Wednesday, May 8, 2024
Homeតារាខ្មែរចាន់ កែវនិមល បណ្ដើរប្ដីទៅអាមេរិកចំថ្ងៃខួប៣៥ឆ្នាំ

ចាន់ កែវនិមល បណ្ដើរប្ដីទៅអាមេរិកចំថ្ងៃខួប៣៥ឆ្នាំ

ពិធីការិនីហង្សមាសអ្នកនាងចាន់ កែវនិមល ត្រូវបានមិត្តភក្ដិរួមអាជីពផ្ញើរសារជូនពរនាងក្នុងថ្ងៃខួបកំណើតគម្រប់វ័យ៣៥ឆ្នាំកាលពីថ្ងៃទី១០ខែមិថុនា នោះជាបន្ដបន្ទាប់ ខណៈដែលនៅថ្ងៃពិសេសរបស់នាងនេះអ្នកនាងនិមល បានបណ្ដើរស្វាមីឯកឧត្តមសូវ៉ាត សីលា និងកូនស្រីវ័យ១០ឆ្នាំហោះទៅអាមេរិកទាំងមិនបានធ្វើខួបកំណើតធំដូចរាល់ឆ្នាំឡើយ។

ពិធីការិនីហង្សមាសប៉ែន ស្រីពេជ្រ ដែលស្និតស្នាលជាមួយអ្នកនាងចាន់ កែវនិមល បានផ្ញើរសារជូនពរនិមល នៅថ្ងៃខួបកំណើតនិងតំណើរទៅអាមេរិកជាលក្ខណៈគ្រួសារនេះដែរដោយនាងរៀបរាប់ថា”រីករាយថ្ងៃខួបកំណើតបងស្រីសំណប់ចិត្តចាន់ កែវនិមល។បានត្រឹមតែផ្ញើរនំខួបឲ្យបងមុនថ្ងៃ ព្រោះស្អែកបងត្រូវចេញដំណើរទៅឆ្ងាយហើយ ជូនពរបងមានសុខភាពល្អ ធ្វើដំណើរដោយសុវត្ថិភាព ជាពិសេសជោគជ័យគ្រប់កិច្ចការប៉ងប្រាថ្នាឆ្នាំនេះ មិនដូចឆ្នាំមុន។សូមជូនពរបងទាំងពីរព្រមទាំងក្រុមគ្រួសារធ្វើតំណើរដោយសុវត្តិភាព ទៅដល់ទឹកដីអាមេរិកសុខសប្បាយ”។

អ្នកនាងចាន់ កែវនិមល បានសម្ដែងភាពរីករាយនៅពេលដែលឭពាក្យពេជន៍ជូនពរទាំងនេះហើយនាងបានចេញសារតបទៅវិញថា”អរគុណអូនៗដែលបានផ្ញើរនំជូនបង ទោះពេលវេលាមិនអំណោយផលសម្រាប់យើង តែបងនៅតែទទួលបានការស្រលាញ់បែបនេះរាល់ឆ្នាំ”។

ចាន់ កែវនិមល បានយកថ្ងៃខួបកំណើតរបស់ខ្លួនដោយបណ្ដើរស្វាមីនិងកូនស្រីជាទីស្រលាញ់ធ្វើតំណើរកម្សាន្ដលើទឹកដីអាមេរិករយៈពេលខ្លី ប៉ុន្ដែនាងមិនបញ្ជាក់ថានឹងវិលវិញនៅថ្ងៃណាឡើយ។យ៉ាងណាការចាកចេញទៅទាំងគ្រួសារបែបនេះអ្នកនាងកែវនិមល ប្រាកដជាចង់លើកទឹកចិត្តខ្លួនឯងនិងស្វាមីព្រមទាំងកូនស្រីក្រោយអ្នកទាំង៣បានជាសះស្បើយពីជំងឺកូវីដគឺត្រូវតែមានដំណើរដ៍រីករាយឡើងវិញនៅក្រៅស្រុកពិសេសគឺនៅថ្ងៃខួបកំណើតគម្រប់វ័យ៣៥ឆ្នាំរបស់នាងតែម្ដង។

