Friday, April 26, 2024
Homeព័ត៌មានជាតិឈើតម្រៀបគ្នាជិត៣០០ដុំ ត្រៀមនាំចេញ សមត្ថកិច្ចចុះបង្ក្រាប

ឈើតម្រៀបគ្នាជិត៣០០ដុំ ត្រៀមនាំចេញ សមត្ថកិច្ចចុះបង្ក្រាប

ខេត្តមណ្ឌលគិរី ៖ ឈើប្រមាណជិត៣០០ដុំ ត្រូវប្រទះមន្ត្រីជំនាញប្រទះឃើញដេកតម្រៀបគ្នាពេញព្រៃ ដែលត្រូវបានសង្ស័យថា ឈើទាំងនេះបម្រុងនាំចេញ ដោយមានការគប់គិតគ្នារវាងឈ្មួញនិងសមត្ថកិច្ចខិលខូចមួយចំនួនតូច។

ការប្រទះឃើញឈើខាងលើ បានកើតឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចន្លោះអូររ៉ូ និងម្រើច ភូមិសាស្ត្រភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី និយាមការលេខ ០៧៧៥៣៥៥-១៤៥៥៩១៤ លើដែនសមត្ថកិច្ចដែនជម្រកសត្វព្រៃស្រែពក និងវរកាពារព្រំដែន ៣០៣។

ក្រោយការប្រទះឃើញបទល្មើសព្រៃឈើខ្នាតធំនេះហើយ សមត្ថកិច្ចចម្រុះ មានសមាសភាព ដូចជា ស្នងការរងព្រំដែន នាយករងដែនជម្រកសត្វព្រៃ ស្រែពក មេបញ្ជាការ បញ្ជាការងវរ: ៣០៣ នាយរង (ខ២) និងអនុប្រធានស្នាក់ការ បានដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាបភ្លាមៗ និងរាយការណ៍ជូនថ្នាក់លើរៀងៗខ្លួនផងដែរ។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោកកែវ សុភគ៌ បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ថា ចំណុចកើតមានបទល្មើស គឺស្ថិតក្បែរផ្លូវព្រះនរោត្តម ចម្ងាយពីប៉ុស្តិ៍កាពារព្រំដែនអូររ៉ូ ជាង៣គីឡូម៉ែត្រ និងស្ថិតក្នុងដែនសមត្ថកិច្ចរបស់ដែនជម្រកសត្វព្រៃស្រែពក។ លោកថា ឈើដែលត្រូវរឹបអូសមានចំនួន ២៣៩កំណាត់ ដោយមានសុក្រំ ចំនួន ២៣២កំណាត់ ខ្វាវ ៤កំណាត់ និងធ្មៀរ ៣កំណាត់ រួមទាំងវត្ថុតាងមួយចំនួន។

សមត្ថកិច្ចបានដឹកឈើជាវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអូររ៉ូ ដើម្បីកសាងសំណុំរឿងតាមច្បាប់ស្តីអំពីតំបន់ការពារធម្មជាតិ៕

RELATED ARTICLES