Sunday, November 17, 2024
Homeព័ត៌មានជាតិនាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា ទៅ​​ប្រជុំ​​កំពូល នៅ​​ហា​​ណូយ

នាយក​​រដ្ឋ​​មន្ត្រី​​កម្ពុជា ទៅ​​ប្រជុំ​​កំពូល នៅ​​ហា​​ណូយ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅកាន់ទីក្រុង ហាណូយ ប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើកទី៨ (CLMV) និងកិច្ចប្រជុំកំពូល ផ្សេងទៀត។

យោងតាមហ្វេសប៊ុកផ្លូវការរបស់សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានឱ្យដឹង កាលពី ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ ថា “សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន អញ្ជើញចូលរួមកិច្ច ប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅ ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹក នាំគណៈប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើក ទី៨ (CLMV)កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ា វ៉ាឌីចៅប្រាយ៉ា-មេគង្គ លើកទី៧ (ACMECS) និងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៦ តុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

hun-sen2

កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើកទី៨នេះ នឹងធ្វើការពិភាក្សា លើប្រធានបទ “ចាប់យកឱកាសកសាងអនាគត”។ ចំពោះកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ វិញ គឺនឹងពិភាក្សា ទៅលើប្រធានបទ “ឆ្ពោះទៅរកអនុតំបន់មេគង្គ ប្រកបដោយឋាមពល និងវិបុលភាព”។

លើសពីនេះទៅទៀត ជាមួយនឹងភាព មិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក ថ្នាក់ដឹកនាំនានានៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម នឹងឆ្លៀតឱកាសនៃកិច្ចប្រជុំទីក្រុងហាណូយ ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំ នៃប្រទេសតំបន់មេគង្គផ្សេងទៀត ក្នុងវេទិកា សេដ្ឋកិច្ចពិភពលោក ស្តីពីតំបន់មេគង្គ ដែល នឹងផ្តោតលើប្រធានបទ “ការស្វែងរកជោគជ័យ រួមគ្នា ក្នុងតំបន់មេគង្គ…”។

នៅព្រឹកថ្ងៃដដែលនោះ ទំព័រហ្វេសប៊ុក សម្តេចហ៊ុន សែន បានសរសេរបន្ថែមថា “នៅ ម៉ោង១០ៈ០០នាទីព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញ មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្ថិភាពហើយ ដើម្បីត្រៀមចូល រួមវេទិការសេដ្ឋកិច្ចពិភពលោក (WEF) ស្តី ពីតំបន់មេគង្គ និងកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើកទី៨ (8th CLMV) និងកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ នៃ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី ចៅប្រាយ៉ា-មេគង្គ លើកទី៧ (Ayeyawady- Chao Phraya-Mekong Economic Coo- peration Strategy-ACMECS) ដែលនឹង ចាប់ផ្តើមនៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេច- ក្តីសុខ និងសំណាងល្អគ្រប់ពេលជានិច្ច”។

ដោយឡែកយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ឱ្យដឹងថា “សម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ- រាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើកទី៨ កិច្ច- ប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ និងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តី ពីតំបន់មេគង្គ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤-២៦ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហា- ណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញ របស់ឯកឧត្តមង្វៀន ស៊ុនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង- សាធារណការនិងដឹកជញ្ជូន ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមប៉ាន់ សូរ- ស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំសមាជិក រាជរដ្ឋាភិបាលកម្ពុជា ដទៃទៀត។

កិច្ចប្រជុំកំពូលកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និង វៀតណាម លើកទី៨ នឹងធ្វើការពិភាក្សាលើ ប្រធានបទ “ចាប់យកឱកាសកសាងអនាគត”។ ចំពោះកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រ នៃកិច្ចសហ- ប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅ- ប្រាយ៉ា-មេគង្គ លើកទី៧ ការពិភាក្សានឹងផ្តោត ទៅលើប្រធានបទ “ឆ្ពោះទៅរកអនុតំបន់មេគង្គ ប្រកបដោយឋាមពល និងវិបុលភាព”។ លើស ពីនេះទៅទៀត ជាមួយនឹងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោក ថ្នាក់ដឹកនាំនានានៃ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម នឹងឆ្លៀតឱកាសនៃកិច្ចប្រជុំទីក្រុងហាណូយ ដើម្បី ចូលរួមជាមួយថ្នាក់ដឹកនាំនៃប្រទេសតំបន់មេគង្គ ផ្សេងទៀត ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តី- ពីតំបន់មេគង្គ ដែលនឹងផ្តោតលើប្រធានបទ “ការស្វែងរកជោគជ័យរួមគ្នាក្នុងតំបន់មេគង្គ”។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងថ្លែង បទអន្តរាគមន៍នៅក្នុងឱកាសនៃកិច្ចប្រជុំទាំង៣ ដ៏មានសារសំខាន់នេះ។

សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចប្រជុំកំពូល កម្ពុជា ឡាវ មីយ៉ាន់ម៉ារ និងវៀតណាម លើក ទី៨ និងសេចក្តីថ្លែងការណ៍ទីក្រុងហាណូយ ស្តី ពីកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី៧ នឹងត្រូវបានអនុម័តនៅចុង បញ្ចប់របស់កិច្ចប្រជុំកំពូលនីមួយៗ”៕

ដោយ ដារិទ្ធ

 

RELATED ARTICLES