Newcastle ទិញខ្សែប្រយុទ្ធ Chris Woodពីក្លឹបBurnley

0
56

ខ្សែប្រយុទ្ធ Chris Wood របស់ Burnley ត្រូវបានគេរាយការណ៍ថាកំពុងពិនិត្យសុខភាពមុនផ្ទេរទៅលេងអោយក្លឹបNewcastle  ។នេះបើយោងតាងការចេញផ្សាយរបស់សារព័ត៌មាន Sky Sports។ប្រភពព័ត៌មានខាងលើបានអោយដឹងទៀតថាក្លឹប Newcastle នឹងចំណាយប្រាក់ ប្រហែល ជាង 34 លានដុល្លារអាមេរិកសម្រាប់កីឡាករអន្តរជាតិនូវែលសេឡង់។ Chris Wood នឹងក្លាយ​ជា​សមាជិកថ្មីទី២ របស់Newcastle បន្ទាប់ពីកីឡាករ Kieran Trippierខ្សែការពារសញ្ជាតិអង់គ្លេសបានមកដល់ពី Atletico Madrid កាលពីសប្តាហ៍មុន។

Newcastle ត្រូវការពង្រឹងតំបន់ប្រយុទ្ធ ដោយខ្សែប្រយុទ្ធ Callum Wilson ត្រូវអវត្តមានរយៈពេលប្រាំបីសប្តាហ៍ដោយសារ​របួ​ស​កំភួនជើង។Wood ស៊ុតបញ្ចូលទីបាន 3 គ្រាប់ក្នុង 21 ប្រកួតសម្រាប់ក្រុម Burnley ក្នុងការប្រកួតទាំងអស់​នៅរដូវ​កាល​នេះ។ កីឡាករវ័យ 30 ឆ្នាំរូបនេះធ្លាប់លេងនៅក្លឹបអង់គ្លេសមួយចំនួនរួមមាន Leeds , Leicester  និង Brighton ។

ក្រុមរបស់លោក Eddie Howe បច្ចុប្បន្នស្ថិតនៅលេខពីរពីបាតតារាងដោយមាន 11 ពិន្ទុពី 19 ប្រកួត។ Watford ដែលកាន់​កាប់ចំណាត់ថ្នាក់ទី 17 ពីលើតំបន់កាត់ចោលមាន 13 ពិន្ទុបន្ទាប់ពី 18 ប្រកួត។Burnley ក៏មាន 11 ពិន្ទុដែរ ប៉ុន្តែបាន​លេងតិច​ជាង Newcastle ពីរប្រកួត៕