សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ចុះMOU ជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាCkeckin Me

ភ្នំពេញ ៖ សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា (Cambodia e-Business Association) និងក្រុមហ៊ុនបច្ចេកវិទ្យាស្រ ង់វត្តមានបុគ្គលិកឆេកអ៊ុនមី (CheckinMe) បានសម្រេចិត្ត អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រ តិបត្តិការទំនាក់ទំនងនិងការណែនាំផ្សព្វផ្សាយដែលពិធីនេះរៀបចំនៅសណ្ឋាគារសុខា ភ្នំពេញកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។ MOU នេះ ធ្វើឡើងរវាង ក្រុមហ៊ុនបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិក ហៅថា “CheckinMe” និង សមាគមធុរកិច្ចអេឡិចត្រូនិចកម្ពុជា ហៅថា “Cambodia e-Business Association” ដែលមានឆន្ទៈក្នុងការបង្កើត ទំនាក់ទំនងសហប្រតិបត្តិការដោយផ្នែកលើមូលដ្ឋាននៃការផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនៅក្នុងទំនាក់ទំ នងផ្សព្វផ្សាយនិងវិស័យអាទិភាពនានារបស់ស្ថាប័នទាំងពីរ ក៏ដូចជាសាធារណជន។

លោក ឡី កំថូង ជានាយកប្រតិបត្តិរបស់ CheckinMe បានអោយដឹងថា យើងឃើញថាពីមុនមកគឺយើងប្រើប្រា ស់មាសប្រាក់ក្នុងការដោះដូរទំនិញគ្នាទៅវិញទៅមក ដើម្បីផ្ដល់ងាយស្រួល យើងក៏បានបង្កើតក្រដាស់ប្រាក់មក ជំនួសវិញ។ ដោយមានការរីកចម្រើននៃបច្ចេកវិទ្យា យើងបានចាប់ផ្តើមប្រើប្រាស់ VISA ដើម្បីទូទាត់សាច់ប្រាក់។ ប៉ុន្តែបច្ចុប្បន្ននេះ យើងសង្កេតឃើញថាការទូទាត់សាច់ប្រាក់តាមរយៈទូរស័ព្ទដៃទំនើប និង QR កូដ គឺមានការ កើនឡើងជាខ្លាំង។ QR កូដពិតជាដើរតួនាទីយ៉ាងសំខាន់ ដើម្បីធ្វើឲ្យយើងមានភាពងាយស្រួល។

លោក ឡី កំថូង ជាស្ថាបនិកបានថ្លែងបន្តថា ក្រុមការងារបានចុះស្រាវជ្រាវពីតម្រូវការ ក៏ដូចជាផលវិបាករបស់ ក្រុមហ៊ុន តាំងពីឆ្នាំ ២០១៤ និងបានកៀគរយុវជនខ្មែរដែលមានចំណេះដឹងខាងបច្ចេកវិទ្យាអំឡុងឆ្នាំ ២០ ១៨-១៩ និងបានចេញជារូបរាង CheckinMe នៅឆ្នាំ ២០២០។ បច្ចេកវិទ្យានេះ អាចជួយសម្រួលដល់និយោជកក្នុងការគ្រប់ គ្រងបុគ្គលិកបានងាយស្រួល និងមានប្រសិទ្ធភាពបំផុត ក្នុងនោះមិនត្រឹមតែបុគ្គលិកក្នុងក្រុមហ៊ុន ប៉ុន្តែក៏អាច គ្រប់គ្រងបានបុគ្គលិកដែលធ្វើប្រតិបត្តិការនៅក្រៅការិយាល័យថែមទៀតតាម រយៈទូរស័ព្ទដៃជាមួយនិងប្រព័ន្ធ បញ្ជូនទិន្នន័យលឿនរហ័ស និងប្រសិទ្ធភាពខ្ពស់។

លោក ឡី កំថូង ថាលោក បានបង្កើតបច្ចេកវិទ្យានេះឡើងដោយប្រើកម្លាំងពលកម្មក្នុងស្រុកសុទ្ធសាធ។ CheckinMe គឺជាបច្ចេកវិទ្យាស្រង់វត្តមានបុគ្គលិកតាមរយៈការស្កេនមេដៃ ដែលគាំទ្រដោយបច្ចេកវិទ្យា QR Code។ បច្ចេកវិ​ទ្យា​នេះ បង្កើតឡើងដោយយុវជនកម្ពុជាម្នាក់ដែលបានបញ្ចប់ការសិក្សានៅប្រទេសជប៉ុន។ លោកបញ្ជាក់ទៀតថា គោលដៅរបស់លោកក្នុងនាំយកបច្ចេកវិទ្យា CheckinMe ទៅក្នុងធុរកិច្ច មិនត្រឹម​តែ​នៅក្នុងស្រុកទេ ប៉ុន្តែក៏ក្នុង​កម្រិតតំបន់ថែមទៀតផង។ ឯកឧត្តម តាន់ មុន្នីវណ្ណ ប្រធានសមាគមធុរកិច្ចអេឡិច​ត្រូនិក បានលើកឡើងថាប្រ​ទេសក្នុងតំបន់ដូចជា ឥណ្ឌេណេស៊ី ហ្វីលីនពីន សាំងហ្គាពួរជាដើមបានដើរ​មុន​យើងលើការងារនេះ។លោកថាការប្រើប្រាស់ប្រព័ន្ធនេះមានភាពសុក្រិត យុត្តិធ័ម និងគ្មានការយោគ​យល់​ដល់​បុគ្គលិកណាឡើយ។

