាញពីការកំណត់គោលដៅ និងការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធរបស់ក្រុមហ៊ុន បន្ទាប់ពីគាត់បានក្លាយជានាយកគ្រប់គ្រងទី១១ ក្នុងប្រវត្តិសាស្ត្រ ១១៧ ឆ្នាំរបស់ក្រុមហ៊ុន។

ផែនការគឺដើម្បីផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង បែងចែកទុនសម្រាប់អ្នកទិញសិទ្ធិលក់រថយន្ត Ford និងសម្រាប់ឱកាសរីកចម្រើនខ្ពស់ បង្កើតរថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំង ជាពិសេសជាលក្ខណះទ្រង់ទ្រាយធំ និងចាប់ផ្តើមអនុវត្តន៍គោលការណ៍អាជីវកម្ម AV ថ្មី។

គោលបំណងរួមមានការរីកចម្រើនផ្នែកខាងលើ ពង្រឹងប្រព័ន្ធគ្រប់គ្រង បង្កើនគុណភាពខ្ពស់ និងសេចក្តីពេញចិត្តជូនដល់អតិថិជន កម្រិត EBIT ៨% ចរន្តសាច់ប្រាក់រឹងមាំ

ស្ថាប័នថ្មីនឹងនាំមកនូវការសម្រេចចិត្ត និងគណនេយ្យភាពខ្ពស់  ដែលត្រូវបានជួយសម្រួលដោយបច្ចេកវិទ្យានានាទូទាំងពិភពលោក។

លោក John Lawler ត្រូវបានតែងតាំងជានាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO)​ ដោយក្រុមហ៊ុនគ្រោងនឹងបន្ថែម នាយកផ្នែកគ្រប់គ្រងព័ត៍មាន (CIO) និង នាយកផ្នែកគ្រប់គ្រងទីផ្សារ (CMO) ថ្មីទៅក្នុងក្រុមថ្នាក់ដឹកនាំ

ឌូបៃ, ប្រទេសអារ៉ាប់រួម ថ្ងៃទី ០៤​ ខែតុលា​ ឆ្នាំ២០២០​ – ក្រុមហ៊ុន Ford នៅតែបន្តពង្រឹង និងឆ្ពោះទៅកាន់ទិសដៅនានាទូទាំងពិភពលោក, ការផ្លាស់ប្តូរមួយចំនួនគឺដើម្បីផ្តល់ជូននូវអត្ថប្រយោជន៍ និងផលចំណេញជូនអតិថិជន។

លោក Jim Farley បានជំនួសតួនាទីលោក​ Jim Hackett ដែលជាអគ្គនាយកនៃក្រុមហ៊ុន Ford បានដាក់បង្ហាញនូវគោលដៅ និងការផ្លាស់ប្តូរក្នុងស្ថាប័នក្នុងពេលប្រជុំនៅ​ Town Hall ជាមួយនឹងក្រុមការងារទូទាំងពិភពលោកតាមប្រព័ន្ធអ៊ីនធើណែត។ លោក Farley បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន Ford គ្រោងនឹងធ្វើដំណើរជាបន្ទាន់ដើម្បីកែប្រែនូវសង្វាក់ផលិតកម្មយានយន្តរបស់ខ្លួន ពោលគឺដើម្បីពង្រឹងគុណភាព កាត់បន្ថយចំណាយ និងសម្រេចអោយបាននូវគោលដៅដែលបានគ្រោងទុក។

ជាមួយគ្នានេះដែរក្រុមហ៊ុន Ford នឹងធ្វើការអភិវឌ្ឃន៍ទៅលើផ្នែកមួយចំនួនដូចជា៖

  • ការបែងចែកធនធាន ធនធានមនុស្ស និងសមត្ថភាពដើម្បីជួយអោយក្រុមហ៊ុននេះទទួលបានជោគជ័យ និងភាពល្បីល្បាញនៃម៉ាកយីហោ
  • ពង្រីកទីផ្សាររថយន្តសម្រាប់អាជីវកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃអាជីវកម្មតាមប្រព័ន្ធអនឡាញ ដែលអាចអោយការបើកបរបានយ៉ាងរលូន និងកាត់បន្ថយការចំណាយ
  • ផ្តល់ជូននូវរថយន្តអគ្គិសនីទៅកាន់ពិភពលោកដែលរួមមានម៉ូឌែល៖ Transit, F-Series, Mustand, SUVs និងLincoln
  • បង្កើតបន្ថែមនូវយានយន្តដែលមានតម្លៃសមរម្យទៅកាន់ទីផ្សារពិភពលោកដែលក្នុងនោះមានប្រទេស អាហ្រ្វិកខាងជើងផងដែរ
  • ផ្តល់ជូននូវប្រព័ន្ធបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិលំដាប់ពិភពលោករបស់ Argo Al

