Saturday, July 5, 2025
Homeតារាខ្មែរស្រីស្អាតនែប ព្រំរិទ្ធិកា ចូលពេទ្យវះកាត់គ្រួសក្នុងពោះវៀន

ស្រីស្អាតនែប ព្រំរិទ្ធិកា ចូលពេទ្យវះកាត់គ្រួសក្នុងពោះវៀន

ស្រីក្មេងរូបស្រស់នាងនែប ព្រំរិទ្ធិកា បានចូលដេកពេទ្យនៅមន្ទីពេទ្យរ៉ូយ៉ាល់ ភ្នំពេញកាលពីថ្ងៃទី៥ខែសីហា ហើយនាងអាចនឹងព្យាបាលជំងឺរយៈពេលពី១ទៅ២សប្ដាហ៍ឯណ្ណោះ។តារាតូចតន់គូរឲ្យក្នក់ក្នាញ់រូបនេះថានាងមានជំងឺគ្រួសក្នុងពោះវៀន ហើយធ្វើទុក្ខចុកឆ្អឹងជំនីខ្លាំង ស្ទើតែមិនអាចដកដង្ហើមបាន។រិទ្ធិកា ថាគ្រូពេទ្យប្រាប់នាងថាអាចចំណាយពេលព្យាបាលយ៉ាងហោចណាស់ពី១ទៅ២អាទិត្យក្រោយវះកាត់រួច ។

ប៉ុន្ដែបើសុខភាពនាងល្អប្រើពេលតែ១សប្ដាហ៍ទេ តែបើសុខភាពខ្សោយគឺ២សប្ដាហ៍អីចឹងការព្យាបាលនៅលើស្ថានភាពសុខភាពរបស់នាងផ្ទាល់តែម្ដង។តារារូបស្រស់និងកំពុងតែចេញមុខច្រើនតាមMVនិងស្ពតជាមួយចំនួននោះថានាងមានការសោកស្ដាយដែលបានលុបចោលការងារសិល្បៈមួយចំនួនចំពេលដែលគេត្រូវការធ្វើកិច្ចសន្យាតែនាងបែជាឈឺបែបនេះ។យ៉ាងណានាងថាសង្ឃឹមការព្យាបាលត្រឹមតែ១អាទិត្យនឹងបានជាសះស្បើយហើយនាងអាចបន្ដការងារសិល្បៈឡើងវិញបានក្នុងពេលឆាប់ៗនេះជាមិនខាន។

ការចូលពេទ្យវះកាត់ជំងឺគ្រួសក្នុងពោះវៀនជាបន្ទាន់របស់ស្រីស្អាតកូនកាត់ខ្មែរ-ថៃ នាង ព្រំរិទ្ធិកា នេះបន្ទាប់ពីមុននេះនាងបានចេញមុខតាមMVបទតារាចម្រៀងលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ តាមរយៈបទ”នឹកបងខ្លះទេ?”ដែលដឹកនាំសម្ដែងដោយអ្នកនាងគួយ ផល្លី ដែលជាភរិយារបស់លោកប៊ុនថៃ ហើយមានឈុតលោកសិរីមន្ដ អោបថើបរិទ្ធិកា ជាច្រើនខ្សឺតទៀតផងទើបធ្វើឲ្យស្រីកក្មេងរូបនេះថាមានអារម្មណ៍ខ្លាចភរិយាតារាល្បីរូបនេះប្រចណ្ឌ។

តែនាងថានោះគ្រាន់តែជាការងារសិល្បៈប៉ុណ្ណោះព្រោះនាងធ្លាប់បានថតMVជាមួយលោកខេមរៈ សិរីមន្ដ ពីមុនៗដែរដូចជាបទ”ពេលអូនមានលុយ អូនផ្ទុយគ្រប់យ៉ាង”និងបទ”អយស្ទ័រ”ជាដើម។តារាសម្ដែងរិទ្ធិកា ក៍បានឲ្យដឹងថាមុនពេលចូលដេកពេទ្យនេះនាងបានវិវត្តន៍ខ្លួនពីតារាសម្ដែងទៅជាអ្នកដឹកនាំរឿងខ្លីៗផងដែរ ហើយនាងមានបំណងធំមួយទៀតដែលមិនទាន់បានសម្រេចនោះគឺការធ្វើជាពិធីការិនីអាជីពដូចតារាសម្ដែងមួយចំនួនទៀតផងដែរ បន្ទាប់ពីបានសាកល្បងជាមួយអាជីពMCនេះនៅតាមបណ្ដារកម្មវិធីមួយចំនួនម៉ារយៈមក៕

RELATED ARTICLES