Ah Gi ថាលក់ដាច់គ្មានសល់ គ្រាន់តែខលទៅពន្លឿនរោងចក្រ ១ថ្ងៃ១០ដង

0
79

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ទោះជាកូវីដមិនទាន់ស្ងាត់ តែគ្រប់ផលិតផលទាំងអស់របស់ក្រុមហ៊ុនថែរក្សាសម្រស់ AH GI LEADERS & TENG DANA TRADING CO.,LTD ទទួលបានការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវ គ្រាន់តែផលិតផលចូលមកដល់មិនបានប៉ុន្មានថ្ងៃផង មានអតិថិជនខលកុម្មង់ទិញ និងតំណាងចែកចាយមកយកអស់តែម្ដង។

Ah Gi Leader ថា នាងគេងមិនលក់រហូត ក៏សម្រេចចិត្តខលទៅក្រុមហ៊ុនថៃទាំងកណ្ដាលយប់ ដើម្បីសុំពន្លឿនការផលិតឲ្យលឿនតាមដែលអាចធ្វើទៅបាន ព្រោះផលិផលលក់ដាច់ខ្លាំង ក្រុមហ៊ុននាងគ្មានអីវ៉ាន់លក់ឲ្យភ្ញៀវ។

អគ្គនាយិកាវ័យក្មេងរូបនេះ បន្ថែមថា “ឥឡូវនេះពិបាកចិត្តខ្លាំងណាស់ រកអីវ៉ាន់លក់គ្មានទេ ខ្ញុំចង់តែស្រែកយំទេ បើអីវ៉ាន់ចូលស្ដុកមិនបានប៉ុន្មានថ្ងៃផង លក់អស់ខ្ទេចខ្ទីគ្មានសល់ ហើយរោងចក្រណាគេផលិតឲ្យយើងទាន់នោះ។ ឥឡូវនេះក្នុង១ថ្ងៃ ខ្ញុំខលទៅខាងរោងចក្រនៅប្រទេសថៃ មិនក្រោម១០ដងឡើង”។

Ah Gi Leader ទទួលបានការគាំទ្រពីអតិថិជនទាំងក្នុង និងក្រៅប្រទេស ដូច្នេះដោយសារតែគ្រប់ផលិតផលទាំងអស់របស់អគ្គនាយិកាវ័យក្មេងរូបនេះ មានគុណភាពល្អ ប្រើទៅហើយ មិនធ្វើឲ្យប៉ះពាល់ដល់សុខភាព និងស្បែកនោះទេ កាន់តែប្រើកាន់តែមានទំនុកចិត្ត គ្រប់ផលិតផលសុទ្ធតែបានឆ្លងកាត់ និងត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលស្របតាមបទដ្ឋានស្ដង់ដារអន្តរជាតិ៕