Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិលិចស្រឡាងផ្ទុកលើសចំណុះ នៅមីយ៉ាន់ម៉ាស្លាប់ ១៤នាក់​បាត់ខ្លួនជិត ១០០នាក់

លិចស្រឡាងផ្ទុកលើសចំណុះ នៅមីយ៉ាន់ម៉ាស្លាប់ ១៤នាក់​បាត់ខ្លួនជិត ១០០នាក់

ព័ត៌មានទាន់ហេតុការណ៍បំផុត

មីយ៉ាន់ម៉ា៖ មន្ត្រីជួសង្គ្រោះម្នាក់ បានបង្ហើបនៅថ្ងៃ ច័ន្ទនេះថាស្រឡាង មួយគ្រឿងបានលិច ចូលក្នុងទន្លេមួយ នៅភាគពាយព្យ ប្រទេសមីយ៉ាន់ម៉ាបណ្តាលឲ្យមាន មនុស្សស្លាប់បាត់បង់ ជីវិតចំនួន១៤នាក់ ខណៈបាត់ខ្លួនជាច្រើននាក់។

ប្រធាននាយកដ្ឋាន ជួយសង្គ្រោះក្នុងតំបន់ លោក Willy Frank បានថ្លែងថា មនុស្សប្រមាណជា ១៥០នាក់ត្រូវ បានសង្គ្រោះពីទន្លេ Chindwin ដែលស្ថិតក្នុងតំបន់ Sagaing បន្ទាប់ពី ស្រឡាងចម្លងមួយគ្រឿង បានលិចចូល ទន្លេកាលពីថ្ងៃសៅរ៍។

លោក Willy Frank បានថ្លែងប្រាប់សារ ព័ត៌មាន Reuters ថាយើងទើប តែបានស្វែងរក នៅទីតាំងចំកន្លែង ដែលសាឡាងនោះ លិចតែប៉ុណ្ណោះហើយបច្ចុប្បន្នយើង កំពុងព្យា យាមជួយ ស្រង់ដោយប្រើ ប្រាស់ឧបករណ៍ស្ទូចខ្នាតធំ។

ចំណែកសាកសព ដែលបានរកឃើញ សរុបទាំងអស់មាន១៤នាក់ ហើយ៨៥នាក់ទៀត នៅតែបាត់ខ្លួននៅឡើយ។

តំណែងរាស្ត្រសភាក្នុងតំបន់ លោក Kyaw Htay Lwin បានថ្លែងថាចំនួន អ្នកបាត់ខ្លួនអាច នឹងកើនឡើង។ ជាងនេះទៅទៀត លោកបានបន្ថែម ថាខ្ញុំបានដំណឹងពីសាក្សីថា ស្រឡាងនេះ បានផ្ទុកអ្នកដំណើរ យ៉ាងហោចណាស់ ក៏៣០០នាក់ដែរ ថ្វីបើ ចំណុះផ្ទុកផ្លូវការ របស់ស្រឡាង នេះបានតែ១២០នាក់ប៉ុណ្ណោះយ៉ាងណាក្តី។

ស្រឡាងដែលលិច នោះបាននិងកំ ពុងធ្វើដំណើរ ចេញពីតំបន់ Homalin ទៅកាន់តំបន់ Monywa នៅពេលដែល វាបានលិចចូល ទន្លេក្នុងរង្វង់ ម៉ោង៥ព្រឹកថ្ងៃសៅរ៍ដែលស្ថិតនៅក្បែរតំបន់ Kani ចម្ងាយប្រមាណ ជា១៣៧គីឡូម៉ែត្រនៃ ភាគពាយព្យ អតីតរដ្ឋធានី មង់ដាឡៃ របស់មីយ៉ាន់ម៉ា។

555

គួររំលឹកផងដែរថាកាលពីខែ មីនាឆ្នាំ២០១៥ មានមនុស្សចំនួន៦០នាក់ បានលង់ទឹកស្លាប់នៅ រដ្ឋភាគលិចប្រទេស មីយ៉ាន់ម៉ាគឺរដ្ឋ Rakhine នៅពេ លដែលស្រឡាងចម្លងមួយ គ្រឿងបានផ្ទុក ទម្ងន់លើសចំណុះ៕

 

RELATED ARTICLES