Thursday, November 28, 2024
Homeកីឡាអន្ដរជាតិអាជ្ញាកណ្តាលសញ្ជាតិបារាំងនឹងកាត់ក្តីជំនួបMan Utd និងVillarreal

អាជ្ញាកណ្តាលសញ្ជាតិបារាំងនឹងកាត់ក្តីជំនួបMan Utd និងVillarreal

សម្រាប់ការប្រកួតយូរ៉ូប៉ាលីកវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានEnerga Gdansk  ប្រទេសប៉ូឡូញ សហព័ន្ធបាល់ទាត់អឺរុប EUFA  ផ្តល់សេចក្តីទុកចិត្តអោយលោក  Clerment Turpin  ជនជាតិបារាំងចូលមកកាត់ក្តីក្នុងជំនួបរវាងក្លឹបMan Utd និងVillarreal នារាត្រីថ្ងៃពុធទី ២៦ឧសភា ២០២១។

លោកTurpin អាយុ ៣៨ ឆ្នាំធ្លាប់ធ្វើអាជ្ញាកណ្តាលក្របខ័ណ្ឌយូហ្វាឆេមពានលីក ចំនួន ៧ លើកនៅរដូវកាលនេះរួមជាមួយការប្រកួតយូរ៉ូប៉ាលីកជុំទី ៣២ នៃការប្រកួតជើងទី ២ រវាង PSV និង Olympiacos

Turpin ធ្លាប់កាត់ក្តីការប្រកួតរវាង Man United និង Copenhagen កាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២០ ដោយបង្ហាញកាតលឿងដល់ការពារ Harry Maguire និង Eric Bailly

លោកបានក្លាយជាអាជ្ញាកណ្តាលអន្តរជាតិចាប់តាំងពីឆ្នាំ ២០១០ ហើយនេះជាវគ្គផ្តាច់ព្រ័ត្ររបស់ UEFA លើកទី២ដែលលោកបានចូលរួម បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការជាមន្ត្រីអាជ្ញាកណ្តាលទី ៤ សម្រាប់ការប្រកួតពានរង្វាន់ជើងឯកឆ្នាំ ២០១៨ រវាង Real Madrid និង Liverpool

ចំណែកឯជំនួយការរបស់លោករួមមានមិត្ត រួមជាតិ Nicolas Danos និង Cyril Gringore  រួមជាមន្រ្តីអាជា្ញកណ្តាលទីបួនលោក Slavko Vincic ជនជាតិស្លូវេនី។

ទាក់ទងនឹងមន្ត្រី VAR គឺ Francois Letexier មិត្តរួមជាតិ Jerome Brisard និង Benjamin Pages និងលោក Paulus van Boekel ជនជាតិហុល្លង់៕

RELATED ARTICLES