គីម ជុងអ៊ុន ចង់ប្រឈមមុខជាមួយ ចូ បៃឌិន ជាងចូលតុចរចា

0
324

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយកាលពីថ្ងៃ សុក្រទី ១៨ មិថុនា ២០២១ បានអោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងត្រៀមខ្លួនសម្រាប់ទាំងការសន្ទនាគ្នានិងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។

នេះគឺជាលើកទីមួយហើយដែលលោកគីម ជុងអ៊ុនបង្ហាញមុខជាសាធារណៈនិងបង្ហាញកាយវិការចង់ចរចាជាមួយរដ្ឋបាលរបស់លោកចូ បៃឌិន ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែមករា ដើម្បីបន្តការចរចាបញ្ហាអាវុធនុយក្លេអ៊ែរជាមួយ ដែលជាប់គាំងអស់រយៈពេលជាង ១៨ ខែ ក្នុងរដ្ឋបាលលោកដូណាល់ ត្រាំ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងបាននិយាយថានៅក្នុងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលគណបក្សពលករកំពុងកាន់អំណាច ​កាលពីថ្ងៃព្រហស្បតិ៍លោកគីម ជុងអ៊ុន បានគូសបញ្ជាក់នូវយុទ្ធសាស្ត្ររបស់លោកសម្រាប់ទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោននិង និន្នាការនៃគោលនយោបាយរបស់រដ្ឋបាលអាមេរិកដែលទើបនឹងរះថ្មី ។

KCNA បានរាយការណ៍ថាលោកគីមបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីត្រៀមសម្រាប់ទាំងការសន្ទនានិងការប្រឈមមុខ  ជាពិសេសត្រៀមលក្ខណៈឱ្យបានពេញលេញសម្រាប់ការប្រឈមមុខគ្នាដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ជាតិនិងធានានូវបរិយាកាសសន្តិភាព។

ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវឱ្យមានប្រតិកម្មយ៉ាងឆាប់រហ័សនិងឆ្លើយតបទៅនឹងស្ថានភាពដែលមានការផ្លាស់ប្តូ និងការផ្តោតអារម្មណ៍លើការកាន់កាប់ស្ថេរភាពនិងស្ថានភាពនៅឧបទ្វីបកូរ៉េ។

ក្រុងព្យុងយ៉ាងធ្លាប់បានចោទប្រកាន់លោកបៃឌិន បន្តគោលនយោបាយអរិភាពហើយបាននិយាយថាវាគឺជាកំហុសដ៏ធំមួយ សម្រាប់អ្នកប្រជាធិបតេយ្យជើងចាស់។នៅឆ្នាំ ២០១៩ ខាងជើងបាននិយាយថាលោក  បៃឌិន គួរតែត្រូវបានវាយធ្វើបាបនឹងដំបងរហូតដល់ស្លាប់។

កូរ៉េខាងជើងបានសម្តែងការស្ទាក់ស្ទើរក្នុងការជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋបាលលោក ចូ បៃឌិនលុះត្រាតែទីក្រុងវ៉ាស៊ីនតោនដកហូតនូវអ្វីដែលទីក្រុងព្យុងយ៉ាងចាត់ទុកជំហរនយោបាយអរិភាពរបស់ខ្លួនចេញជាមុនសិន។

នៅក្នុងកិច្ចប្រជុំកំពូលលើកដំបូងរបស់ពួកគេនៅសិង្ហបុរីក្នុងឆ្នាំ ២០១៨ លោកដូណាល់ត្រាំមុននិងលោកគីមបានយល់ព្រមថាក្រុងវ៉ាស៊ីនតោននឹងផ្តល់ការធានាសន្តិសុខដល់ក្រុងព្យុងយ៉ាងជាថ្នូរនឹងការរំសាយអាវុធនុយក្លេអ៊ែរពេញលេញនៃឧបទ្វីបកូរ៉េ៕