លោក Farley បានមានប្រសាសន៍ថា៖ “ក្នុងកំឡុងពេល​ ៣ឆ្នាំចុងក្រោយនេះ ដោយក្រោមការគ្រប់គ្រងរបស់លោក Jim Hackett យើងទទួលបានភាពជោគជ័យដ៏មានន័យ និង​បានក្លាយជាក្រុមហ៊ុនមួយយ៉ាងសកម្ម និងរីកចម្រើន។”

“ឥឡូវនេះគឺជាពេលដែលត្រូវធ្វើតាមគោលការណ៍នេះហើយ។”

“យើងនឹងប្រកួតប្រជែងដូចជាការប្រកួត បែងចែកធនធានដើម្បីទៅរកភាពរីកចម្រើន និងស្វែងរកឱកាសជោគជ័យ និងកើនចំនួនអតិថិជនតាមរយៈផលិតផល និងបទពិសោធន៍ល្អៗ។”

ក្រុមហ៊ុន Ford កំពុងធ្វើកំណែទម្រង់ដើម្បីពង្រឹងអោយបាននូវកិច្ចការចាំបាច់មួយចំនួន៖

  • ផ្តោតលើការសម្រេចចិត្ត និងគណនេយ្យភាពពាក់ព័ន្ធនឹងផលិតផល និងក្រុមអតិថិជននៅក្នុងតំបន់ ៣ផ្សេងគ្នាដូចជា ទីផ្សារសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន។
  • បង្កើនការអភិវឌ្ឍន៍ដើម្បីក្លាយជាអ្នកដឹកនាំនៅក្នុងមុខជំនួញថ្មីដូចជាក្នុងវិស័យយានយន្ត និងគ្រឿងយន្ត
  • លើកកម្ពស់ភាពជំនាញក្នុងវិស័យឧស្សាហកម្មដើម្បីអភិវឌ្ឍន៍ផ្នែកយានយន្តនេះទៅកាន់ពិភពលោកអោយបានស្គាល់
  • បច្ចេកវិទ្យា និងកម្មវិធីមួយចំនួនបានធ្វើ Ford លើសពីដៃគូប្រកួតប្រជែង
  • ប្រកាន់ខ្ជាប់ និងលើកតម្កើនអោយមានភាពខុសគ្នានៃជីវះប្រវត្តិ បទពិសោធន៍ និងទេពកោសល្យផ្សេងៗគ្នាទូទាំងក្រុមហ៊ុន។

លោក Farley បានបន្តមានប្រសាសន៍ថា៖ “ ក្រុមហ៊ុនបានកំណត់ទិសដៅក្នុងការបំពេញប្រតិបត្តិការជាប់លាប់ ដែលរួមមានពន្ធ ៨% នៃប្រាក់ចំណូល ជាមួយនឹងចរន្តសាច់ប្រាក់រឹងមាំ ដើម្បីអោយក្រុមហ៊ុនអាចវិនិយោគពេញលេញជាមួយនឹងអតិថិជន​ និងបន្តការរីកចម្រើន។

ជាមួយគ្នានេះផងដែរក្រុមហ៊ុន Ford ក៏បានប្រកាសតែងតំាងអ្នកដឹកនាំថ្មីជាច្រើនរូបផងដែរ៖

លោក John Lawler អាយុ ៥៤ឆ្នាំ ត្រូវបានតែងតំាងជានាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) គ្រប់គ្រងស្ថាប័នហិរញ្ញវត្ថុ និងឥណទាននៃក្រុមហ៊ុន Ford ។ លោក Lawler នឹងមកជំនួសតំណែងលោក Tim Stone ដែលបានទទួលយកតួនាទីជានាយកគ្រប់គ្រងប្រតិបត្តិការ និងនាយកគ្រប់គ្រងហិរញ្ញវត្ថុ នៅ ASAPP Inc ដែលជាក្រុមហ៊ុន Software មួយ។ Stone នឹងបន្តនៅជាមួយក្រុមហ៊ុន Ford រហូតដល់ថ្ងៃទី​ ១៥​ តុលា ដើម្បីធានាបានការផ្លាស់ប្តូរដ៏រលូន។

