Friday, April 26, 2024
Homeកីឡាជាតិក្មេងកម្សត់ដែលលោកគ្រូប្រដាល់មាស សុខគ្រី ៖ចង់យកទៅធ្វើកូននោះមានព័តមានថាឪពុកម្ដាយយកទៅប៉ៃលិនវិញហើយ!

ក្មេងកម្សត់ដែលលោកគ្រូប្រដាល់មាស សុខគ្រី ៖ចង់យកទៅធ្វើកូននោះមានព័តមានថាឪពុកម្ដាយយកទៅប៉ៃលិនវិញហើយ!

ប៉ៃលិន៖លោកគ្រូប្រដាល់និងជាអាជ្ញារកណ្ដាលលោកមាស សុខគ្រី ដែលមានក្ដីអាណិតជាពន់ពេកចំពោះក្មេងប្រុសម្នាក់​ត្រូវ​បានម្ដាយដេញចេញពីផ្ទះទាំងយប់សុំឡានគេជិះពីប៉ោយប៉ែតមកដល់ភ្នំពេញដើម្បីស្វែងរកបងប្រុសដែលធ្វើការនៅមីហិល តែភ្នំពេញធំមិនដឹងទៅរកឯណានោះលោកសុខគ្រី បានប្រាប់អ្នកយព័តមានថ្មីៗនេះថារហូតមកដល់​ពេលនេះលោក​នៅតែ​មិន​ទាន់បានជួបក្មេងអភ័ព្វនោះទេ​ហើយក៍គ្មានប្រភពដែលអាចទាក់​ទងបានឬដឹងពីទីកន្លែង​ដែលក្មួយប្រុស​រូបនោះ​នៅទីណា​ឡើយ។

ប៉ុន្ដែលោកថាបើក្មេងប្រុសនោះពិតជាតែលតោលគ្មានទីពឹង​មែនទោះជាពេលណាក៍ដោយបើក្មួយចង់​មករស់​នៅ​ជា​មួយ​លោកគឺលោកនិងក្រុមគ្រួសារស្វាគមន៍ជានិច្ចដោយ​ចាត់ទុកថាជាសមាជិកគ្រួសារ​តែមួយមិនមែនយក​មក​ឲ្យ​បម្រើរ​ទេតែ​ផ្ដល់ឲ្យមានការរៀនសូត្រត្រឹមត្រូវ ហើយបើក្មេងនោះចង់ហាត់ប្រដាល់លោកនឹងបង្វឹគគេទៀតផង។

          ក្រោយរងចាំចង់ជួបក្មេងកម្សត់ជាង១សប្ដាហ៍តែគ្មានដំណឹងនោះតាមព័តមានថាកុមារនោះត្រូវបានឪពុកម្ដាយមកយកពីភ្នំពេញទៅខេត្តប៉ៃលិនវិញទៅហើយ។ចំពោះលោកសុខគ្រី វិញបន្ថែមថារឿងនេះលោកក៍បាន​ដឹងថាល្ហិចល្ហៀង​អីចឹងដែរតែ​មិនទាន់​ច្បាស់​ទេហើយបើគ្នាទៅរស់នៅជុំគ្រួសារល្អមិនអីទេ តែបើថ្ងៃក្រោយក្មួយមានបញ្ហាលោកនិងគ្រួសារចាំទទួលក្មួយជានិច្ច។

   គូរបញ្ជាក់ថាកាលពីថ្ងៃទី១៩ខែសីហា ហ្វេសបុកឈ្មោះLue Eang បានបង្ហោះសំណេរភ្ជាប់ជាមួយរូបថត​ក្មេងប្រុស​ម្នាក់​ថា”គ្នាដើររកបងដែលធ្វើការនៅភ្នំពេញ, ប្អូនថាបងគេធ្វើការនៅមីហិលឈ្មោះបងប្រុសរាត្រី ចឹងបើបានឃើញសូមមក​ជួយ​រកគ្នាផង,ម្ដាយមានប្ដីចុងដេញគំរាមចេញពីផ្ទះ បើមិនចេញនឹងសម្លាប់ចោល ទើបគ្នារត់មកទីនេះសុំឲ្យគេជួយ រត់ពីប៉ោយប៉ែត​សុំឡានគេមកភ្នំពេញ ទីតាំងដែលប្អូនមកដល់ស្ពានអាកាស៧មករា”។

          ក្រោយមានការចែកចែកដំណឹងនេះតាមហ្វេសបុកធ្វើឲ្យមហាជនជាច្រើនសម្ដែងការអាណិតអាសូចំពោះក្មេងកម្សត់នោះហើយក្នុងនោះលោកមាស សុខគ្រី បានចេញមុខចង់យកក្មេងប្រុសអភ័ព្វនោះទៅ​រស់នៅជាមួយគ្រួសារលោក​ដោយចាត់​ទុក​ដូច​កូន។ប៉ុន្ដែលោកមិនទាន់បានជួបក្មេងនោះទេ ហើយពេលនេះឮថាគ្រួសារមកយកក្មេងទៅវិញហើយ។លោកសុខគ្រី សង្កត់​ថាទោះជាលោកអាណិតក្មេងនោះយ៉ាងណាក៍ដោយតែបើមករស់នៅជាមួយលោកគឺលោកមិនចង់ឲ្យមានបញ្ហាជាមួយគ្រួសារក្មួយទេគឺត្រូវតែមានខាងអង្គការឬអាជ្ញាធរដឹងឭទើបលោកហ៊ានទទួលបានក្នុងករណីដែលក្មួយប្រុសម្នាក់នោះថ្ងៃក្រោយមានបញ្ហាចង់ឲ្យលោកជួយនោះ៕

RELATED ARTICLES