ហេតុអីសុខ ពិសី ៖នាយចឺម មិនហ៊ានកេងចំ ណេញ?

0
82

ភ្នំពេញ៖តារាសម្ដែងស្រីស្អាតក្មេងៗមួយចំនួនឲ្យតែបានថតសម្ដែងMV ជាមួយនាយចឺម ត្រូវ​បាន​ម្ដាយ​ផ្ដែផ្ដាំឲ្យប្រ​យ័ត្នប្រ​យ៉ែង​បន្ដិចព្រោះលោកមេសា លេងធ្ងន់ដៃណាស់​ពោលគឺ​ដល់​ឈុតអោបថើបគឺគិតតែពីគ្រញិចវក់វីលើសពីតម្រូវការអ្នកដឹកនាំហេ​តុ​នេះហើយទើប​ធ្វើឲ្យ​ស្រីស្អាតខ្លះឭតែថតបទនាយចឺម ពួកគេញ៉ាកអស់តែម្ដងព្រោះខ្លាចសឹកថ្ពាល់។ប៉ុន្ដែអ្វី​ដែល​គូរឲ្យ​ចាប់អារ​ម្ម​ណ៍​ស្រីស្អាតសុខ ពិសី ដែលសាច់សខ្ចីដូចបណ្ដូលចេក​នោះធ្លាប់ចាប់ដៃច្រៀង​សម្ដែងជាមួយនាយចឺម ​​​​​​​​​​​​​​​​​​​ជាច្រើនលើកច្រើន​សារមកហើយនោះបែជានាងមិនដែលខ្លាច​អតីត​អ្នក​កំប្លែង​CTN រូបនេះកេងចំណេញបន្លំគ្រញិចសាច់ម្ដងណាឡើយ។ផ្ទុយទៅវិញពិសី ដែល​មាន​បទ​ពិ​សោធន៍​ក្នុងអាជីពចម្រៀងមុននាយចឺម ជាង១០ឆ្នាំនោះតែងតែពេញចិត្តក្នុង​ការ​ធ្វើជាដៃគូជា​មួយលោកមេសា ហើយនាងថែមទាងសរសើរនាយចឺម ថាជាតារាវ័យក្មេង​ដែល​មានសម្ថភាព​ម្នាក់ទៀតផង។ដោយឡែក​នាយ​ចឺម គេកត់សម្គាល់ថាពេលប៉ៈពិសី ម្ដងៗនាយ សុភាពខ្លាំងណាស់​ពោលគឺ​គោ​រព​រៀមច្បងដូចជាថៅកែរបស់​ខ្លួនមិនដែលហ៊ាន​បំពាន​លើស​ពីអ្នកដឹកនាំ​សម្ដែងបញ្ជារម្ដងណា​ឡើយ​។សកម្មភាពរបស់នាយចឺម បែបនោះ​ត្រូវបានគេនិ​យាយ​ថាតាមពិត​លោ​ក​មេសា ដឹង​ច្បាស់ថាពេលណាគូតែមិនបន្ធូដៃហើយពេល​ណាគូ​តែ​សុ​ភាព ទើបការបែងចែករបស់នាយ​ ត្រូវបានថៅកែ​ទុក​ចិ​ត្តនិងតែងតែផ្ដល់​ឱកាសឲ្យលោក​មេសា បានច្រៀង​សម្ដែងជាមួយសុខ ពិសី ដែលជាតារាស្រីសំខាន់ជាងគេ​នៅផលិតកម្ម​សាន់​​ដេ​បើទោះជាពួកគេមានអាយុខុស​គ្នាជាច្រើនឆ្នាំទៅហើយក្ដី។