លោក Lawler ចុងក្រោយនេះបានធ្វើជា អគ្គនាយក(CEO) នៃ ក្រុមហ៊ុន Ford Autonomous Vehicles ហើយជានាយករង Mobility Partnerships ហើយបានចំនាយពេល ៣០ ឆ្នាំនៅ ក្រុមហ៊ុន Ford ក្នុងការដឹកនាំផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ។ គាត់ធ្លាប់ធ្វើជាប្រធាន Ford China ជិតបួនឆ្នាំ នៅពេលដែលក្រុមហ៊ុនទទួលបានកំណត់ត្រាលទ្ធផលប្រចាំប្រទេស​។ គាត់ក៏ធ្លាប់ធ្វើជាអ្នកគ្រប់គ្រងសាជីវកម្ម និង នាយកផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ (CFO) ស្ថាប័នទីផ្សារសាកល និងជាប្រធានផ្នែកយុទ្ធសាស្ត្រ​សាកលលោកផងដែរ។

លោក Farley បានមានប្រសាសន៍ថា៖ «លោក John ដឹងពីក្រុមហ៊ុនរបស់យើងទាំងក្នុងទាំងក្រៅ មានគំនិតច្បាស់លាស់ និងមហិច្ចតាខ្ពស់ទៅលើអ្វីដែល Ford អាចធ្វើបាន ហើយរៀបចំអ្វីៗដែលចាំបាច់ដើម្បីទៅដល់គោលដៅនោះ»។ «ក្នុងនាមជា នាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ (CFO) គាត់នឹងជួយធានាថាពួកយើងមានអ្វីៗគ្រប់យ៉ាងគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលដៅទាំងអស់នោះ។»

លោក Lawler ពិតជាជោគជ័យក្នុងតំណែងតួនាទីបច្ចុប្បន្នរបស់គាត់ ដែលនឹងត្រូវមើលការខុសត្រូវលើមុខជំនួញថ្មីៗរបស់ក្រុមហ៊ុន។

លោក​ Farley បានបន្តមានប្រសាសន៍ថា «លោក Tim បានក្លាយជាសម្លេងដ៏មានឥទ្ធិពលនៅក្នុងក្រុមហ៊ុន ដោយធ្វើអោយពួកយើងទាំងអស់គ្នាផ្តោតចំបងលើអតិថិជន និងតម្រូវការរបស់ពួកគាត់»។ «គាត់ក៏បានដើរតួក្នុងថ្នាក់ដឹកនាំយ៉ាងសំខាន់ក្នុងការដឹកនាំក្រុមហ៊ុនអោយឆ្លងកាត់ដំណាក់កាលនៃវិបត្តិ COVID-19។ ពួកយើងអរគុណ Tim សម្រាប់ការលះបង់ និងជូនពរគាត់សម្រាប់ថ្ងៃអនាគត។»

លោក Jeff Lemmer នាយកគ្រប់គ្រងផ្នែកព័ត៌មាននៃក្រុមហ៊ុន Ford នឹងចូលនិវត្តន៍នៅថ្ងៃ១ មករា បន្ទាប់ពីលោកបាន​នៅជាមួយក្រុមហ៊ុន​អស់រយះពេល ៣៣ឆ្នាំ។ អ្នកបន្តវេនពី លោក Lemmer ជា នាយកគ្រប់គ្រងផ្នែកព័ត៌មាន (CIO) ដែលនឹងត្រូវដឹកនាំផ្នែកបច្ចេកវិទ្យា និងព័ត៍មាននឹងត្រូវប្រកាសនៅពេលខាងមុខឆាប់ៗនេះ។

លោក Farley បានបន្តមានប្រសាសន៍ថា «លោក Jeff គឺជាអ្នកដឹកនាំដ៏មានសមត្ថភាព ហើយពិសេសនៅឆ្នាំនេះ ដែលគាត់និងក្រុម IT បានរក្សាក្រុមហ៊ុនយើងអោយនៅតែបន្តតភ្ជាប់គ្នា និងរក្សាប្រតិបត្តិការអំឡុងពេលនៃវិបត្តិ COVID-19 ដែលរីករាលដាលជុំវិញពិភពលោក»។ «ក្នុងពេលតែមួយយប់ក្រុមហ៊ុន Ford បានផ្លាស់ប្តូរមនុស្សជាង ១០០,០០០ នាក់ជុំវិញពិភពលោកអោយធ្វើការពីផ្ទះ ដោយសារ COVID-19 ហើយប្រព័ន្ធព័ត៌មានរបស់យើងមិនមានការរអាក់រអួលសូម្បីតែបន្តិច។»

