ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា នៅតែបន្ដបាត់មុខពីឆាកតន្រ្ដីតាមបណ្ដារប៉ុស្ដិ៍ទូរទស្សន៍តទៅទៀតក្រោយពីនាងត្រូវអ្នកគ្រប់គ្រងGalaxy លោកយឹម តាស្រង់ ប្រកាសតំឡើងតម្លៃខ្លួនកាលពីខែធ្នូឆ្នាំ២០២០ ពោលគឺរយៈពេលជាង១០ខែទៅហើយដែលសីម៉ា មិនព្រមចេញច្រៀងរាំដូចតារាផ្សេងៗទៀត ព្រោះតែនាងមិនទម្លាក់តម្លៃខ្លួនហើយអ្នកដឹកនាំកម្មវិធីសិល្បៈតាមស្ថានីយ៍ទូរទស្សន៍គ្មានលទ្ធភាពជួលដោយសារនាងត្រូវបានអ្នកចាត់ការGalaxyកំណត់តឲ្យនាងច្រៀងតាមប៉ុស្ដិ៍ម្ដងតម្លៃចាប់ពី១០០០ទៅ២០០០ដុល្លារ ខណៈដែលច្រៀងConcertsធំនៅតាមខេត្តស៊ីថ្លៃ១កម្មវិធី៥០០០ដុល្លារឯណ្ណោះ។ការបាត់មុខពីឆាកតន្រ្ដីស្ទើតែទាំងស្រុងនេះនាងច័ន្ទសីម៉ា បានងាកទៅរកស៊ីលក់ផលិតផលតាមOnlineវិញម្ដងហើយនាងហាក់មិនក្វល់ពីការឡើងឆាកនោះទេក្រោយលោកយឹម តាស្រង់ ប្រកាសថាបើអ្នកណាថាសីម៉ា ថ្លៃពេកមិនហ៊ានហៅច្រៀងក៍មិនអីដែរព្រោះGalaxyមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមតារារបស់ខ្លួនឲ្យរស់នៅស្រួលហើយ។
តន់ ច័ន្ទសីម៉ា ស្ថិតក្នុងចំណោមតារាផ្នែកយុវវ័យលេចធ្លោនៅរយៈពេលចុងក្រោយនេះមានដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម។ប៉ុន្ដែក្នុងចំណោមតារាខាងលើនោះមានតែច័ន្ទសីម៉ា ម្នាក់ទេដែលបាត់ខ្លួនឆាកតន្រ្ដីទាំងឡាយ ខណៈដែលនៅរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះសីម៉ា ក៍គ្មានបទប្រពៃណីជាតិថ្មីៗចេញទៀតទេព្រោះផលិតកម្មដកឃ្លាពីការធ្វើបទទាំងនោះមួយរយៈ។ទោះជាយ៉ាងណាការបុកផ្ទួនៗរបស់ច័ន្ទសីម៉ា ក្នុងការចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម កន្លងមកនោះធ្វើឲ្យនាងមានទុនធំរួចជាស្រេចទៅហើយនោះគឺកេរ្ដិ៍ឈ្មោះឡើងលឿនដូចផ្លេកបន្ទោរធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រហែលនាងមិនអាចតាមសីម៉ា ទាន់ឡើយ ស្របពេលដែលតាមព័តមានថាសីម៉ា នឹងត្រូវបានថៅកែលើកថែមមួយក្រឺតទៀតក្នុងការរុញនាងឲ្យកាន់តែស្ទុះទៅមុខនោះគឺការផ្ដល់តំណែងជាតួឯកក្នុងភាពយន្ដខ្នាតធំរបស់ផលិតកម្មនេះនាពេលខាងមុខ។
តន់ ច័ន្ទសីម៉ា ចាប់បានស្ពតធំ២នៅរយៈពេលចុងក្រោយនេះដែលមានន័យថានាងនៅតែមានទីផ្សារបើទោះជាខាងGalaxyកំណត់ថាការថតពាណិជ្ជកម្មចំណាយពេលពី១ទៅ២ថ្ងៃរបស់នាងស៊ីថ្លៃដល់ទៅ២០០០០ដុល្លារក្ដី។ប៉ុន្ដែទាក់ទងរឿងស្នេហាវិញសីម៉ា នៅតែមិនទាន់ហ៊ានបណ្ដើរគូស្នេហ៍ជាសាធារណៈឡើយក្រោយមានព័តមានថានាងត្រូវពោះម៉ាយម្នាក់តាមស្នេហ៍យ៉ាងប្រកិតបំផុត៕