ភ្នំពេញ៖ពេជ្រ សេរីរ័ត្ន បានបង្កើតមាតិការមួយដែលមានចំណងជើងថា”សខ្មៅ “ហើយដូចលើកមុនដែរនាងធ្វើកម្មវិធី”តុបំភ្លឺ”នៅMytvដែរ គឺនាងបានចេញមុខដោះស្រាយអ្នកមានវិបត្តិស្នេហ៍ ឬអ្នកជួបបញ្ហាទាំងឡាយនៅលើបណ្ដាញសង្គម ដោយអតីតីតពិធីការិនីបាយ័នរូបនេះនៅតែមានថ្វីមាត់ពូកែមិនធម្មតាឡើយ។ជាមួយគ្នានេះដែរនាងក៍បានចេញមុខតាមក្រុមហ៊ុនAgency ទាំងឡាយជាបន្ដបន្ទាប់ផងដែរ ព្រមទាំងបានធ្វើការនៅក្រុមហ៊ុនមួយក្រៅម៉ោងទៀតផង ។
ក្នុងជំនួបផ្ទាល់កាលពីថ្ងៃទី២ ខែឧសភា ពេជ្រ សេរីរ័ត្ន បានឲ្យដឹងថានាងមិនទៅណាឆ្ងាយពីអាជីពសិល្បៈទេ ព្រោះពេលនេះទើបបានបង្កើតកម្មវិធីថ្មួយឈ្មោះថា”សខ្មៅ “ និងធ្វើការក្រៅម៉ោងនៅAMS ផងដែរ។ចំណែកតាមក្រុមហ៊ុនAgency វិញនាងនៅតែធ្វើជាMC ជាបន្ដបន្ទាប់ដដែលនិងទទួលបានកម្មវិធីជាបន្ដបន្ទាប់ ។
ពេជ្រ សេរីរ័ត្ន មានកូន២នាក់(ស្រី១)ដែលពេលនេះពួកគេមានវ័យកាន់តែធំទៅហើយ ប៉ុន្ដែអ្នកណាជាឪពុកកូនប្រុសស្រីទាំងពីររបស់នាងនៅតែអាថ័កំបាំងដដែល ខណៈដែលតាមព័តមានថាប្ដីលាក់មុខសេរីរ័ត្ន គឺជាអ្នកជំនួញម្នាក់ឈ្មោះ”ខ” ដែលប្រភពខ្លះថាប្រុសអ្នកមានទ្រព្យស្ដុកនោះមានប្រពន្ធនិងកូននៅអូស្រា្ដលីទៅហើយ ។ប៉ុន្ដែសេរីរ័ត្ន ធ្លាប់ប្រាប់ថាប្រុសដែលគេសង្ស័យថាជាស្វាមីនាងនោះតាមពិតគឺជាក្មួយប្រុសរបស់នាងទៅវិញ ។
នៅពេលសួរពេជ្រ សេរីរ័ត្ន ពេលណាទើបចង់ការប្ដីនោះ អតីតសង្សារលោកគង់ វិសាល រូបនេះរត់លឿនចេញពីអ្នកយកព័តមានយើងនិងឆ្លើយខ្លីថា”កាលណាការកាលហ្នុងហើយ!គ្មានអ្នកណានៅម្នាក់ឯងបានរហូតទេ “។
ពេជ្រ សេរីរ័ត្ន មិនចាស់ទៅតាមវ័យនោះទេ ពោលគឺសម្រស់នាងនៅតែទ្រលុកទ្រលន់គួរឲ្យក្នក់ក្នាញ់ ទោះជាពេលនេះនាងមានអាយុជាង៤០ឆ្នាំក្ដី តែសាច់នៅសខ្ចីល្វក់ និងសប្បាយចិត្តនៅពេលដែលមានគេសរសើរនាងថាអស់ព្រមចាស់។ប្រភពបានឲ្យដឹងថាមានពេលខ្លះនៅពេលដែលសេរីរ័ត្ន ដើរជួបដោយចៃដន្យអតីតសង្សារលោកគង់ វិសាល នាងព្យាយមគេចចេញជាបន្ទាន់ហើយនាងនិងលោកវិសាល មិននិយាយរកគ្នាសូម្បីតែ១ម៉ាត់។ប៉ុន្ដែពេលនេះនាងនិងសង្សារចាស់មានកូនស្មើគ្នា តែម្ដងបើទោះជាសេរីរ័ត្ន គ្មានវាសនារៀបការប្ដីដោយចំហដូចលោកវិសាល ការប្រពន្ធជាសាធារណៈក្ដី តែនាងរស់នៅជីវិតហ៊ឺហាមិនចាញ់ជំទាវឡើយ ។
ក្រៅពីពេជ្រ សេរីរ័ត្ន តារាយកកូនមុនរៀបការមានដូចជាអ្នកនាងកែវ ពេជ្រពិសី ,នៅ សុនិតា ,ឌុច លីដា ,ខាត់ សុឃីម ,យុគ ចិន្ដា ,ផាត់ ផាន់ណា ,ពេជ្រ សូលីកា និងសុន ស្រីពេជ្រ ជាដើម ។ប្រភពបានឲ្យដឹងថាស្វាមីលាក់មុខរបស់សេរីរ័ត្ន ចង់បានកូនថែម តែនាងមិនព្រម ព្រោះចិត្តចង់រៀបការដូចគេដែរ តែរឿងមួយនេះស្វាមីនាងមិនអាចបំពេញបំណងបានជាដាច់ខាត ។ដោយឡែកការមិនដែលហ៊ានបណ្ដើរប្ដីជាចំហទាល់តែសោះនោះសេរីរ័ត្ន កាន់តែត្រូវបានគេដាក់បន្ទុកថាមកពីប្ដីនាងមិនមែនកំលោះទើបបន្ដស្នេហាដោយលាក់លៀមបែបនេះជាង១២ឆ្នាំមកហើយ ៕