ចាន់ កែវនិមល និងស្វាមីព្រមទាំងកូនស្រីបានតេស្ដឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី៩ខែមីនាឆ្នាំ២០២១ ហើយក្រោយព្យាបាករយៈពេលជិត១ខែនាងនិងប្ដីរួមទាំងកូនក៍បានជាឡើងវិញ។ប៉ុន្ដែក្រោយជាសះស្បើយពីកូវីដជាង២ខែនេះអ្នកនាងកែវនិមល មិនទាន់កាន់ក្បាលមីក្រូឡើងធ្វើMCនៅឆាកតន្រ្ដីហង្សមាសវិញឡើយព្រោះតែនាងបានផ្ដោតលើការប៉ូវសុខភាពឲ្យល្អដូចមុនសិនទើបគេមិនទាន់ឃើញអ្នកនាងបង្ហាញខ្លួនឡើងវិញពីគ្រប់កម្មវិធីទាំងអស់នៅហង្សមាស។សម្រាប់តំណើរកម្សាន្ដលើទឹកដីអាមេរិកលើកនេះដែរអ្នកនាងចាន់ កែវនិមល បានបណ្ដើរប្ដីនិងកូនស្រីទៅដើរលេងបន្ទាប់ពីសុគន្ធ និសា ដែលទើបជាពីកូវីដ ដែរនោះទើបតែនាំស្វាមីមកស្រុកវិញកាលពីថ្ងៃទី២ខែមិថុនា ក្រោយស្នាក់នៅរដ្ឋBostonសហរដ្ឋអាមេរិកអស់រយៈពេល៤៧ថ្ងៃ។

ចាន់ កែវនិមល ជាពិធីការិនីលេចធ្លោម្នាក់របស់ទូរទស្សន៍ហង្សមាសព្រោះតែនាងមានឱកាសបានធ្វើជាMCកម្មវិធីធំៗលំដាប់ពិភពលោកដូចជាThe Voice Cambodia និងCambodian Idol ជាដើមជាមួយដៃគូដ៍សាកសមបំផុតរបស់នាងគឺលោកជា វិបុល ដែលជាស្វាមីអ្នកនាងគង់ សុជាតិ។ប៉ុន្ដែក្រោយផ្ទុះដំណឹងកែវនិមល និងលោកវិបុល បង្កាត់ភ្លើងស្នេហ៍ក្រៅឆាកកាលពីពាក់កណ្ដាលឆ្នាំ២០២០ កក្រើកពេញផ្ទៃប្រទេសនិងនាំឲ្យសុជាតិ តក់ស្លុតរហូតធ្លាក់ខ្លួនឈឺដឹកចូលពេទ្យសង្រ្គោះបន្ទាន់ទាំងកណ្ដាលរាត្រីនោះនិមល ហាក់ពិបាកប្រឈមនិងត្រូវបានថៅកែហង្សមាសលែងឲ្យនាងធ្វើជាពិធីការិនីឆ្លងឆ្លើយជាមួយលោកវិបុល ទៀតហើយព្រោះខ្លាចរឿងកាន់តែធំ។កែវនិមល ក៍បាត់កម្មវិធីមួយចំនួនផងដែរទើបធ្វើឲ្យនាងមិនសូវលេចធ្លោដូចមុនឡើយ ខណៈដែលបច្ចុប្បន្ននិមល និងសុជាតិ នៅតែមិនត្រូវគ្នានិងមិននិយាយស្ដីរកគ្នាឡើយ។ទោះជាយ៉ាងណាស្វាមីរបស់ចាន់ កែវនិមល គឺឯកឧត្តមសូវ៉ាត សីលា នៅតែមានទំនុកចិត្តដល់ភរិយាលោកអ្នកនាងនិមល ដដែលហើយមុនកើតកូវីដលោកនិងប្រពន្ធថែមទាំងរៀបគម្រោងយកកូនភ្លោះទៀតផងដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ៕ ហ៊ឹម វិចិត្រ

RELATED ARTICLES