សម្រាប់ការប្រកួតយូរ៉ូប៉ាលីកវគ្គផ្តាច់ព្រ័ត្រនៅពហុកីឡដ្ឋានEnerga Gdansk ប្រទេសប៉ូឡូញ សហព័ន្ធបាល់ទាត់អឺរុប EUFA ផ្តល់សេចក្តីទុកចិត្តអោយលោក Clerment Turpin ជនជាតិបារាំងចូលមកកាត់ក្តីក្នុងជំនួបរវាងក្លឹបMan Utd និងVillarreal នារាត្រីថ្ងៃពុធទី ២៦ឧសភា ២០២១។

លោកTurpin អាយុ ៣៨ ឆ្នាំធ្លាប់ធ្វើអាជ្ញាកណ្តាលក្របខ័ណ្ឌយូហ្វាឆេមពានលីក ចំនួន ៧ លើកនៅរដូវកាលនេះរួមជាមួយការប្រកួតយូរ៉ូប៉ាលីកជុំទី ៣២ នៃការប្រកួតជើងទី ២ រវាង PSV និង Olympiacos ។
Turpin ធ្លាប់កាត់ក្តីការប្រកួតរវាង Man United និង Copenhagen កាលពីថ្ងៃទី ១០ ខែសីហាឆ្នាំ ២០២០ ដោយបង្ហាញកាតលឿងដល់ការពារ Harry Maguire និង Eric Bailly ។

លោកបានក្លាយជាអាជ្ញាកណ្តាលអន្តរជាតិចាប់តាំងពីឆ្នាំ ២០១០ ហើយនេះជាវគ្គផ្តាច់ព្រ័ត្ររបស់ UEFA លើកទី២ដែលលោកបានចូលរួម បន្ទាប់ពីត្រូវបានតែងតាំងជាផ្លូវការជាមន្ត្រីអាជ្ញាកណ្តាលទី ៤ សម្រាប់ការប្រកួតពានរង្វាន់ជើងឯកឆ្នាំ ២០១៨ រវាង Real Madrid និង Liverpool ។

ចំណែកឯជំនួយការរបស់លោករួមមានមិត្ត រួមជាតិ Nicolas Danos និង Cyril Gringore រួមជាមន្រ្តីអាជា្ញកណ្តាលទីបួនលោក Slavko Vincic ជនជាតិស្លូវេនី។
ទាក់ទងនឹងមន្ត្រី VAR គឺ Francois Letexier មិត្តរួមជាតិ Jerome Brisard និង Benjamin Pages និងលោក Paulus van Boekel ជនជាតិហុល្លង់៕
