Friday, April 26, 2024
Homeសង្គម និងជីវិតដាច់ជណ្តើរយន្តអគារ២០ជាន់ ស្លាប់៤នាក់

ដាច់ជណ្តើរយន្តអគារ២០ជាន់ ស្លាប់៤នាក់

ខេត្តព្រះសីហនុ ៖ កម្មករសំណង់ ១ក្រុម កំពុងឡើងតាមជណ្តើរយន្ត (ជណ្តើរយោងកន្ត្រក) ចេញពីជាន់ផ្ទាល់ដី សំដៅទៅជាន់ទី២០ នៃសំណង់អគារកំពុងសាងសង់ ១កន្លែង លុះពេលជណ្តើរយន្តឡើងទៅដល់ជាន់ទី១៥ ស្រាប់តែជួប

គ្រោះអកុសល ដាច់ខ្សែកាប្លិ៍សណ្តោងជណ្តើរយន្ត ធ្លាក់ចុះដី បណ្តាលឱ្យកម្មករប្រុសស្រី ចំនួនបីនាក់ ស្លាប់ភ្លាមនៅនឹងកន្លែង និងចំណែកម្នាក់ទៀត បានស្លាប់នៅមន្ទីរពេទ្យ ខណៈដែលជនរងគ្រោះម្នាក់ផ្សេងទៀត រងរបួសធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចអគារសំណង់កំពុងសាងសង់ កម្ពស់២០ជាន់ មួយកន្លែង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្រុមកម្មករជាជនរងគ្រោះទាំង ៤នាក់ ដែលបាត់បង់ជីវិតនៅក្នុងហេតុការណ៍ដាច់ជណ្តើរយន្តខាងលើនេះ រួមមាន ៖ ទី១-ឈ្មោះវល៌្ល អាយុ៥៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះនូ ស៊ីនួន អាយុ៣៣ឆ្នាំ មានស្រុកកំណើតភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទី៣-ឈ្មោះរ៉ាន ភាស់ អាយុ៣៦ឆ្នាំ មាន

ស្រុកំណើតភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តមានជ័យ និងទី៤-ឈ្មោះសយ ម៉ាលីស ភេទស្រី អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។ ដោយឡែកជនរងគ្រោះដែលរងរបួស

ធ្ងន់ និងកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ មានឈ្មោះហេង សីហា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះទាំង ៥នាក់ខាងលើ សុទ្ធសឹងតែជាកម្មករសំណង់ ធ្វើការនិងស្នាក់នៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើជាមួយគ្នា។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ថា ករណីដាច់ធ្លាក់ជណ្តើរយោងនៅជាន់ទី១៥ នេះ បានបណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ ក្នុងនោះ៣នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់

ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ខណៈម្នាក់ផ្សេង ទៀតរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

ដោយឡែក តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញក្រុមកម្មករសំណង់ប្រុសស្រី ជាជនរងគ្រោះ ទាំង៥នាក់ខាងលើ បាននាំគ្នាជិះជណ្តើរយន្ត (យោងកន្ត្រក) ចេញពីជាន់ផ្ទាល់ដី សំដៅឡើងទៅ

ជាន់ទី២០ ដើម្បីបំពេញការងារដូចសព្វដង តែអកុសល ពេលជណ្តើរយន្តឡើងទៅដល់ជាន់ទី១៥ ស្រាប់តែខ្សែកាប្លិ៍យោងកន្ត្រក បានដាច់ ធ្វើឱ្យកន្ត្រកជណ្តើរយន្តនោះបានធ្លាក់ចុះពីជាន់ទី១៥ មកដី ទាំងកំរោល និង

បណ្តាលឱ្យ ជនរងគ្រោះចំនួន ៣នាក់ បានស្លាប់នៅនឹងកន្លែង ក្នុងសភាពបាក់ដៃជើង បាក់ឆ្អឹង គួរឱ្យរន្ធត់ ចំណែក ២នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមកម្មករសំណង់ដែលរួមការងារជាមួយគ្នា ទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកបញ្ជូនជនរងគ្រោះទាំង២នាក់ ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចម្ការចេក)

ភ្លាមៗ តែអកុសល ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ជនរងគ្រោះម្នាក់ក្នុងចំណោម ២នាក់នោះ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័មថែមម្នាក់ទៀត ពោលគឺក្នុងចំណោមជនរងគ្រោះជាកម្មករសំណង់ទាំង៥នាក់ 

ដែលស្ថិតក្នុងហេតុការណ៍ដាច់ជណ្តើរយន្តនោះ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះដែលនៅមានជីវិត និងកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ។

សពជនរងគ្រោះទាំង ៤នាក់ខាងលើ ត្រូវបានដឹកទៅតម្កល់ទុកបណ្តោះអាសន្ន នៅសាលតម្កល់សព មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES