Friday, April 26, 2024
Homeកីឡាអន្ដរជាតិក្លឹបEverton តែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន លោក Duncan Ferguson

ក្លឹបEverton តែងតាំងគ្រូបង្វឹកបណ្តោះអាសន្ន លោក Duncan Ferguson

ក្លឹប Everton បានតែងតាំងលោក Duncan Ferguson ជាគ្រូបង្វឹកស្តីទី(បណ្តោះអាសន្ន) បន្ទាប់ពីបណ្តេញលោក RafaBenitezសញ្ជាតិអេស្ប៉ាញចេញពីតំណែង។នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្លឹប។ Everton បាននិយាយនៅក្នុង សេចក្តីថ្លែង ការណ៍មួយថា “សេចក្តីប្រកាសស្តីពីការតែងតាំងអ្នកគ្រប់គ្រងអចិន្រ្តៃយ៍នឹងត្រូវបានធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ។លោកBenitez ត្រូវបានបណ្តេញចេញកាលពីថ្ងៃទី១៦ ខែមករាបន្ទាប់ពីការចាញ់ 2-1 នៅក្នុងទឹកដី Norwich  ដែលបាន ធ្វើឱ្យក្លឹបEverton មាន6 ពិន្ទុពីលើតំបន់កាត់ចោល ប្រឺមិញេលីកស្ថិតនៅចំណាត់ថ្នាក់ទី 16 បន្ទាប់ពីលេងបាន 19 ប្រកួត។

អតីតខ្សែប្រយុទ្ធក្លឹប Everton លោក Ferguson ដែលបានស៊ុតបញ្ចូលទីបាន 72 គ្រាប់ក្នុងការបង្ហាញខ្លួន 273 លើកបានមក ដឹកនាំការហ្វឹកហាត់ក្រុមដំបូងកាលពីថ្ងៃអង្គារដើម្បីត្រៀមខ្លួនប្រកួតក្នុងផ្ទះជាមួយនឹងក្រុម Aston Villa នៅថ្ងៃសៅរ៍នេះ។នេះគឺជាតំណែងទីពីររបស់លោក Ferguson ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្នរបស់ក្លឹប Everton បន្ទាប់ពីលោកបាន ទទួលខុសត្រូវកាលពីខែធ្នូ ឆ្នាំ 2019 ពេលលោកចូលកាន់តំណែងជំនួសគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Marco Silvaដែលត្រូវបានក្លឹបបណ្តេញចេញ។

ក្លឹប Everton កំពុងស្វែងរកគ្រូបង្វឹកថ្មី បន្តទៀតបន្ទាប់ពីការចរចារជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិកលោកRoberto Martinez បានបញ្ចប់ដោយការខកចិត្ត។ក្លឹបEvertonមិនអាចបញ្ចុះបញ្ចូលសមាគមបាល់ទាត់បែលហ្ស៊ិកឱ្យជម្រះ Martinez សម្រាប់ការវិលត្រឡប់ទៅកាន់ពហុកូឡដ្ឋាន Goodison Park វិញបានទេ។ជាមួយគ្នានេះដែរ ក្លឹបEverton ក៏ចាប់អារម្មណ៍ ទៅលើលោក Wayne Rooney និង Frank Lampard ដើម្បីជំនួស Rafael Benitez ៕

RELATED ARTICLES