រដ្ឋមន្ត្រីការបទេសៈអាមេរិកប្តេជ្ញាការពារជប៉ុន ខណៈអូស្ត្រាលីរួមដៃជាមួយអាមេរិក ការពារកោះតៃវ៉ាន់ពីការឈ្លានពានរបស់ចិន

0
65

រដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេសជប៉ុន លោក Yoshimasa Hayashi បាននិយាយកាលពីថ្ងៃសៅរ៍ ១៣ វិច្ឆិកា ថានៅក្នុងការសន្ទនាតាមទូរស័ព្ទ  រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntonyBlinken បាន ប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការការពារប្រទេសជប៉ុនរួមទាំងកោះភាគខាងត្បូងដែលទាមទារដោយប្រទេសចិន ។

ទំនាក់ទំនងរបស់ជប៉ុនជាមួយចិនត្រូវបានញាំញីដោយជម្លោះទឹកដីលើក្រុមប្រជុំកោះដែលគ្រប់គ្រងដោយជប៉ុននៅសមុទ្រចិនខាងកើត ហៅថា Senkaku ក្នុងប្រទេសជប៉ុន និង Diaoyu ក្នុងប្រទេសចិនក៏ដូចជាកេរ្តិ៍ដំណែលនៃការឈ្លានពានយោធាកន្លងមករបស់ជប៉ុន។

លោក Hayashi បានប្រាប់អ្នកយកព័ត៌មានថា បាននិយាយថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារប្រទេសជប៉ុន រួមទាំងការអនុវត្តមាត្រា 5 នៃសន្ធិសញ្ញាសន្តិសុខជប៉ុន-សហរដ្ឋអាមេរិក សម្រាប់ប្រជុំកោះ Senkaku គឺមិនផ្លាស់ប្តូរទេ” ។

មាត្រា 5 នៃសន្ធិសញ្ញានេះនិយាយថា ភាគីនីមួយៗទទួលស្គាល់ការវាយប្រហារដោយប្រដាប់អាវុធលើទឹកដីក្រោមការគ្រប់គ្រងរបស់ប្រទេសជប៉ុននឹងមានគ្រោះថ្នាក់ដល់សន្តិភាពនិងសុវត្ថិភាពរបស់ខ្លួនហើយវានឹងធ្វើសកម្មភាពដើម្បីឆ្លើយតបនឹងគ្រោះថ្នាក់រួម។

ជាមួយគ្នានេះដែរលោកHayashi បាននិយាយថាខ្ញុំនិង លោកBlinken បានចែករំលែកទស្សនៈថាសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់មានសារៈសំខាន់។

ក្រសួងការបរទេសជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយថា លោក Hayashi និង Blinken បានប្រឆាំងយ៉ាងខ្លាំងចំពោះការប៉ុនប៉ងឯកតោភាគីរបស់ចិនក្នុងការផ្លាស់ប្តូរស្ថានភាពនៅសមុទ្រចិនខាងកើត និងខាងត្បូង ហើយបានយល់ព្រមលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរក្នុងការឆ្លើយតបទៅនឹងបញ្ហាទាក់ទងនឹងប្រទេសចិន។

អូស្ត្រាលីរូមដៃអាមួយអាមេរិកការពារកោះតៃវ៉ាន់

កាលពីថ្ងៃសៅរ៍ទី ១៣ វិច្ឆិការ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោកPeterDuttonបានប្រកាសជំហរការពារកោះតៃវ៉ាន់ដោយថ្លែងថាវានឹងមិនមែនជារឿងមួយធ្វើមិនបាននោះទេសម្រាប់អូស្ត្រាលីក្នុងការចូលរួមជាមួយសហរដ្ឋអាមេរិកប្រសិនបើទីក្រុងវ៉ាស៊ីនតោនចាត់វិធានការដើម្បីការពារកោះតៃវ៉ាន់។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងចាត់វិធានការ មិនជាក់លាក់ប្រសិនបើចិនត្រូវប្រើកម្លាំងដើម្បីកែប្រែស្ថានភាពបច្ចុប្បន្នលើកោះតៃវ៉ាន់។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអូស្ត្រាលីលោក Dutton បាន​ថ្លែង​ថា​៖’’ វា​ជា​រឿង​មិន​នឹកស្មាន​ដល់​ដែល​យើង​នឹង​មិន​គាំទ្រ​អាមេរិក​ក្នុង​សកម្មភាព​មួយ ប្រសិនបើ​អាមេរិក​ជ្រើសរើស​ចាត់វិធានការ​នោះ​”។លោកបន្តទៀតថា ជាថ្មីម្តងទៀត ខ្ញុំគិតថាយើងគួរតែស្មោះត្រង់ ចំពោះរឿងនោះដោយមើលការពិត និងកាលៈទេសៈទាំងអស់ដោយមិនមានការប្តេជ្ញាចិត្តជាមុននោះទេ។

ភ្លាមៗនេះគេមិនទាន់ឃើញទីក្រុងប៉េកាំងមានប្រតិកម្មតបបែបណានៅឡើយទេម ចំពោះការលើកឡើង ដោយរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីខាងលើនេះ ខណៈទំនាក់ទំនងរវាង ចិន និងអូស្ត្រាលីត្រូវបានគេមើលឃើញថា បានប្រេះស្រាំស្រាប់ទៅហើយប៉ុន្មានឆ្នាំចុងក្រោយនេះទាំងផ្នែកពាណិជ្ជកម្ម និងសន្តិសុខការទូត បន្ទាប់ពីអូស្ត្រាលីបង្កើរសម្ព័ន្ធសន្តិសុខត្រីភាគី AUKUS ដែលមានគោលដៅទប់ទល់ចិន៕