Monday, November 25, 2024
Homeនយោបាយលោកសម រង្ស៊ី ក្រុមប្រឆាំងស្នើខ្ជាក់ លុយមូលនិធិ ២លានដុល្លារ

លោកសម រង្ស៊ី ក្រុមប្រឆាំងស្នើខ្ជាក់ លុយមូលនិធិ ២លានដុល្លារ

ភ្នំពេញ ៖ ក្រុមប្រឆាំង បានស្នើលោកសម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ខ្ជាក់លុយមូលនិធិ២លានដុល្លារ ដែលថាយកទៅបង្កើតស្ថានីយ៍ទូរទស្សន៍ព្រះអាទិត្យនៅកម្ពុជា តែមកដល់ពេលនេះមិនឃើញបានលទ្ធផលអ្វី។ ជាមួយនេះ ក្រុមប្រឆាំង បានហៅលោកសម រង្ស៊ី ជាសំផឹងនយោបាយទប់ជើងគ្រែអំណាចសម្តេចហ៊ុន សែន ប្រធានគណបក្សកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ហុក រេន

លោកហុក រេន ជាក្រុមប្រឆាំង បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកថា “បើលោកសម រង្ស៊ី ធ្វើនយោបាយបើកផ្លូវឱ្យអ្នកជំនាន់ក្រោយ ខ្ញុំគាំទ្រលោក១០០% ប៉ុន្តែបើនិយាយយកចំណាប់អារម្មណ៍ដើម្បីបានបោលក្បាលចូលស្រុក ធ្វើនយោបាយសម្រាប់តែស៊ីឈ្នួលចាញ់ និងទប់ជើងគ្រែអំណាចដដែលៗទេ នោះមិនផេះឡើយ ពីព្រោះលោក៩វិច្ឆiកា ឯងបោកយកលុយខ្មែរនៅក្រៅប្រទេសច្រើនណាស់ ដើររាំច្រៀងជាមួយពួកមាន់ឥតក្បាល។

ម៉្យាងទៀត មុនលោកប្រធានត្រួសត្រាយផ្លូវឱ្យកូនខ្មែរជំនាន់ក្រោយ សូមលោកប្រធាន ខ្ជាក់លុយ មូលនិធិទូរទស្សន៍ព្រះអាទិត្យ ជាង២លានដុល្លារមកវិញផង ពីព្រោះលោកប្រធាន ធ្វើសំផឹងនយោបាយទប់ជើងគ្រែអំណាចឱ្យលោកហ៊ុន សែន ជាង២៥ឆ្នាំកន្លងមកនេះ ក្លាយជាមហាសេដ្ឋី៣ត្រកូលអស់ហើយ នេះមិនគិតដល់ដីធ្លី និងសណ្ឋាគាររបស់ក្រុមលោកផងទេ សូមទានជ្រាប។

តាមការសង្កេតសម្តីរបស់លោកប្រធាន គ្រាន់តែនិយាចង់យកសូរ ធ្វើឱ្យហ៊ុន សែន ក្តក់នឹងអាលបោលក្បាលមកស៊ីឆ្អឹងវិញប៉ុណ្ណោះ”។

លោកហុក រេន បានសរសេរបន្ថែមថា “ល្បិចកល៥ចំណុចរបស់លោកសម រង្ស៊ី ស៊ីឈ្នួលចាញ់ ទប់ជើងគ្រែអំណាចឱ្យលោកហ៊ុន សែន ដែលកូនខ្មែរភាគច្រើនមើលមិនដឹង!!

១-ឆ្នាំ១៩៩៧ លោកសម រង្ស៊ី រត់ពីថៃ មកជួបលោកហ៊ុន សែន ដើម្បីដោះសម្ពាធអន្តរជាតិ ករណីរដ្ឋប្រហារកាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ។

២-ឆ្នាំ២០០៦ លោកសម រង្ស៊ី ជួយលោកហ៊ុន សែន កែរដ្ឋធម្មនុញ្ញ ពី២,៣ មក៥០+១ បំផ្លាញលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីពង្រឹងអំណាចឱ្យលោកហ៊ុន សែន។

៣-ឆ្នាំ២០០៨ លោកសម រង្ស៊ី បោលចូលសភាបង្គ្រប់កិច្ចទប់ជើងគ្រែ។

៤-ឆ្នាំ២០១៤ លោកសម រង្ស៊ី ក្បត់ឆន្ទៈរាស្ត្រដែលខំលក់មាន់ លក់ឆ្កែ វ៉ៃក្បិនចូលសភា បង្គ្រប់កិច្ច ពង្រឹងអំណាចឱ្យលោកហ៊ុន សែន ដោយដូរច្បាប់បោះឆ្នោត។

