Friday, April 26, 2024
Homeតារាខ្មែរឆ្នាំថ្មី២០២១!!! តន់ ច័ន្ទសីម៉ា កៅឆាយបើកឆាក ឡើងកក្រើកតែម្តង

ឆ្នាំថ្មី២០២១!!! តន់ ច័ន្ទសីម៉ា កៅឆាយបើកឆាក ឡើងកក្រើកតែម្តង

តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកគ្រប់គ្រងផលិតកម្ម Galaxy លោកយឹម តាស្រង់ ពេញចិត្តនិងលើកស្ទួយនាងជាគេ ក្នុងចំណោមតារាចម្រៀងទាំងឡាយរបស់ផលិតកម្មនេះ។ ការដែលមហាជនចាត់ទុកថា កញ្ញាសីម៉ា ត្រូវបានមេលើកជាងគេនោះ ព្រោះបទចម្រៀងរបស់នាងចេញស្ទើររៀងរាល់ថ្ងៃតែម្ដង ទើបធ្វើឲ្យនាងក្លាយទៅជាតួឯកស្រីប្រចាំផលិតកម្ម។

ប៉ុន្តែគេសង្កេតឃើញថា តារាដែល Galaxy លើក គឺមានតែ៣ដួងប៉ុណ្ណោះ គឺលោកព្រាប សុវត្ថិ , ខេម និងកញ្ញាតន់ ច័ន្ទសីម៉ា នេះតែម្ដង។ អ្វីដែលចម្លែកនៅពេលនេះ តន់ ច័ន្ទសីម៉ា បែរជាត្រូវថៅកែផលិតកម្មកំណត់តម្លៃខ្លួនខ្ពស់ជាងគេ ក្នុងនោះ មានរួមទាំងព្រាប សុវត្ថិ ផងដែរ ព្រោះសីម៉ា ច្រៀងតាមឆាកតន្ត្រីធំ ស៊ីថ្លៃដល់ទៅ៥០០០ដុល្លារ ខណៈដែលថតសម្អាងការ ថ្លៃ២០០០០ដុល្លារ គឺមានន័យថា តម្លៃខ្លួនសីម៉ា ពេលនេះកំពុងវ៉ាទាំងសិស្សច្បង​កំពូលតារាចម្រៀងព្រា សុវត្ថិ ផងដែរ ព្រោះអតីតតារាចម្រៀងហង្សមាស រូបនេះ ច្រៀង១កម្មវិធី ស៊ីថ្លៃត្រឹមតែ៣០០០ដុល្លារ។

លោកយឹម តាស្រង់ ធ្លាប់ប្រាប់តាមទូរស័ព្ទថា តម្លៃខ្លួនតន់ ច័ន្ទសីម៉ា មិនអាចកែប្រែបានទេ គឺច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ ១កម្មវិធី ស៊ីថ្លៃពី១០០០ ទៅ ២០០០ដុល្លារ តែបើច្រៀងតាមឆាកតន្ត្រីធំនៅតាមខេត្ត គឺ ១កម្មវិធី ថ្លៃ៥០០០ដុល្លារ ហើយបើថតសម្អាងការមួយ ប្រើពេលពី១ទៅ២ថ្ងៃ គឺថ្លៃ២០០០០ដុល្លា។

លោកថា Galaxy មិនខ្វល់គេហ៊ានជួល ឬមិនហ៊ានជួលសីម៉ា ទៅច្រៀង ឬថតសម្អាងការនោះទេ ព្រោះថា ផលិតកម្មនេះអាចផ្គត់ផ្គងចិញ្ចឹមតារាចម្រៀងរបស់ខ្លួនបានរស់ស្រួលហើយ។

អ្នកជំនាញសិល្បៈបានលើកឡើងថា ការដែលតន់ ច័ន្ទសីម៉ា ត្រូវផលិតកម្មកំណត់ថ្លៃខ្លួនខ្ពស់បែបនេះ មានចំណុចវិជ្ជមាន គឺគេឲ្យតម្លៃខ្លួនតារាចម្រៀងរបស់គេ តែចំណុចអវិជ្ជមាន គឺសីម៉ា ដេកតែម្ដង ព្រោះគេលែងហ៊ានជួល។

ប៉ុន្ដែលោកតាស្រង់ បានប្រាប់អ្នកកាសែត​កាលពីពេលថ្មីៗនេះថា នៅថ្ងៃឆ្លងឆ្នាំសាកល ២០២០ ឈានចូល២០២១ នេះ សីម៉ា ត្រូវបានក្រុមហ៊ុនទូរស័ព្ទមួយ ទាក់ទងឲ្យទៅច្រៀងកម្មវិធីគេហើយ៕

RELATED ARTICLES