Wednesday, November 27, 2024
Homeសេដ្ឋកិច្ចសាកលលោកវិធីសាស្ត្រកាត់​ បន្ថយ​ហានិភ័យវិនិយោគ

វិធីសាស្ត្រកាត់​ បន្ថយ​ហានិភ័យវិនិយោគ

គន្លឹះជំនួញ៖ វិនិយោគិនទាំងឡាយគឺអាច ប្រឈមនឹងហានិភ័យជាជាច្រើនប្រភេទខុសៗគ្នា។ តែយ៉ាងណា ក៏មានកិច្ចការមួយចំនួន ដែលអ្នកវិនិយោគទាំងនោះអាចធ្វើក្នុងការកាត់បន្ថយហា និភ័យដែលពាក់ព័ន្ធនឹងប្រភេទនៃការ បោះទុនរបស់ខ្លួនផងដែរ។ខាងក្រោមនេះគឺជាវិធីកាត់បន្ថយហានិភ័យវិនិយោគដូចតទៅ៖

  • វិធីសាស្ត្រសំខាន់ជាងគេចំពោះការកាត់បន្ថយហានិភ័យវិនិយោគ គឺការបង្កើតឲ្យមានច្រើនមុខផ្សេងៗពីគ្នា។តាមរយៈការលាតត្រដាងការវិនិយោគរបស់អ្នកក្នុង ចំណោមថ្នាក់ទ្រព្យសកម្មពីរទៅបីដូចជា ភាគហ៊ុន ប័ណ្ណបំណុល និងសាច់ប្រាក់ អ្នកនឹងកាត់បន្ថយនូវហានិភ័យវិនិយោគសរុបទាំងអស់របស់អ្នកប្រកបដោយប្រសិទ្ធភាពដោយសារ តែយ៉ាងហោចក៏មានថ្នាក់ទ្រព្យសកម្មមួយដែលកំពុងប្រតិបត្តិបានល្អប្រសើរផងដែរ។ឧទាហរណ៍ ប្រសិនជាភាគហ៊ុនធ្លាក់ចុះ ក្រោយមកអត្រាការប្រាក់អាចនឹងកើនឡើងដែលមានន័យថាប័ណ្ណបំណុលគួរតែជាការវិនិយោគដ៏ល្អមួយ។
  • ប្រសិនជាអ្នកសម្រេចចិត្តវិនិយោគក្នុងប័ណ្ណបំណុល មធ្យោបាយផ្សេងពីនេះក្នុងការកាត់បន្ថយហានិភ័យរបស់អ្នកគឺដំណើររត់ឡើងចុះ(ភាគហ៊ុន)នៅក្នុងភាព ចាស់ទុំនៃប័ណ្ណបំណុលរបស់អ្នកនាពេលនោះដូច្នេះ អ្នកនឹងមានលុយនៅពេលខាងមុខពីព្រោះថាវាអាចត្រូវបានវិនិយោគសារជាថ្មីក្នុងអត្រាប្តូរប្រាក់បច្ចុប្បន្ន។
  • ប្រសិនជាអ្នកជាវិនិយោគិនភាគហ៊ុនមួយរូប មធ្យោយទូទៅមួយក្នុងការធ្វើឲ្យ ផ្សេងពីគ្នាក្នុងការវិនិយោគរបស់អ្នកគឺការប្រតិបត្តិជាមួយនិងសង្គហធន។ការធ្វើឲ្យខុស ពីគ្នាក្នុងចំណោមប្រភេទខុសគ្នានៃមូល និធិនិងភាគហ៊ុនគឺភាពមានប្រយោជន៍។ឧទាហរណ៍ ប្រសិនជាអ្នកវិនិយោគក្នុងមូលនិធិក្នុងវិស័យខុសគ្នា៤ដូចជា បច្ចេកវិទ្យា សុខាភិបាល សេវាសំខាន់ៗសម្រាប់អតិថិជននិងហិរញ្ញវត្ថុ ហានិភ័យនៃសិទ្ធិទទួលបាន ភាគលាភស្មើសរុបទាំងអស់ នឹងត្រូវ បានកាត់បន្ថយដោយ សារតែយ៉ាងហោចក្នុងចំណោមវិស័យទាំងនេះក៏មានមួយដែរដែលជា ទូទៅកំពុង ប្រតិបត្តិការបានល្អប្រសើរ។
  • ក្នុងចំណោមមធ្យោបាយដ៏ងាយបំផុត ក្នុងការបន្ថយហានិភ័យវិនិយោគនៃសិទ្ធិទទួល បានភាគ លាភស្មើគ្នាគឺ ការផ្តល់ឲ្យពួកគេនូវពេលវេលានៅក្នុងការរីកលូតលាស់។អ្នកវិនិយោគរយៈ ពេលវែងគឺទំនងជាសម្លឹងឃើញការលូត លាស់របស់ពួកគេនៅគ្រានោះ ជាជាងអ្នកកំណត់ ទីផ្សារឬអ្នក ដែលវិនិយោគក្នុងរយៈពេល៥ឆ្នាំឬតិចជាងនេះ។

សម្គាល់៖ សូមបញ្ជាក់ថាវិធីសាស្ត្រនេះត្រឹមតែជាការចែក រំលែកបទពិសោធន៍ពីគេហទំព័របរទេសតែប៉ុណ្ណោះ ចំពោះព័ត៌មានបន្ថែមទាក់ទិន និងហានិភ័យលើការវិនិយោគ លោកអ្នកអាចប្រឹក្សាបន្ថែមជា មួយនិងអ្នកសម្របសម្រួល ផ្នែកហិរញ្ញវត្ថុកាន់តែប្រសើរ។

ប្រែសម្រួលដោយ៖ អ៊ីវ វិចិត្រា

 

RELATED ARTICLES