 សុខ ពិសី ក្រោយបាត់បង់ដៃគូលោកខេម ប៊ុនថៃ នាងថាមិនប្រកាន់ក្នុងការរើសដៃ​គូ​ច្រៀងសម្ដែងជាមួយតារាណានោះទេ ពោលគឺឲ្យតែផលិតកម្មតម្រូវនាងអាចធ្វើ​បានទាំង​អស់​។ពិសី ងាកមកច្រៀងនិងសម្ដែងជាមួយលោកឆាយ វីរៈយុទ្ធ​និងខាន់ ជេមស៍ ជាដើម ហើយ​ទីផ្សារចម្រៀងរបស់នាងនៅតែរក្សារលំនឹងជាតារាស្រីនាំមុខគេរបស់សាន់ដេតទៅទៀត។រយៈពេលចុង​ក្រោយនេះពិសី កាន់តែងាកមកប្រឹងថែររាងឲ្យតូចច្រឡឹងស្វែល​ស្អាតគូឲ្យក្នក់​ក្នាញ់​ដែល​​អាចនិយាយបានថាមកដល់​ពេលនេះ​មិនទាន់​មានតារាស្រីរូបណាមាន​សម្រស់​ស៊ីដាច់​លើ​នាងណាស់។ភាពបែ្រប្រួលរូបឆោមកាន់តែប្លែកទៅៗនេះហើយធ្វើឲ្យពិសី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ថិត​ក្នុងក្រសែ​ភ្នែកពីសំណាក់មន្ត្រីធំៗ ជាច្រើនតាមស្នេហាដោយមានខ្លះសុំចូលចែវតាម​ផ្លូវច្បាប់​ទៀត​ផង។​ប៉ុន្ដែបុរសទាំងនោះបានខ្ទាតចេញអស់ដោយសារតែតារា​សាច់ដូចម៉ែសំឡីរូបនេះ​បានប៉ៈស្នេហ៍ជាមួយ​លោកថៅកែ​សាន់ដេ​ឡាយ សុខចំរើន ជាច្រើនឆ្នាំមកហើយ។ទោះជា​ពិសី និង​លោ​ក​ចំរើន មិនដែលហ៊ានសារភាពស្នេហ៍ក្ដី  ប៉ុន្ដែអ្នក​នៅក្នុង​សិល្បៈ​ជាច្រើន​បាន​សន្និដ្ឋាន​ថា​នៅ​ពេលខាងមុខអ្នកទាំង២នឹងរៀបការជាមួយគ្នាជាចំហគឺដូចឱក សុគន្ធកញ្ញា និងប្អូនថៅកែ​ហ​ង្ស​មាសលោកអ៊ឹង សុខលី ដែរជាមិនខាន។តែពិសី ធ្លាប់ប្រាប់អ្នកយក​ព័ត​មាន​​យើងថា​​ចិត្ត​នាង​នៅតែចង់ផ្ដោត​លើការងារ​សិល្បៈ​ធំជាងគិត​ទៅលើរឿងផ្សេង។​នាង​ថា​ឃើញរៀមច្បង​រៀបការ នាងមានអារម្មណ៍រំភើបជំនួសពួកគាត់។

ក្រៅពីសុខ ពិសី តារាស្រីនៅសាន់ដេដែលធ្លាប់ថាមិនខ្លាចនាយចឺម នោះគឺនាងវីរៈនិច្ច កំពុងតែពពោះកូនភ្លោះថានាង​មិន​ដែល​បារម្ភរឿងនាយចឺម ចង់យកចំណេញម្ដងណា​ឡើយពេលច្រៀងសម្ដែងជាមួយគ្នានោះ។ប៉ុន្ដែទស្សនិកជនរង​ចាំមើល​ថាតើពិសី នៅតែទុក​ចិត្តនាយចឺម រហូតឬយ៉ាងណា ព្រោះថាលោកមេសា នេះកន្លងមកមានតារាស្រីមួយ​ចំនួន​បង្ហើប​ថាពី​ដំបូងស្លូតសុភាពមែន តែដល់ពេលយូៗទៅគិតតែពីញ៉ែ​យកៗតែម្ដង…។តែគេ​ជឿរ​ថាពិសី ដែលជារៀមច្បងរបស់នាយចឺម នោះប្រាកដជាអ្នកដឹកនាំសម្ដែង​មិនតម្រូវឲ្យ​លោក​មេសា មានឈុតអោបថើបច្រើនប្លង់នោះទេព្រោះខ្លាចថៅកែមិនពេញចិត្ត ខណៈដែល​នាយ​ចឺម វិញពេលនេះសុភាពច្រើនជាងមុន ព្រោះរាល់ការច្រៀងសម្ដែងរបស់នាយ តែងតែមាន​សង្សារទី៤ជា​អ្នកមេម៉ាយកូន១នាងសេង សុខគីម តាមស្អិតគ្រប់ជំហ៊ានតែម្ដង៕