វប្បធម៌ខ្លាច

0
89

ដោយ អាចារ្យថាំ

ជារឿងធម្មតាទៅហើយ ដែលពួកប្រឆាំង ចោទសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “រំលោភអំណាច” ដូចអ្នកខ្លះចោទថា សម្តេចដណ្តើមការងារជំនាញពី ក្រសួងស្ថាប័ននានា មកគ្រប់គ្រង។ អ្នកខ្លះចោទថា សម្តេច ក្តោបក្តាប់ការងារ ក្រសួងមហាផ្ទៃ បំពានលើជំនាញរបស់សម្តេច ស ខេង ជាដើម។

បើតាមឃ្លាំមើលទៅ គ្មានប្រធានាធីបតី នាយករដ្ឋមន្ត្រីណា “ចេះគ្រប់មុខ ជំនាញ” នោះទេ ទើបមានច្បាប់បើកសិទ្ធិឱ្យនាយករដ្ឋមន្ត្រី ជ្រើសតាំងរដ្ឋមន្ត្រី ដែលមានជំនាញឱ្យកាន់ក្រសួងនីមួយៗ។ បើឃើញទាស់ចិត្ត ទើសភ្នែក ឬស្ពឹក ស្រពន់ នាយករដ្ឋមន្ត្រី ទោះជាអត់ជំនាញកន្លែងហ្នឹង ក៏អាចរំព្ញកដាស់តឿនបាន ដែរ។

តាមពិត នាយករដ្ឋមន្ត្រីខ្មែរ អត់រំលោភលើមុខជំនាញគេទេ ប៉ុន្តែមកពីមន្ត្រី ជំនាញនោះ ជាប់ “វប្បធម៌ខ្លាច ធ្លាក់បុណ្យស័ក្តិ” ក៏ប្រឹងស្ទុះស្ទាក្នុងពេលមាន ប្រតិកម្មពីនាយករដ្ឋមន្ត្រីម្តងៗ ៖

ឧទាហរណ៍ សម្តេច អត់ជំនាញខាងប្រដាល់សេរី លើសង្វៀននោះទេ ប៉ុន្តែ ពេលទស្សនាការប្រដាល់ ឃើញអាជ្ញាកណ្តាល និងចៅក្រម លម្អៀងទៅខាង កីឡាករខុសច្បាប់ ក៏ផ្ទុះប្រតិកម្មធ្ងន់ៗ។ លុះបានឮប្រតិកម្មនេះ ស្រាប់តែមន្ត្រី ប្រដាល់ ភ្នែកនៅកញ្ចឹងក ប្រញាប់ប្រកាសឱ្យអ្នកដួលសន្លប់ ជាអ្នកឈ្នះ។ ចំណុច នេះ គឺមកពី “វប្បធម៌ខ្លាច” គឺបើនាយករដ្ឋមន្ត្រី មិនបន្ទោស គ្មានមន្ត្រីជំនាញ ប្រដាល់ណាកែលម្អទេ ប៉ុន្តែឆ្លៀតចន្លោះប្រហោងនេះ ពួកប្រឆាំង ក៏រិះគន់ថា នាយករដ្ឋមន្ត្រី រំលោភអំណាច។

-ករណីមន្ត្រីប៉ូលិសខេត្តស្ទឹងត្រែង ដកបញ្ឈរជើងលោកស្រីស័ក្តិ២ ប៉ូលិស ចរាចរណ៍ដែលបំបៅកូន ក្នុងពេលបំពេញការងារ លុះផ្ទុះប្រតិកម្មខ្លាំង ធ្វើឱ្យ ស្នងការខេត្ត ភ័យខ្លាចអស់បុណ្យស័ក្តិ ក៏ចាត់ឱ្យយកជំនួយទៅជូនស្ត្រីនគរបាល នោះ។ លុះថ្នាក់លើចាត់ការឱ្យដំឡើងបុណ្យស័ក្តិលោកស្រីជាអនុសេនីយ៍ឯក ទើប អ្នកអន្ទ្រើសៗ ស្ទុះជើងបីជើងបួន នាំគ្នាលើកសរសើរស្ត្រីប៉ូលិស ព្រោះតែ “វប្បធម៌ ខ្លាចអស់បុណ្យស័ក្តិនេះឯង”។