ចំណែ កលោក ម៉ម វារិន ដែលអនុប្រធានសមាគមន៍ធុរកិច្ចអេឡិចត្រូនិកកម្ពុជាបានលើកឡើងដូច្នេះក្នុងពិ​ធី​ដែល សមាគមន៍របស់លោកបានសម្រេចចាប់ដៃគូជាមួយក្រុមហ៊ុន Checkinme ដើម្បីជំរុញការ​ប្រើ​ប្រាស់​ប្រ​ព័ន្ធបច្ចេក វិទ្យាទំនើបដើម្បីបង្កើតភាពទំនើបកម្ម និងបង្កើនប្រសិទ្ធភាពនៃសង្វាក់ផលិត កម្មរបស់ក្រុមហ៊ុន​ធុរ​កិច្ចនៅកម្ពុជា ។ លោកបន្តថា សព្វថ្ងៃពិភពលោកទាំងមូលបាន និងកំពុងជំរុញការអនុវត្តន៍ ក៏ដូចជាយុទ្ធ​សា​ស្ត្រធុរកិច្ចដោយ មានការគាំទ្រពីបច្ចេកវិទ្យាហើយទាំងនេះ ក៏ជាអ្វីដែលរាជរដ្ឋាភិ​បាលកម្ពុជាកំពុង​ប្រកាន់​យក​និងលើកទឹកចិត្ត ដូចគ្នា។ ដូច្នេះហើយទើបសមាគមន៍បានសម្រេចធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់​ផ្គង់​បច្ចេកវិទ្យាសម្រួល ការធ្វើធុរកិច្ចប្រកបដោយប្រសិទ្ធភាពខាងលើ។ កិច្ចព្រមព្រៀងនេះ ភាគីទាំងពីរនឹង​យល់​ព្រម ស្របគ្នាក្នុងការធ្វើឲ្យប្រសើរឡើងរួមគ្នាលើការទទួលស្គាល់ និងការលើកកម្ពស់ការប្រើប្រាស់​បច្ចេក​វិ​ទ្យា​នៅក្នុងធុរកិច្ចពិសេស ប្រភេទសហគ្រាសធុនតូច និងមធ្យមនៅក្នុងស្រុក ដើម្បីបង្កើនប្រសិទ្ធភាពនិង​លទ្ធ​ភាព​ប្រកួតប្រជែងក្នុងធុរកិច្ច ទាំងក្នុងស្រុក និងកម្រិតអន្តរជាតិ។

សម្រាប់កម្ពុជារាជរដ្ឋាភិបាលក៏កំពុងជំរុញលើការងារនេះ ដើម្បីកម្ពុជាក្លាយជាប្រទេសដែលមានប្រព័ន្ធធុរ កិច្ចកាន់តែទំនើបឡើង។ ដូច្នេះឯកឧត្តមគាំទ្រ និងលើកទឹកចិត្តថ្នាក់ដឹកនាំធុរកិច្ច ក្នុងការប្រើប្រាស់រាល់បច្ចេក វិទ្យាថ្មីក្នុងធុរកិច្ចរបស់ខ្លួន។ Checkinme នឹងធ្វើឲ្យក្លាយជាសេវាកម្មស្រង់ព័ត៌មានលើគ្រប់វិស័យ។ ប៉ុន្តែជំហាន ដំបូង ផ្ដោតលើសហគ្រាសខ្នាតតូច និងមធ្យម។ QR Construction កំពុងសាកល្បងនៅក្នុងក្រុមហ៊ុនសំណង់ មួយចំនួន។ Checkinme មាន ៣កញ្ចប់ ទី១ QR Attendent ទី២ Sale Outdoor ឆែកវត្តមានពីខាងក្រៅ (អតិថិជន​សំណូមពរ)តាមទូរស័ព្ទទី៣ Unlimited មានអាជីវកម្ម ៖ . កញ្ចប់ទី១៖ QR Attendance ៖ គឺជាកញ្ចប់សេវាកម្មប្រើ​ប្រាស់សម្រាប់បុគ្គលិកស្កេនចេញចូលធ្វើការនៅក្នុងការិយាល័យ។ ចំណុចពិសេស៖ ពេលបុគ្គលិកស្កេន​ចូ​ល​ធ្វើ​ការតាម QR កូដ វានឹងបញ្ចូនសារខ្លីមួយចូលទៅក្នុង Telegram ភ្លាមៗ។ ដូច្នេះអ្នកអាចដឹងភ្លាមៗ​ពីបុគ្គលិក​ណា​បានមកដល់បុគ្គលិកណាមកយឺត និងបុគ្គលិកណាមិនទាន់មកដល់ក្រុមហ៊ុន ឬទីតាំងបុគ្គលិក​ដែលជួប​ភ្ញៀវ​នៅ​ខាងក្រៅ៕