Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះ១០ខ្នង

ភ្លៀងខ្យល់កន្ត្រាក់ រលំផ្ទះ១០ខ្នង

ខេត្តកំពង់ស្ពឺ ៖ ភ្លៀងមួយមេធំ លាយឡំទៅដោយខ្យល់កន្ត្រាក់ បានបោកបក់វាយប្រហារទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតសរុបចំនួន ១០ខ្នង។

ហេតុការណ៍គ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) នេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពពីអាជ្ញាធរស្រុកគងពិសី បានឱ្យដឹងថា នៅវេលាទៀបភ្លឺ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ មានភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់ ដែលបានបោកបក់យ៉ាងខ្លាំង មកលើផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិត្រពាំងមាន ភូមិអង្គកន្ទច ភូមិបល្ល័ង្គរាជា ភូមិក្រាំងពន្លៃ នៃឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន ១០ខ្នង រងការខូចខាត។

ផ្ទះទាំង១០ខ្នង ដែលទទួលរងការខូចខាត រួមមាន ទី១-ផ្ទះរបស់ឈ្មោះណៃ សុខ នឿន ភេទប្រុស អាយុ៣៩ឆ្នាំ មានលំនៅ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី រលំផ្ទះតៀម ទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ (ខូចខាតទាំងស្រុង)។ ទី២-ផ្ទះរបស់ឈ្មោះឆាយ ធឿង ភេទប្រុស អាយុ៥៣ឆ្នាំ ផ្ទះតៀម ទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ (របើកស័ង្កសី ១០សន្លឹក)។ ទី៣-ផ្ទះរបស់ឈ្មោះសំ រិទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះតៀមទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ (របើកស័ង្កសី ១៥សន្លឹក)។ ទី៤-ផ្ទះរបស់ឈ្មោះ ឃឹម សុខគា ភេទប្រុស អាយុ៣៥ឆ្នាំ (របើកក្បឿង ១៥សន្លឹក)។ ទី៥-ផ្ទះរបស់ឈ្មោះធុយ សុខជា ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះថ្ម ទំហំ៦ម៉ែត្រ គុណនឹង ១២ម៉ែត្រ (របើកក្បឿង ១០សន្លឹក)។ ទី៦-ផ្ទះរបស់ឈ្មោះណុប ស្រីតូច ភេទស្រី អាយុ៤៥ឆ្នាំ មានលំនៅ ភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី ផ្ទះតៀម ទំហំ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ (របើកដំបូល)។ ទី៧-ផ្ទះរបស់ឈ្មោះយុទ្ធ ស្រីពេជ្រ ភេទស្រី អាយុ៣៨ឆ្នាំ មានលំនៅ ភូមិអង្គកន្ទច ឃុំស្នំក្រពើ ស្រុកគងពិសី ផ្ទះឈើប្រក់ក្បឿង ទំហំ៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ (របើកដំបូល)។ ទី៨-ផ្ទះរបស់ឈ្មោះ ណន ស្រីភា អាយុ២៥ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ (របើកក្បឿង១០សន្លឹក)។ ទី៩-ផ្ទះរបស់ឈ្មោះថុន ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ភូមិក្រាំងពន្លៃ ឃុំស្នំក្រពើ ស្រុកគងពិសី ផ្ទះឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ (របើកក្បឿង៧សន្លឹក) និងទី១០-ផ្ទះរបស់ឈ្មោះសុខ ចំរើន ប្រុស អាយុ៤៧ឆ្នាំ មានលំនៅ ភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ឃ្លាំងទំហំ ២០ម៉ែត្រ គុណនឹង ៤០ម៉ែត្រ (របើកស័ង្កសីដំបូលឃ្លាំងដែក)។

ជាមួយហេតុការណ៍ខ្យល់កន្ត្រាក់នេះ អាជ្ញាធរមូលដ្ឋានស្រុកគងពិសី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនេះ ៕

RELATED ARTICLES