Friday, April 26, 2024
Homeកីឡាអន្ដរជាតិReal Madrid ជះលុយរាប់លានដុល្លារ បំបែកបេះដូងMbappe ពី Paris SG

Real Madrid ជះលុយរាប់លានដុល្លារ បំបែកបេះដូងMbappe ពី Paris SG

យោងតាមកាសែតបារាំង L’Equipe រាយការណ៍កាលពីថ្ងៃពុធទី ២៥ សីហា ២០២១ ថាក្លឹប Real Madrid គ្រោងនឹងចំណាយលុយជាង១៨៦លានដុល្លារសម្រាប់ទិញខ្សែប្រយុទ្ធបារាំង Kylian Mbappe ដែលកំពុងលេងអោយក្លឹបបាល់ទាត់ Paris​ SG ។ទោះជាយ៉ាងណាក្តី មិនមានការអត្ថាធិប្បាយភ្លាមៗពីក្លឹបណាមួយឡើយទេ។

កាសែតបារាំងដដែលក៏បាននិយាយដែរថាជំហររបស់Paris SG នៅតែមិនផ្លាស់ប្តូរ  ដោយក្លឹបបានប្តេជ្ញារក្សា Mbappe រហូតដល់យ៉ាងហោចណាស់ចប់កិច្ចសន្យានៅខែមិថុនាឆ្នាំក្រោយ។

ជាមួយគ្នានេះដែរ ទូរទស្សន៍ Sky Sports របស់អង់គ្លេសក៏បានអោយដឹងដែរថា ការផ្តល់តម្លៃខ្លួនដល់កីឡាករMbappe ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យទី ២៣ សីហា ។

ការលក់កីឡាករ Mbappe ដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកនឹងអនុញ្ញាតឱ្យ PSG សងថ្លៃដើមខ្លះនៃកញ្ចប់ប្រាក់ខែរបស់ Lionel Messi បន្ទាប់ពីពួកគេបានចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីននិងម្ចាស់ពានរង្វាន់បាល់មាស Ballon d’Or ៦ ដងពីក្រុម Barcelona កាលពីដើមខែនេះ។

បើយោងតាមសារព័ត៌មានកីឡាSKy Sports បានអោយដឹងដែរថា ក្លឹប PSG បានផ្តល់កិច្ចសន្យាថ្មីមួយទៅកាន់ Mbappe ដោយក្នុងកិច្ចសន្យា យៈពេល ៥ឆ្នាំ ជាមួយនឹងជម្រើស១ ឆ្នាំបន្ថែមទៀតនិងតម្លៃប្រាក់ឈ្នួលប្រចាំសប្តាហ៍។ បើសិនបន្ថែមប្រាក់ពលកម្មទៀតនោះ Mbappe នឹងក្លាយជាកីឡាករ មានប្រាក់ពលកម្មខ្ពស់ទី៣ នៅក្លិប PSG ប៉ុន្តែកីឡាករខ្សែប្រយុទ្ធដ៏មានទេពកោសល្យ Mbappe បានបដិសេធលើសំណើនេះ៕

RELATED ARTICLES