Monday, November 25, 2024
Homeនយោបាយសម្តេចហ៊ុន សែន ៖ ១០០ឆ្នាំទៀតក៏ដោយ នៅតែមិនយកពន្ធលើដីស្រែចម្ការ

សម្តេចហ៊ុន សែន ៖ ១០០ឆ្នាំទៀតក៏ដោយ នៅតែមិនយកពន្ធលើដីស្រែចម្ការ

សម្តេចហ៊ុន សែន បានប្រកាសថា ទោះជា១០០ឆ្នាំទៀតក៏ដោយ ក៏នៅតែមិនយកពន្ធលើដីស្រែចម្ការរបស់ប្រជាជននោះទេ បើសិនគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច។

សម្តេចហ៊ុន សែន បានថ្លែងសារថា រយៈពេលនៃការកាន់អំណាចរយៈពេលជាង៤០ឆ្នាំ សម្តេចមិនដែលយកពន្ធលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះឡើយ។

សម្តេចក៏បានបន្តថា ១០០ឆ្នាំទៀតក៏ដោយ សម្តេចនៅតែមិនយកពន្ធលើដីស្រែចម្ការ បើសិនជាគណបក្សប្រជាជនកម្ពុជានៅតែកាន់តំណែងនាយករដ្ឋមន្ត្រី។

ការថ្លែបែបនេះ នៅពេលដែលសម្តេចហ៊ុន សែន បានចូលរួមពិធីសម្ពោធផ្លូវជាតិលេខ៥៩ នៅខេត្តបន្ទាយមានជ័យ ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន៕

RELATED ARTICLES