-ករណីចាក់ដីលុបសមុទ្រ បើនាយករដ្ឋមន្ត្រីគ្មានប្រតិកម្ម ច្បាស់ជាអាជ្ញាធរ ថ្នាក់ក្រោម មិនរវល់កាយចេញវិញ។ ករណីបាក់រលំអគារ ស្លាប់កម្មករ បើនាយក- រដ្ឋមន្ត្រី មិនផ្ទុះប្រតិកម្ម ឱ្យដកប្រធានមន្ទីរជំនាញចេញ ក៏គ្មានចៅហ្វាយខេត្តណា ដកគ្នាឯងនោះដែរ ប៉ុន្តែ “វប្បធម៌ខ្លាចជ្រុះតំណែង” ត្រូវតែបង្ខំចិត្តដកប្រធាន មន្ទីរដែលពាក់ព័ន្ធដល់សំណង់ខុសបច្ចេកទេស។

ដូច្នេះយើងឃើញថា អ្វីៗមកពីថ្នាក់ក្រោម ឬអ្នកជំនាញ បង្កើតបក្ខពួក គ្រួសារនិយម ឬអ្នកចេះអង្គុយលើច្បាប់ ជាហេតុនាំឱ្យការកសាង និងការអនុវត្ត ច្បាប់ មិនសូវរលូនទៅមុខ។ លុះប្រមុខរាជរដ្ឋាភិបាល ដែលអត់ជំនាញខាងសាងសង់ ស្តីបន្ទោសវិស្វករ ឬដូចករណីដកលោកយន្ត មីន ចេញពីតំណែងអភិបាលខេត្ត ព្រះសីហនុ ក៏ត្រូវពួកប្រឆាំង រិះគន់ថា នាយករដ្ឋមន្ត្រី រំលោភអំណាច បំពាន លើជំនាញរដ្ឋបាលស៊ីវិល។

ព្រះភិក្ខុ ធម្មបាលោ ខៀវ ជុំ បានទុកព្រះបណ្តាំថា “អ្នកគ្រប់គ្រងឋាននរក ល្អជាងអ្នកគ្រប់គ្រងឋានសួគ៌” ដូច្នេះបើក្រឡេកមើលសង្គមខ្មែរបច្ចុប្បន្ន “ឋាន នរក និងឋានសួគ៌” នៅជាមួយគ្នា។ ទម្លាប់អាក្រក់ យកជំនាញទៅប្រព្រឹត្តអំពើ ពុករលួយ តែងជាប់ “វប្បធម៌ខ្លាច” បើនាយករដ្ឋមន្ត្រី មិនស្រែក មិនដេញ គឺគ្មាន មន្ត្រីជំនាញណាប្រឹងអស់ពីសមត្ថភាពដែលខ្លួនចេះនោះទេ។ ទីបំផុត “វប្បធម៌ ខ្លាច” ទោះចង់មិនចង់ ក៏ចៅហ្វាយខេត្ត ឬរដ្ឋមន្ត្រី ត្រូវតែដកវិស្វករជំនាញពុក-រលួយចេញ ដើម្បីរក្សាតំណែងរបស់ខ្លួនតទៅទៀត។ ប្រទេសដែលមាន “វប្បធម៌ ខ្លាច” បែបនេះ គឺទុកឱ្យនាយករដ្ឋមន្ត្រី ស្រែករហូត សូម្បីតែកីឡាប្រដាល់ ក៏ ចាំឱ្យនាយករដ្ឋមន្ត្រី ស្រែកដែរនោះ ចប់ហើយ….”៕