៥-ឆ្នាំ២០១៩ នេះ លោកសម រង្ស៊ី និងទៅដោះសម្ភាធ EBA ឱ្យលោកហ៊ុន សែន ដែលកំពុងតែអំពាវនាវ ទោះបីលោកហ៊ុន សែន រំលោភការសន្យារបស់ខ្លួនចំពោះអន្តរជាតិ យ៉ាងណាក៍ដោយ ក្រោយពីជេរប្រមាថគ្នាយ៉ាងសប្បាយរីករាយដើម្បីបោកខ្មែរ ។

សូបងប្អូនជនរួមជាតិសិក្សាស្រាវជ្រាវបន្ថែមពីនយោបាយទុច្ចរិតរបស់សម រង្ស៊ី ដែលជាសហាយស្មន់នយោបាយជាង២០ឆ្នាំ រហូតដល់បច្ចុប្បន្ននេះ។

លោកហុក រេន សរសេរបន្ថែមទៀតថា “តើលោកសម រង្ស៊ី ក្បត់ឆន្ទៈពលរដ្ឋខ្មែរ ដើម្បីអ្វី?!

១-ករណីគប់គ្រាប់បែកនៅមុខរដ្ឋសភាចាស់ នាថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ពេលនោះ លោកសម រង្ស៊ី ក្បែរងាប់តៃហោងដោយសារការគប់គ្រាប់បែកចូលក្នុងហ្វូងបាតុករស្លាប់ និងរបួសរណូករណែល រហូតដល់ធ្វើចេតិយសម្រាប់គោរពជនរងគ្រោះ ប៉ុន្តែគួរឱ្យសោកស្តាយ លោកសម រង្ស៊ី មិនបានរកយុត្តិធម៌ឱ្យខ្លួនគាត់ និងពលរដ្ឋខ្មែរដែលស្លាប់និងរបួសនោះទេ លោករង្ស៊ី បានរត់ទៅប្តឹងរបបហ៊ុន សែន ដល់អាមេរិក និងតុលាការ ICC ពលរដ្ឋខ្មែរ ពេលនោះសង្ឃឹមថាបានយុត្តិធម៌ហើយ តែដឹងអី រង្ស៊ី ដកពាក្យបណ្តឹងវិញស្ងាត់ៗបែបត្រូវដុល្លារគប់ចំអំបែងក្បាលហើយមើលទៅ មិនតែប៉ុណ្ណោះ សរសេរលិខិតសុំទោសលោក ហ៊ុន សែន ថែមទៀត។

២-នៅឆ្នាំ២០០៦ លោកសម រង្ស៊ី ស៊ី-ឈ្នួលកែរដ្ឋធម្មនុញ្ញែដលជាច្បាប់កំណូលរបស់ជាតិ ពីលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ២,៣ មករបបផ្តាច់ការ៥០បូក១ ដោយលើកជើងពានអំណាចផ្តាច់ការជូនលោកហ៊ុន សែន និង គណបក្សសំពងប្រជាជនកម្ពុជា។

អ្នកនយោបាយម្នាក់ដែលក្បត់ខ្លួនឯង និងក្បត់វិញ្ញាណក្ខន្ធជនរងគ្រោះ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន តើបងប្អូនជឿជាក់លើគាត់ទៀតដែរឬទេ?

៣-នៅឆ្នាំ១៩៩៧ ដដែល លោកហ៊ុន សែន បានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីទី១ គឺទ្រង់រណរឫទ្ធិ ពេលនោះមាន៤គណបក្ស បានរត់បង្កើតសម្ព័ន្ធមិត្តអ្នកប្រជាធិបតេយ្យនៅលើទឹកដីសៀម ដោយមានអាមេរិក និងសហគមន៍អឺរ៉ុបគាំទ្រយ៉ាងពេញទំហឹង ដល់ចូលឆ្នាំ១៩៩៨ ដែលជាឆ្នាំបោះឆ្នោតសកល លោកសម រង្ស៊ី ក្បត់សម្ព័ន្ធមិត្ត UDC លបមកជួបលោកហ៊ុន សែន ដើម្បីចូលមកបោះឆ្នោតបង្គ្រប់កិច្ចឱ្យលោកហ៊ុន សែន រួចពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ។