ក្រុមហ៊ុន Ford កំពុងកំណត់ទិសដៅ ២ចំណុចនោះគឺ ការបែងចែកអ្នកដឹកនាំជាន់ខ្ពស់ផ្សេងគ្នា ពោលគឺ អ្នកដឹកនំាក្រុមហ៊ុន Lincoln Motor Company និង Global Marketing។

លោកស្រី Joy Falotico អាយុ ៥៣ ឆ្នាំ ដែលជានាយកនៃក្រុមហ៊ុន Lincoln និងនាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Ford អស់រយៈ​ពេលជិតបីឆ្នាំ នឹងត្រូវផ្តោតតែលើការពង្រឹងភាពរីកចម្រើននៃម៉ាកសញ្ញាផលិតផលប្រណីតរបស់ Ford ខណៈពេលនាយកទីផ្សារថ្មីនឹងត្រូវកំណត់ក្នុងពេលឆាប់ៗ។

លោក Galhotra បានមានប្រសាសន៍ថា៖ «ការផ្លាស់ប្តូរនេះនឹងអនុញ្ញាតអោយ Joy បន្តផ្តោតលើការបង្កើនល្បឿនអភិវឌ្ឍន៍ការរីកចម្រើននៃយានយន្ត និងសេវាកម្មដ៏ល្អរបស់ Lincoln ក៏ដូចជាបទពិសោធន៍អតិថិជនដ៏ប្រសើរ»។ «ខ្សែផលិតកម្មថ្មីស្រឡាងរបស់ Lincoln នឹងដក់ជាប់ជាមួយនឹងអតិថិជននៅសហរដ្ឋអាមេរិច ក៏ដូចជានៅចិន ដែលយើងកំពុងផលិត Lincoln Aviator និង Corsair នៅទីនោះ សម្រាប់អតិថិជនចិន – ហើយនេះគឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។«

នៅអឺរ៉ុប លោក Dale Wishnousky អាយុ ៥៧ ឆ្នាំ ជានាយករងផ្នែកផលិតកម្មនៃ Ford នៅអឺរ៉ុប ក៏នឹងត្រូវចូលនិវត្តន៍នៅចុងឆ្នាំនេះដែរ។ គាត់បាននៅជាមួយក្រុមហ៊ុនចាប់ផ្តើមតាំងពីឆ្នាំ ១៩៨៧ ហើយបន្តកាន់តួនាទីជាច្រើននៅផ្នែកផលិតកម្ម និងសេវាកម្មនៅតាមបណ្តាប្រទេសជាច្រើន។ លោក Kieran Cahil អាយុ ៥៣ ឆ្នាំ ដែលពីមុនជានាយកផ្នែកផលិតកម្ម និងគម្រោងយុទ្ធសាស្ត្រ នៃ Ford នៅអឺរ៉ុប នឹងបន្តវេនពី លោក Wishnousky ចាប់ពីពេលនេះតទៅ។

អំពីក្រុមហ៊ុន Ford Motor Company

Ford Motor Company គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលមានទីតាំងស្ថិតក្នុងទីក្រុង Dearborn រដ្ឋ Michigan។ ក្រុមហ៊ុននេះធ្វើការរចនា ផលិត ធ្វើទីផ្សារ និងផ្តល់សេវាកម្មទៅលើរាល់ផលិតផលរថយន្ត រថយន្តដឹកទំនិញ រថយន្ត SUV រថយន្តអគ្គិសនីម៉ាក Ford និងរថយន្តប្រណិតម៉ាក Lincoln, ផ្តល់ជូនសេវាកម្មហិរញ្ញវត្ថុតាមរយៈក្រុមហ៊ុន Ford Motor Credit Company ហើយ និងបន្តដើរតួនាទីឈានមុខក្នុងការផលិតគ្រឿងបច្ចេកវិទ្យាអេឡិចត្រូនិច ដំណោះស្រាយបំលាស់ទី រួមមានសេវាកម្មស្វ័យបើកបរ និងសេវាកម្មតភ្ជាប់។ Ford ផ្តល់ការងារដល់មនុស្សប្រមាណ ១៨៨,០០០ នាក់ជុំវិញពិភពលោក។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង Ford ផលិតផលរបស់ Ford និងក្រុមហ៊ុន Ford Motor Credit Company សូមចូលទៅកាន់ www.corporate.ford.com.

ទំនាក់ទំនង៖

Rasha Ghanem
Communications
Director
Ford Direct Markets
Ashley Tan
Account Manager
H+K Strategies
00971-55-993-2478+66 (0) 9 8005 0391
rghanem@ford.comatant@hkstrategies.com
RELATED ARTICLES