Friday, September 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖បាត់មុខ១០ខែមិនបារម្ភធ្លាក់កូដ

តន់ ច័ន្ទសីម៉ា ៖បាត់មុខ១០ខែមិនបារម្ភធ្លាក់កូដ

ភ្នំពេញ៖ស្រីស្រស់តន់ ច័ន្ទសីម៉ា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅតែបន្ដបាត់មុខពីឆាកតន្រ្ដីតាមបណ្ដារ​ប៉ុស្ដិ៍ទូរទស្សន៍តទៅ​ទៀត​ក្រោយពីនាង​ត្រូវអ្នក​គ្រប់គ្រងGalaxy លោកយឹម តាស្រង់ ប្រកាសតំឡើងតម្លៃខ្លួន​កាល​ពីខែធ្នូឆ្នាំ២០២០ ពោលគឺរយៈពេល​ជាង១០ខែទៅ​ហើយ​ដែលសីម៉ា មិនព្រមចេញច្រៀងរាំ​ដូច​តារា​ផ្សេងៗទៀត ព្រោះតែនាងមិនទម្លាក់តម្លៃខ្លួន​ហើយអ្នកដឹកនាំកម្មវិធីសិល្បៈតាម​ស្ថា​នីយ៍ទូរទស្សន៍គ្មានលទ្ធភាពជួលដោយសារនាងត្រូវបានអ្នកចាត់ការGalaxyកំណត់តឲ្យនាងច្រៀង​តាមប៉ុស្ដិ៍ម្ដង​តម្លៃចាប់ពី​១០០០ទៅ២០០០ដុល្លារ ខណៈដែលច្រៀងConcertsធំ​នៅ​តាម​ខេត្តស៊ីថ្លៃ១កម្មវិធី៥០០០ដុល្លារឯណ្ណោះ។ការបាត់មុខពី​ឆាក​តន្រ្ដីស្ទើតែទាំងស្រុងនេះនាងច័ន្ទសីម៉ា បានងាកទៅរកស៊ីលក់ផលិតផលតាមOnlineវិញម្ដងហើយនាង​ហាក់មិនក្វល់​ពីការ​ឡើង​​ឆាកនោះទេ​ក្រោយ​លោក​យឹម តាស្រង់ ប្រកាសថាបើអ្នកណាថាសីម៉ា ថ្លៃពេកមិនហ៊ាន​ហៅច្រៀងក៍មិន​អីដែរព្រោះ​Galaxyមានលទ្ធភាពគ្រប់គ្រាន់​ក្នុងការចិញ្ចឹមតារារបស់ខ្លួន​ឲ្យរស់​នៅស្រួលហើយ។

  តន់ ច័ន្ទសីម៉ា ស្ថិតក្នុងចំណោមតារាផ្នែកយុវវ័យលេចធ្លោនៅ​រយៈពេលចុង​ក្រោយនេះ​មានដូចជានាងរ៉េត ស៊ូហ្សាណា,រ៉ាប៊ី និងយូរី ជាដើម។ប៉ុន្ដែក្នុងចំណោមតារាខាង​លើនោះមាន​តែច័ន្ទសីម៉ា ម្នាក់ទេដែលបាត់ខ្លួនឆាកតន្រ្ដីទាំងឡាយ ខណៈ​ដែល​នៅរដូវបុណ្យ​ភ្ជុំបិណ្ឌឆ្នាំ​នេះ​សីម៉ា ក៍គ្មានបទប្រពៃណីជាតិថ្មីៗចេញទៀត​ទេព្រោះផលិតកម្មដកឃ្លាពីការធ្វើ​បទទាំងនោះ​មួយ​រយៈ។ទោះជាយ៉ាងណាការ​បុកផ្ទួនៗរបស់​ច័ន្ទ​សីម៉ា ក្នុងការចាប់ដៃជាមួយកំពូល​តារា​ចម្រៀងព្រាប សុវត្ថិ និងខេម កន្លងមក​នោះ​ធ្វើឲ្យនាងមាន​ទុន​ធំរួច​​ជាស្រេចទៅហើយ​នោះ​គឺកេរ្ដិ៍ឈ្មោះឡើងលឿនដូច​ផ្លេកបន្ទោរធ្វើឲ្យតារាដែល​មាន​គីឡូ​ប្រហាក់​ប្រហែលនាងមិន​អាចតាមសីម៉ា ទាន់ឡើយ ស្របពេលដែលតាម​ព័តមានថា​សីម៉ា នឹងត្រូវបានថៅ​កែលើក​ថែមមួយក្រឺតទៀត​ក្នុងការរុញនាងឲ្យកាន់តែស្ទុះ​ទៅមុខនោះ​គឺការ​ផ្ដល់តំណែងជាតួឯក​ក្នុងភាពយន្ដខ្នាតធំរបស់ផលិតកម្មនេះនាពេលខាងមុខ។

   តន់ ច័ន្ទសីម៉ា ចាប់បានស្ពតធំ២នៅរយៈពេលចុងក្រោយនេះ​ដែលមានន័យថា​នាងនៅ​តែ​មានទីផ្សារបើទោះជាខាងGalaxyកំណត់ថាការ​ថតពាណិជ្ជកម្មចំណាយពេលពី១ទៅ២ថ្ងៃ​របស់នាងស៊ីថ្លៃដល់ទៅ២០០០០ដុល្លារក្ដី។ប៉ុន្ដែទាក់ទង​រឿងស្នេហា​វិញសីម៉ា នៅតែមិន​ទាន់​ហ៊ាន​បណ្ដើរគូស្នេហ៍ជាសាធារណៈឡើយ​ក្រោយមានព័តមានថានាងត្រូវពោះ​ម៉ាយម្នាក់តាម​ស្នេហ៍​យ៉ាងប្រកិតបំផុត៕

RELATED ARTICLES