ឆន សុវណ្ណារាជ ចូលវ័យ៣៧ឆ្នាំគ្មានដំណឹងការប្រពន្ធ

0
87

តារារោមទ្រួងច្រើនលោកឆន សុវណ្ណារាជ បានប្រារពខួបកំណើត​គម្រប់អាយុ៣៧ឆ្នាំ​របស់ខ្លួនកាលពីថ្ងៃទី១០ខែតុលាគម្រប់អាយុ៣៧ឆ្នាំដែលសុវណ្ណារាជ មិនត្រឹមតែអត់​ព្យាយាម​លាក់​អាយុដូចតារាដ៍ទៃនោះទេតែលោក​ថែមទាំងទៅថតរូបតុបតែងខ្លួន​ក្នុងឈុតបុរាណយ៉ាង​ស្រស់ស្អាតដើម្បីអបអរថ្ងៃខួបរបស់ខ្លួនទៀតផងទើបធ្វើឲ្យអ្នកចម្រៀងហង្សមាសរូបនេះកាន់តែសង្ហារថែមទៀត។គេឃើញមានFanជាច្រើនបានជូនពរលោកសុវណ្ណារាជ ឲ្យកាន់តែ​ល្បី​ឈ្មោះហើយរកលុយឲ្យបានច្រើន ខណៈដែលអ្នកគាំទ្រខ្លះជម្រុញឲ្យ​លោកឆាប់រក​ប្រ​ពន្ធ​កូនដូចគេទៅព្រោះអាយុកាន់តែច្រើនដែរហើយ…។

ឱក សុគន្ធកញ្ញា ដែលជ្រកក្រោមដំបូលហង្សមាសជាមួយឆន សុវណ្ណារាជ ចេញ​សារ​នៅថ្ងៃពិសេសរបស់លោកដោយនាងហៅថា”ពូៗ”នោះថា”រីករាយថ្ងៃខួបកំណើតពូរាជ ជូន​ពរ​ឯងមានសុខភាពល្អ​មាន​សេចក្ដីសុខ មានសំណាងល្អ រីករាយក្នុង​ជីវិតច្រើន​ៗ”។ដោយ​ឡែក​ពេជ្រ សោភា វិញផ្ញើរ​សារ​ទៅលោករាជ ថា”ជូនពរឲ្យមានសុខភាពល្អ សំណាងល្អ ប្រាថ្នា​អ្វីបានដូចបំណងណា ជាពិ​សេ​សលុយចូលច្រើនៗ”។

ទាក់ទងរឿងFanចង់ឲ្យលោកឆន សុវណ្ណារាជ គិតគូរឿងយកប្រពន្ធ​ដូច​តា​រាផ្សេង​ៗទៀតកុំទុកយូនាំតែខាតពេលនោះមិនទាន់ត្រូវបានអ្នកចម្រៀងរូបនេះឆ្លើយតបនោះទេ ស្របពេលដែលកន្លងមកធ្លាប់លេចឭព័តមានដ៍គូរឲ្យភ្ញាក់ផ្អើលថាសុវណ្ណារាជ មានស្រី​និង​ប្រុស​តាមស្នេហ៍ព្រមគ្នាតែម្ដង។ចំណែករឿងស្នេហាសុវណ្ណារាជ និងនិស្សិតស្រីនៅអាមេរិក​ឈ្មោះ​​”អ​រិយ៉ា”នោះបានស្ងប់ស្ងាត់ជាង១០ឆ្នាំទៅហើយទើបធ្វើឲ្យគេសង្ស័យថាសុវណ្ណារាជ ចែកផ្លូវជាមួយស្រីស្រស់រូបនោះបានជាលោកលែងហ៊ានបង្ហាញភាពផ្អែមល្ហែមស្នេហ៍ដូចមុន។

ឆន សុវណ្ណារាជ បានវិលមករកឆាកតន្រ្ដីសារជាថ្មីឡើងវិញ​ក្រោយពីកាន់ទុក្ខជា​ច្រើន​ថ្ងៃជូនម្ដាយ​របស់លោកអ្នកស្រីលី សុខា ដែលទទួលមរណភាពកាលពីថ្ងៃទី២២​ខែឧសភាឆ្នាំ​២០២១​។​យ៉ាងណាសុវណ្ណារាជ មិនសូវមានភាពលេចធ្លោដូចមុននោះទេ ព្រោះពេលនេះ​តារាប្រុសនៅ​ហង្សមាសដែលកំពុងតែមានយ៊ីអ៊ុនល្អគឺលោកខេម ប៊ុនថៃ ៕