នៅ សុនិតា គ្មានដំណឹងរៀបការថ្ងៃខួបកូន២ឆ្នាំ

0
89

នៅ សុនិតា ទទួលបានសារពីមិត្តរួមអាជីពសម្រាប់ការជូនពរខួបកំណើតកូនប្រុសរបស់នាងឈ្មោះទឹត សង្រ្កាន្ដតាថាណារិទ្ធ គម្រប់អាយុ២ឆ្នាំនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២១នេះ តែតរាទាំងនោះបានត្រឹមផ្ញើរសារពីចម្ងាយប៉ុណ្ណោះព្រោះពួកគេមិនហ៊ានទៅចូលរួមកម្មវិធីខួបកូនតារាសម្ដែងរូបនេះដោយផ្ទាល់នោះទេដោយសារកូវីដ កំពុងផ្ទុះ ព្រោះនាងធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

ទោះជាយ៉ាងណាគេចាំបានថាកាលថ្ងៃខួបកូនប្រុសគម្រប់អាយុ១ឆ្នាំនោះសុនិតា បានបញ្ចេញសារយ៉ាងវែងអន្លាយដោយនាងចាត់ទុកថាកូនទី១របស់នាងជាព្រះប្រទានឲ្យទៀតផងព្រោះតាំងពីមានកូននេះមិនដែលធ្វើឲ្យនាងនិងស្វាមីពិបាកទេ ទាំងការចិញ្ចឹម ទាំងលុយកាក់ ទាំងសុខភាព។

ប៉ុន្ដែថ្ងៃខួបកូនប្រុសឆ្នាំនេះសុនិតា នៅតែមិនហ៊ានបញ្ចេញសារពីគម្រោងនាងមានគម្រោងដឹកដៃប្ដីចូលរោងការដដែល ស្របពេលដែលកន្លងមកមានអ្នកធ្លាប់រិះគន់ថានាងសាងស្នេហ៍ឥតខាន់ស្លា យកកូនមុនរៀបការជាគំរូមិនល្អសម្រាប់តារាផ្សេងទៀតតែសុនិតា បានឆ្លើយតបថានាងបានធ្វើពិធីតិចតួចរួចហើយ ។នាងថែមទាំងព្រមានចង់ប្ដឹងអ្នកណាដែលនិយាយមិនល្អចំពោះរូបនាងដែលធ្វើប៉ៈពាល់ដល់ចំណងស្នេហារវាងនាងនិងលោកថាវរិទ្ធ ទៀតផង។

នៅ សុនិតា ធ្លាប់លេចឭថាបានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨តែនាងព្យាយាមបដិសេធ។នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ នាងក៍បានសម្រាលកូនប្រុសម្នាក់ហើយពេលនេះសុនិតា បានក្លាយទៅជាជំទាវព្រោះលោកទឹត ថាវរិទ្ធ ឡើងឋានៈជាឯកឧត្តមនិងមានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងវប្បធ័មនិងវិចិត្រសិល្បៈ។

សុនិតា ទំនងជាអាចនឹងបញ្ចប់អាជីពសិល្បៈនាពេលខាងមុខដើម្បីធ្វើខ្លួនឲ្យសាកសមទៅនិងតំណែងជំទាវ ព្រោះពេលនេះគូស្នេហ៍បានផ្គាប់ចិត្តនាងតាមរយៈការទិញរថយន្ដទំនើបៗឲ្យជិះមានដូចជាRange Rover ,Ford Raptor និងAlphard ជាដើម។

នៅ សុនិតា ស្ថិតក្នុងចំណោមតារាដែលយកកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា,ខាត់ សុឃីម ,ពេជ្រ សិរីរ័ត្ន ,ឡោម លក្ខិណា,សុន ស្រីពេជ្រ ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា,ទេព សម្ផស្ស និងឌុច លីដា ជាដើម៕