៤-ឆ្នាំ២០១៣ ដែលជាឆ្នាំបោះឆ្នោតសកល ក្រោយពីការរួបរួមក្រុមលោកកឹម សុខា និងលោកសម រង្ស៊ី មកបង្កើតបានគណបក្សសង្គ្រោះជាតិ (CNRP) ប្រជាពលរដ្ឋខិតខំបោះឆ្នោតឱ្យឈ្នះហើយ រហូតដល់លោកសម រង្ស៊ី នាំគ្នាទៅស្បថនៅមុខព្រលឹងបុព្វបុរសខ្មែរប្រាសាទអង្គវត្ត ពេលនោះបាតុកម្មពលរដ្ឋខ្មែរ ចូលរួមជាង១លាននាក់ ដោយឃើញស្ថានការណ៍មិនស្រួល លោកហ៊ុន សែន បោះឆ្អឹងមួយដុំធំឱ្យស៊ីលោកសម រង្ស៊ី បានដើរទៅបង្កើតលេសឱ្យរបបហ៊ុន សែន បាញ់សម្លាប់កម្មករនៅលើ ផ្លូវវ៉េងស្រេង បានលេសអ៊ីចឹង រង្ស៊ី វ៉ៃក្បិនចូលសភាប្លុក ដោយក្បត់ព្រលឺងបុព្វបុរសខ្មែរដែលខ្លួនធ្លាប់ស្បថ និងពលរដ្ឋខ្នែរដែលខំលក់មាន់ លក់ឆ្កែ ត្រូវរង្ស៊ី ក្បត់ដោយសារលោកហ៊ុន សែន បានបោះឆ្អឹងឱ្យស៊ីម៉ាពេញចិត្ត។

៥-នៅឆ្នាំ២០១៧ ក្រោយពីបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សសង្គ្រោះជាតិ ដឹកនាំប្រយុទ្ធដោយលោកកឹម សុខា បានឈ្នះក្រុមប្រឹក្សាឃុំសង្កាត់ជាង៥ពាន់នាក់។

សូមបញ្ជាក់ត្រង់នេះថា លោករង្ស៊ី ប្រើពាក្យលាលែងចេញពីប្រធានគណបក្ស CNRP នោះ គឺដោយសារកឹម សុខា និងរង្ស៊ី មុនបង្កើតគណបក្ស CNRP នេះ មានលក្ខន្តិកៈត្រឹមត្រូវដោយតម្រូវឱ្យលោករង្ស៊ី ធ្វើប្រធានបក្សមួយអាណត្តិ បន្ទាប់មក លោកកឹម សុខា ធ្វើប្រធានគណបក្សម្តងវិញ) ពួកមាន់ឥតក្បាល វាដឹងរឿង តែប្រឹងបំភ្លៃការពិតខ្លាំងណាស់។

ចរិតលោកសម រង្ស៊ី បើគាត់មិនបាន គឺបំផ្លាញចោល ទើបលោករង្ស៊ី ឃុបឃិតនយោបាយជាមួយលោកហ៊ុន សែន ចាប់លោកកឹម សុខា ប្រធានគណបក្សដាក់គុក រួចហើយលោក រង្ស៊ី ទៅអង្គុយនិយាយលក់បក្ស, លក់ក្រុមប្រឹក្សាឃុំសង្កាត់ឱ្យ CPP ហ្មត់អស់ទៅ ដោយរង្ស៊ី និយាយលក់ពីរដង លើកទី១ នៅថ្ងៃទី២៦ តុលា ឆ្នាំ២០១៧ លើកទី២ នៅថ្ងៃទី៣០ តុលា ឆ្នាំ២០១៧ ចេញពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

កាលរបបលោកហ៊ុន សែន ចាប់ខ្លួនលោកកឹម សុខា នៅថ្ងៃទី២ ឆ្លងចូលថ្ងៃទី៣ កញ្ញា ឆ្នាំ២០១៧ ក្រោយពីចាប់ខ្លួនលោកកឹម សុខា ដាក់គុកមក លោកសម រង្ស៊ី បញ្ជាមកលោកយឹម សុវណ្ណ ឱ្យប្រាប់បន្តទៅយាយហួរ ថា “មិនបាច់ប្រមូលតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ-សង្កាត់ សរសេរពាក្យប្តឹងរបបលោកហ៊ុន សែន ទៅ UN ឬសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះទេ ទុកឱ្យសហគមន៍អន្តរជាតិគេចាត់ការរបបលោកហ៊ុន សែន ខ្លួនឯងចុះ”។

ខ្ញុំលើកយកសរសេរនេះ ខ្ញុំមិនស្អប់ខ្ពើមលោកសម រង្ស៊ី នោះឡើយ ប៉ុន្តែខ្ញុំចង់ឱ្យកូនខ្មែរស្វេងយល់ពីនយោបាយទុច្ចរិតរបស់ក្រុមលោករង្ស៊ី កាន់តែច្បាស់ កុំឱ្យងាប់ និងជាប់គុក ដោយសារនយោបាយទុច្ចរិតរបស់ក្រុមលោករង្ស៊ី តែប៉ុណ្ណោះ”។

លោកហុក រេន សុំមិនបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះទេ កាលពីម្សិលមិញ ដោយលោកថា កំពុងជាប់រវល់រត់ទុកទុក៕ កុលបុត្រ

RELATED ARTICLES